ធនាគារ ព្រីនស៍ គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការអនុគ្រោះរបស់ធនាគារជាតិនៃកម្ពុជា ដល់យោធិន និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន
Daneth MechJULY 31 2025

ធនាគារ ព្រីនស៍ ម.ក សូមប្រកាសជាផ្លូវការនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីណែនាំផ្ដល់ការអនុគ្រោះនាពេលថ្មីៗនេះ របស់ធនាគារជាតិនៃកម្ពុជា គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលបន្ទុកដល់យោធិន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងស្មារតីនៃសាមគ្គីភាពជាតិ និងមនុស្សធម៌ ធនាគារ ព្រីនស៍ បានប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជំនួយដល់យោធិនជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងសមាជិកគ្រួសាររបស់យោធិន ដែលបានលះបង់ ដើម្បីការពារជាតិមាតុភូមិ។

យោងតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីការពិគ្រោះយោបល់ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ធនាគារ ព្រីនស៍ នឹងអនុវត្តវិធានការនានាដែលបានណែនាំចាប់ពីពេលនេះតទៅ។

ជាពិសេស ធនាគារ ព្រីនស៍ នឹងលុបចោលបំណុលទាំងស្រុង ចំពោះក្រុមគ្រួសារ ឬអ្នករួមខ្ចីរបស់យោធិនពលីជីវិតក្នុងបុព្វហេតុការពារជាតិ។

បន្ថែមលើសពីនេះធនាគារ ព្រីនស៍ នឹងអនុវត្តតាមការណែនាំផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយសម្រួលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងពិចារណាផ្តល់ជំនួយបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងវិលត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ ដោយផ្អែកលើសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារ ព្រីនស៍ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ដើម្បីរួមចំណែកជាមួយសង្គមជាតិ និងទំនួលខុសត្រូវសង្គម។ ធនាគារ ព្រីនស៍ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងផ្តល់ការគាំទ្រដល់យោធិនដ៏ក្លាហាន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពបច្ចុប្បន្ន៕


Prince Bank Expresses Full Support for National Bank of Cambodia’s Relief Measures for Soldiers and Conflict-Affected Civilians

Prince Bank Plc. stands in full support of the recent measures announced by the National Bank of Cambodia (NBC), following the call by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, to assist those affected by the ongoing Cambodia-Thailand border conflict.

In alignment with the spirit of national solidarity and compassion, Prince Bank is committed to implementing fully the NBC’s directives to support displaced civilians, frontline soldiers, and the families of those who have sacrificed for the nation.

As outlined by the NBC, and following consultations with the Association of Banks in Cambodia (ABC) and the Cambodia Microfinance Association (CMA), Prince Bank will proactively apply all the recommended relief measures immediately.

In addition; Prince Bank will cancel completely loans for the families of fallen soldiers or their co-borrowers, notwithstanding the amount.

Further, Prince Bank will continue to support other impacted borrowers through loan restructuring in line with NBC guidelines and will consider further assistance for returning workers from Thailand and frontline military personnel, within our financial capacity.

Prince Bank reaffirms its unwavering commitment to national resilience and social responsibility, and extends heartfelt gratitude and support to the brave soldiers and all Cambodians affected by the current situation.

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia