Prius កាន់តែកាច! តស់មកដឹងលក្ខណៈពិសេស Prius 2024 ល្បីថាសន្សំសំចៃខ្ពស់ រូបរាងស្អាត ហើយតម្លៃក៏កប់
នារី AUTOMARCH 3 20245.9 K views

Pruis ជាគំរូរថយន្តមួយម៉ូឌែលដែលបានឆក់យកបេះដូងប្រជាជនខ្មែរជាច្រើនជំនាន់មកហើយ នេះគឺដោយសារតែរថយន្តនេះមានភាពសន្សំសំចៃខ្លាំង តម្លៃសមរម្យ ចំណែកគ្រឿងបន្លាស់ក៏ថោក និងងាយស្រួលផ្លាស់ប្តូរ​ថែមទៀត ខណៈបងប្អូនមានលុយត្រឹមតែ១ម៉ឺនដុល្លារអីក៏អាចជិះបានដែរ ។

Maxresdefault

ដោយសារតែវាជាប្រភេទរថយន្តស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ច្រើន ក្រុមហ៊ុនយក្ស Toyota បានប្រកាសថាខ្លួននឹងធ្វើការបញ្ចេញម៉ូឌែល Pruis 2024 ហើយ ជាមួយនឹងបច្ចេកវិទ្យាថ្មី រូបរាងថ្មីអេមកប់ ពោលគឺ Pruis 2024 ដែលហ្វេនៗថាវាជារថយន្តកូនកាត់ Tesla នេះបើយោងទៅតាមការចុះផ្សាយដោយគេហទំព័រ Car And Driver ។

1

Pruis 2024 ត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0-liter Plug-in Hybrid កម្លាំង 150 សេះ ជាមួយនឹងម៉ូទ័រអេឡិចត្រិច 161 សេះ និងកម្លាំងបង្វិល 188 Nm ។ វាក៏មានថាមពលថ្ម 13.6 kWh ដែលផ្តល់ចម្ងាយ 70 គីឡូម៉ែត្រលើការសាកម្តង ខណៈ XSE និង XSE Premium មានចម្ងាយ 63 គីឡូម៉ែត្រ។​ បើនិយាយអំពីតម្លៃវិញរថយន្តមួយម៉ូឌែលនេះមានចន្លោះចាប់ពី ២៧,៦៥០ដុល្លារ ទៅ ៣៦,០៦៥ដុល្លារតម្លៃនៅបរទេស។

2024 Toyota Prius Central Console Carbuzz 1063954 1600

គួរបញ្ជាក់ថា Toyota Prius 2024 ខាងលើនេះវានៅមានចំណុចពិសេសជាច្រើនទៀត តើទាំងអស់គ្នា យល់ឃើញយ៉ាងណាដែរចំពោះម៉ូឌែលថ្មី Toyota Prius 2024 ម៉ូឌែលថ្មីស្រឡាងមួយនេះ?

219aa784 C666 4207 A188 717da56cf899

4ecb1e58 0e6b 4715 A95f Ec456bb7a4ed

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia