ពិធីសម្ភោធគម្រោង Prince Mall Phnom Penh និងពិធីចុះហត្ថលេខាហាង Haidilao Hotpot សាខាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា
Bunthoeun KoemDECEMBER 1 2023

កាលពីល្ងាចថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្សារទំនើប Prince Mall Phnom Penh បានប្រារព្ធពិធីសម្ភោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីអ្នកវិនិយោគ និងអាជីវករនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ជាច្រើនផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ ផ្សារទំនើប Prince Mall Phnom Penh បានចុះហត្ថលេខាជាមួយម៉ាកយីហោអន្តរជាតិ Haidilao​ Hotpot សាខាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា នឹងបើកដំណើរការអាជីវកម្មជាក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

ក្រឡេកមកមើលសន្និសីទសារព័ត៌មានជារួមវិញ ថ្វីត្បិតតែមានរយៈពេលតែ១ម៉ោងក៏ពិតមែន តែចំណុចសំខាន់ៗនៃសន្និសីទសារព័ត៌មានទាំងមូលគឺមានខ្លឹមសារដែលគួរឪ្យចាប់អារម្មណ៏ជាច្រើន។

384

ចំណុចសំខាន់ទី១: ផ្សារទំនើបមួយបំភ្លឺអគារពាណិជ្ជកម្មក្នុងទីក្រុងទាំងមូល ដែលជាគោលគំនិតនៅពីក្រោយភាពជោគជ័យរបស់ Prince Mall Sihanoukville

Prince Mall Sihanoukville គឺជាគម្រោងដំបូងគេបង្អស់នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Mall  នៅក្នុងទឹកដីប្រទេសកម្ពុជា ដែលបានបើកដំណើរការរយៈពេលជាង៣ឆ្នាំកន្លងមកហើយ រាប់ចាប់តាំងពីការបើកដំណើរការជាផ្លូវការនាខែតុលា ឆ្នាំ២០២០។ រោងភាពយន្ត Legend និង ហាងភេសជ្ជៈម៉ាក Ancha បើកដំណើរការក្នុងខេត្តព្រះសីហនុជាលើកដំបូង ដែលបានទាក់ទាញប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុជាច្រើនមកកាន់ផ្សារទំនើបមួយនេះ។ បន្ទាប់មកមាន Calvin Klein, Tommy Hilfiger, Champion, Armani Exchange និងម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើនទៀតបានបើកសាខាអាជីវកម្មក្នុងក្រុងព្រះសីហនុជាបន្តបន្ទាប់ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងក្រុងព្រះសីហនុ។ Prince Mall Sihanoukville បានក្លាយជាជម្រើសដំបូងសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុក្នុងការដើរទិញទំនិញ និងដើរកំសាន្តនៅក្នុងថ្ងៃពិធីបុណ្យនានា។ Prince Mall Sihanoukville បានក្លាយជាទីតាំងសម្គាល់ថ្មីនៃទីក្រុង ដែលនៅតែបន្តពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីក្រុងទាំងមូល។

នៅពីក្រោយភាពជោគជ័យនៃគម្រោងផ្សារទំនើប Prince Mall Sihanoukville គឺជាការខិតខំប្រឹងប្រែងបង្កើតទិដ្ឋភាពនៃការរស់នៅដែលប្រកបដោយមនោសញ្ចេតនាជាមួយនឹងអតិថិជនតាមរយៈការផ្តោតទៅលើគោលការណ៏ចំនួន៣ គឺ "ប្រជាប្រិយភាព លំហូរនៃអតិថិជន និងបរិមាណនៃការលក់ "

ផ្សារទំនើប Prince Mall Phnom Penh គឺជាគម្រោងទី២នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Mall  នៅក្នុងប្រទេសកម្ពុជា ដែលនឹងបន្តកាន់ខ្ជាប់នូវការធ្វើទីផ្សារលើគ្រប់បណ្តាញទាំងអស់ ទាំងនៅផ្សារទំនើបផ្ទាល់ និងនៅតាមបណ្តាញប្រព័ទ្ធអ៊ីនធឺណិត ដើម្បីឆ្លើយតបទៅនឹងការបង្កើនប្រជាប្រិយភាព និងមានអតិថិជនកាន់តែច្រើន "មើលឃើញ" ពីផ្សារទំនើប Prince Mall  ដើម្បីស្របតាមនិន្នាការនៃទីផ្សារឪ្យកាន់តែប្រសើរឡើង និងតម្រូវការដែលផ្លាស់ប្តូរថ្មីជានិច្ចរបស់អតិថិជន។

ចំណុចសំខាន់ទី២: មជ្ឈមណ្ឌលពាណិជ្ជកម្មដែលសម្បូរបែប មានប្រជាប្រិយភាព និងមានលំហូរអតិថិជនផ្ទាល់ខ្លួន

 

ផ្សារទំនើប Prince Mall Phnom Penh មានទីតាំងនៅខណ្ឌចំការមន ស្ថិតនៅតំបន់កណ្តាលនៃទីក្រុងភ្នំពេញ។ ទីតាំងដ៏ពិសេសមួយនេះធានាបាននូវកន្លែងធ្វើពាណិជ្ជកម្មដែលប្រកបដោយភាពលេចធ្លោ និងមានភាពទាក់ទាញចំពោះអតិថិជនដែលមកពីគ្រប់បណ្តាមជ្ឈដ្នាន។ គម្រោងមួយនេះក្រៅពីស្ថិតនៅទីតាំងភូមិសាស្រ្តដែលមានអំណោយផល ថែមទាំងស្ថិតនៅក្រោមដំបូងផ្ទះតែមួយជាមួយមនុស្សជិតរាប់ម៉ឺនអ្នកផងដែរ។ អ្វីដែលកាន់តែពិសេសនោះ គឺចំនួនដ៏ច្រើននៃអ្នករស់នៅអាគារខុនដូខាងលើបង្កើតបានជាលំហូរអតិថិជនផ្ទាល់ខ្លួនក្នុងគម្រោង ដែលបាននាំមកនូវអតិថិជនដែលមានសក្តានុពលប្រកបដោយស្ថេរភាពនិងមានចំនួនច្រើនមកកាន់ផ្សារទំនើបផ្ទាល់។ នេះមិនត្រឹមតែធ្វើឱ្យផ្សារទំនើបក្លាយជាមជ្ឈមណ្ឌលដ៏មមាញឹកនៅកណ្តាលទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសអាជីវកម្មដ៏ល្អសម្រាប់ម៉ាកយីហោ និងការធ្វើអាជីវកម្មផងដែរ។

ចំណុចសំខាន់ទី៣:  ការលេងកំសាន្តតាមបែបទំនើបស៊ីវិល័យ និងការទទួលបានបទពិសោធន៏កាន់តែសម្បូរបែប

 

ប្រសិនបើនិយាយថា សិល្បៈគឺជាពិភពថ្មីដែលត្រូវបានបង្កើតឡើង នោះផ្សារទំនើប Prince Mall Phnom Penh គឺជាកូនសោរសម្រាប់បើកទ្វារនៃពិភពថ្មីមួយនេះ។ ផ្សារទំនើប Prince Mall Phnom Penh មានគោលបំណងបង្កើតមជ្ឈមណ្ឌលកំសាន្តបែបសិល្បៈនិងទំនើបស៊ីវីល័យនៅក្នុងទីក្រុងភ្នំពេញដោយផ្អែកលើមរតកវប្បធម៌ប្រទេសកម្ពុជា និងចក្ខុវិស័យអន្តរជាតិ។ តាមរយៈការបង្កើតបរិយាកាសធុរកិច្ច និងសិល្បៈជាលក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សមានអាយុចន្លោះ២០-៣៥ឆ្នាំ ដែលរស់នៅក្នុងទីក្រុងហើយស្រឡាញ់ការរស់នៅបែបទាន់សម័យ រួមមានយុវជន ធុរកិច្ចជន និងក្រុមមនុស្សវណ្ណៈកណ្តាលក្នុងទីក្រុង ដែលយល់ដឹងនិងកំពុងស្វែងរករបៀបនៃការរស់នៅថ្មី ដោយផ្តល់ជូនពួកគេនូវបរិយាកាសអាជីវកម្មដែលប្លែកហើយមានតែមួយគត់ និងបទពិសោធន៍នៃការទិញទំនិញនិងការកំសាន្តដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្នុងគម្រោងផ្សារទំនើប Prince Mall Phnom Penh មាន មជ្ឈមណ្ឌលកម្សាន្តដ៏ទំនើបបំផុតរបស់កម្ពុជា Player One,ហាង Haidilao Hotpot ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា,ហាងកាហ្វេនិងកន្លែងលំហែរកាយដែលផ្តល់សេវាកម្មចម្រុះនិងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា, ភោជនីយដ្ឋានអណ្តែតលើទឹកតាមបែបខ្មែរនៅក្នុងផ្សារ និង ជណ្តើរក្នុងលំហដែលផ្តល់នូវអារម្មណ៍បែបយុវវ័យ។ ផ្សារទំនើប Prince Mall Phnom Penh ដែលប្រកបដោយភាពស៊ីវីល័យនិងសិល្បៈក្នុងការរស់នៅ នឹងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើនដល់យុវជនកម្ពុជា បន្ទាប់ពីបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២៤ខាងមុខ ។

ចំណុចសំខាន់ទី៤:  ភាពសកម្មក្នុងអាជីវកម្មបានបង្កើតនូវប្រជាប្រិយភាព និងលំហូរនៃអតិថិជន


ដើម្បីសម្របតាមនិន្នាការនៃទីផ្សារ និងតម្រូវការដែលផ្លាស់ប្តូរឥតឈប់ឈររបស់អតិថិជន ផ្សារទំនើប Prince Mall Phnom Penh នឹងបង្កើតកម្មវិធីដ៏គួរឪ្យទាក់ទាញជាច្រើន ក្នុងអំឡុងពិធីបុណ្យទាំង ៤៨ រយៈពេលពេញ១ឆ្នាំពេញ។ ទន្ទឹមនឹងនេះ យើងតែងតែគិតពីតម្រូវការរបស់ម្ចាស់អាជីវកម្មក្នុងផ្សារ និងអតិថិជនជាចំបង តាមរយៈការរចនាដេគ័រក្នុងផ្សារ ការបង្កើតប្រព័ទ្ធសមាជិកភាព ការកំណត់តម្លៃជាដើម។ ហើយបន្តរិះរកមធ្យោបាយ និងការច្នៃប្រឌិតថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មកាន់តែប្រសើរ សម្បូរបែប និងងាយស្រួលជាងមុន។ នេះហើយបានធ្វើឱ្យផ្សារទំនើប Prince Mall Phnom Penh​ក្លាយជាមជ្ឈមណ្ឌលអាជីវកម្មដែលពោរពេញដោយភាពរស់រវើកមួយ។

ចំណុចសំខាន់ទី៥: ហាងដំបូងគេបង្អស់ជាច្រើនក្នុងប្រទេសកម្ពុជាបានប្រមូលផ្តុំគ្នាបើកដំណើរការក្នុងគម្រោងមួយនេះ ធ្វើអោយការធ្វើអាជីវកម្មកាន់តែមាននិរន្តរភាព!

 

387

នៅក្នុងសន្និសិទនេះ ហាងនៃម៉ាកយីហោដែលមានដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា និងហាងប្រភេទ Flagship Store ជាច្រើនត្រូវបានដាក់បង្ហាញ។ ក្នុងចំណោមនោះ ហាងនៃម៉ាកយីហោដែលមានដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជារួមមាន: Haidilao Hotpot, មជ្ឈមណ្ឌលកំសាន្តចម្រុះ Player One, SEEDS Hybrid Coffee Shop, TANYU, Founder Bak Kut Teh, Chinai’s Curry, Thaihee, Wiggel Wiggle, Pennehut, Beauty Farm ជាដើម។ ហាងប្រភេទ Flagship Store រួមមាន Khmer123 Buffet, Dim Sum Emperor, MINISO IP Store, Mr.DUCK, MIXUE, SCORPION&CO, KRONG KHMER MASSAGE​ជាដើម។

389

នៅចុងបញ្ចប់នៃសន្និសីទនេះ គឺជាពិធីចុះហត្ថលេខារវាងផ្សារទំនើប Prince Mall Phnom Penh ជាមួយនឹងក្រុមហ៊ុន Haidilao Hotpot។ ក្នុងនាមជាម៉ាកយីហោពេញនិយមបំផុតលំដាប់អន្តរជាតិ Haidilao Hotpot តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនមកពីជុំវិញពិភពលោក។ ចាប់តាំងពីចូលក្នុងទីផ្សារសិង្ហបុរីក្នុងឆ្នាំ២០១២ រហូតដល់ការបើកដំណើរការហាង Haidilao Hotpot ដំបូងគេនៅក្នុងប្រទេសថៃក្នុងឆ្នាំ២០១៩។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ Haidilao Hotpot បានបើកដំណើរការហាងអាជីវកម្មរបស់ខ្លួនដោយផ្ទាល់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនដូចជា សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុន Haidilao Hotpot បានចុះកិច្ចសន្យាជាផ្លូវការជាមួយផ្សារទំនើប Prince Mall Phnom Penh ដែលមានន័យថា  Haidilao Hotpot ម៉ាកយីហោហតផតអន្តរជាតិដ៏ពេញនិយមមួយនេះ នឹងបើកដំណើរអាជីវកម្មក្នុងប្រទេសកម្ពុជាជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ការចូលមកដល់នៃម៉ាកយីហោអន្តរជាតិមួយនេះ​នឹង​ជះឥទ្ធិពលទៅលើទីផ្សារភោជនីយអាហារក្នុងប្រទេសកម្ពុជា ជាពិសេសគឺវិស័យ Hotpot ដែលនឹងមានការផ្លាស់ប្តូរជាខ្លាំងនាពេលអនាគត។

ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជានឹងអាចបរិភោគស៊ុបហតផត Haidilao Hotpot នៅក្នុងផ្សារទំនើប Prince Mall Phnom Penh បានក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ ។

ផ្សារទំនើប Prince Mall Phnom Penh បច្ចុប្បន្នកំពុងស្វែងរកដៃគូសហការ។ ប្រសិនបើអ្នកមានបំណងចង់សាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ កញ្ញា Minnie   : 086 728 280(ចិន/អង់គ្លេស)កញ្ញា You Lety         : 086 404 051(ចិន/ខ្មែរ)៕

387

393

388

385

386

390

245353833 160591079605231 5623283274370135945 N

392

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia