តិចអត់ដឹង! រឿងគួរឲ្យសរសើរទាំង ៨ នៃអត្តចរិតប្រជាជនខ្មែរ ដែលពិភពលោកតែងកោតស្ញប់ស្ញែង
Kan DaraJULY 31 202512 K views

ក្រៅពីជាទឹកដីវ័យចំណាស់ដ៏វិសុទ្ធ តាំងពីបុរាណកាលសម័យរហូតដល់សព្វថ្ងៃ កម្ពុជាមានរឿងអស្ចារ្យជាច្រើនដែលទាក់ភ្នែកកន្លង់បរទេស ឲ្យលង់សម្រស់ ចាប់ចិត្តគយគន់លង់ស្នេហ៍មិនចេះជិនណាយ។ ខាងក្រោមនេះ គឺជារឿងធំៗទាំង ៨ នៃអត្តចរិតប្រជាជនខ្មែរ ដែលពិភពលោកកោតសរសើរខ្លាំង យោងតាមការចេញផ្សាយរបស់ Ling app៖

/. ពូកែញញឹម និងកក់ក្តៅ៖ នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនរួសរាយរាក់ទាក់ មានទឹកចិត្តល្អ និងមានក្តីស្រឡាញ់ចេះជួយយកអាសាខ្លាំងបំផុតលើលោក។

២/. មានភាពអំណត់ខ្ពស់៖ ព្រឹត្តិការណ៍អតីតកាលដ៏ជូរចត់ អាណានិគម ភ្នក់ភ្លើងសង្រ្គាម បានធ្វើឲ្យកម្ពុជាស្ទើរបាត់បង់អត្តសញ្ញាណ សេរីភាព និងសន្តិភាព។ តែទោះជាយ៉ាងណា ដោយសារភាពអំណត់ខ្ពស់របស់ប្រជាជន ប្រទេសជាតិអាចកសាងឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងលេចមុខមាត់លើឆាកអន្តរជាតិ។

៣/. ដាក់ខ្លួន មិនក្រអឹតក្រទម៖ លក្ខណៈពិសេសមួយទៀតរបស់ប្រជាជនកម្ពុជា គឺមានចិត្តសុភាពរាបសាខ្លាំង និងពូកែដាក់ខ្លួន។ ចាប់តាំងពីព្រះសង្ឃ ដល់មនុស្សសាមញ្ញ តែងប្រកាន់ខ្ជាប់នូវការចេះជួយយកអាសាគ្នា មានទឹកចិត្តល្អ និង​ព្យាយាម​ជួយ​មនុស្ស​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។

៤/. ជាតិសាសន៍ស្មោះត្រង់៖ ប្រជាជនកម្ពុជាតែងនិយាយត្រង់ចំពោះអារម្មណ៍ និងគំនិតរបស់ខ្លួន រួមទាំងការជួយមនុស្ស និងការផ្តល់ព័ត៌មានជាដើម។

/. ស្សាហ៍ព្យាយាម៖ ក្នុងនាមជាប្រទេសកសិកម្ម ប្រជាជនកម្ពុជាភាគច្រើនរស់នៅនិងផ្គត់ផ្គង់គ្រួសារតាមរយៈការខិតខំ និងការលះបង់។ ម៉ោងធ្វើការយូរ ធ្វើការ៧ថ្ងៃក្នុង១សប្តាហ៍ និងការងារធ្ងន់ គឺជាការងារប្រចាំថ្ងៃទូទៅសម្រាប់កសិករ និងពាណិជ្ជករក្នុងស្រុក។ ពួកគាត់មិនទម្លាប់ត្អូញត្អែរទេ ហើយធ្វើការកាន់តែខ្លាំងតាមដែលអាចធ្វើទៅបាន។

/. មោទកភាព៖ ប្រជាជនខ្មែរ មានមោទកភាពទៅលើអ្វីដែលខ្លួនមាន។ ពួកគាត់ចូលចិត្តបង្ហាញពីភាពអស្ចារ្យនៃទឹកដីសុវណ្ណភូមិនេះ ទៅកាន់ពិភពលោក ចែករំលែកវប្បធម៌ ទំនៀមទំលាប់ រឿងព្រេង រឿងរ៉ាវប្លែកៗ ដែលមានភាពខុសគ្នាពីប្រជាជនលោកខាងលិច។

៧/. សាមញ្ញ និងសន្តិភាព៖ ប្រជាជន​កម្ពុជា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​មាន​ជីវភាព​សាមញ្ញ និង​មាន​ការ​គិត​ខ្ពស់។ ពួកគាត់បរិភោគសាមញ្ញ ស្លៀកពាក់សាមញ្ញ ប៉ុន្តែប្រកបដោយភាពច្នៃប្រឌិត និងមិនខ្ជះខ្ជាយឡើយ។ ជាងនេះទៀតនោះ ពួកគាត់ត្រូវបានគេស្គាល់ថា មានសន្តិភាពនៅក្នុងចិត្ត និងដួងព្រលឹងរបស់ខ្លួន។

/. ង់ចេះចង់ដឹង៖ ប្រជាជនកម្ពុជាមាន IQ ខ្ពស់បំផុតទី២ បន្ទាប់ពីសិង្ហបុរីក្នុងចំណោមប្រទេសទាំងអស់នៃសមាជិកអាស៊ានមានដូចជា ថៃ ឡាវ វៀតណាមជាដើម និងជាប់ចំណាត់ថ្នាក់លេខរៀងទី១៥ លើប្រទេសចំនួន១៩៥ ដែលប្រជាជនមានភាពឆ្លាតវៃ (IQ)៩៩.៧៥ ផ្អែកលើចំនួនប្រជាជនសរុប ១៦,៧៦៧,៨៤២ នាក់។

យ៉ាងណាមិញ នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia