ធនាគារ ព្រីនស៍ ឈ្នះពានរង្វាន់ពីស្ថាប័ន Euromoney ជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” រយៈពេល ២ ឆ្នាំជាប់ៗគ្នា ក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំ
Daneth MechAUGUST 4 2025

ធនាគារ ព្រីនស៍ មានកិត្តិយសក្នុងការប្រកាសទទួលបានពានរង្វាន់ជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ពីស្ថាប័ន Euromoney ដែលជាសារព័ត៌មានហិរញ្ញវត្ថុអន្តរជាតិដ៏ល្បី ក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា (២០២៤ និង ២០២៥)។ ការទទួលបានពានរង្វាន់នេះកើតឡើង ក្នុងឱកាសដ៏ពិសេសនៃខួបគម្រប់ ១០ ឆ្នាំរបស់ធនាគារ ក្រោមប្រធានបទ “មួយទស្សវត្សនៃការលះបង់” ដែលជាការបង្ហាញការតាំងចិត្តឥតងាករេរបស់ធនាគារក្នុងការជំរុញ និងគាំទ្រការរីកលូតលាស់របស់វិស័យសហគ្រាសធុនតូច​​ និងមធ្យមនៅប្រទេសកម្ពុជា។

សមិទ្ធផលនេះមិនមែនត្រឹមជាពានរង្វាន់នោះទេ តែជាសក្ខីភាពនៃភាពជាអ្នកដឹកនាំរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនិងសមស្រប និងមានការចូលរួមយ៉ាងទូលំទូលាយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានថ្លែងថា៖ “ភាពជោគជ័យជាបន្តបន្ទាប់របស់យើង គឺជាសក្ខីភាពដ៏មានន័យ ដែលបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់យើងចំពោះការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា។ ជារៀងរាល់ថ្ងៃ យើងតែងខិតខំយ៉ាងក្លៀវក្លាក្នុងការផ្ដល់នូវជំនួយ និងធនធានសំខាន់ៗទៅតាមតម្រូវការអាជីវកម្ម ដើម្បីជំរុញឱ្យមានការអភិវឌ្ឍ​ និងភាពរីកចម្រើន។ ការទទួលស្គាល់ដ៏មានតម្លៃនេះ គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជួយជំរុញឱ្យយើងបន្តបេសកកម្ម ដើម្បីលើកស្ទួយស្មារតីសហគ្រិនភាពនៅក្នុងសហគមន៍របស់យើង។”

ការឈ្នះពានរង្វាន់ពីរឆ្នាំជាប់ៗគ្នារបស់ធនាគារ ព្រីនស៍ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយគុណភាព និងនវានុវត្តន៍។ ធនាគារបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របបំផុត ចាប់តាំងពីកម្មវិធីទូរសព្ទដែលទទួលបានការវាយតម្លៃខ្ពស់ រហូតដល់សេវាកម្មធនាគារសម្រាប់អាជីវករកម្ពុជា និងសេវាកម្មធនាគារឌីជីថលដ៏ល្អឥតខ្ចោះផងដែរ។ ផលិតផលទាំងអស់នេះ ត្រូវបានរចនាឡើងក្នុងគោលបំណងនូវបង្កើតបរិយាកាសអាជីវកម្មដែលប្រសើរបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងសហគមន៍។

ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ ធនាគារ ព្រីនស៍ បានវិវត្តន៍ខ្លួនក្លាយជាដៃគូហិរញ្ញវត្ថុមួយដែលអាចជឿទុកចិត្តបាន សម្រាប់អាជីវកម្មក្នុងស្រុករាប់ពាន់កន្លែង តាមរយៈកម្មវិធីផ្តល់ប្រាក់កម្ចីដែលមានភាពបត់បែន ជម្រើសហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាឌីជីថលទំនើប ដែលត្រូវបានរចនាឡើងជាមួយល្បឿន ប្រព័ន្ធសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ពានរង្វាន់ឆ្នាំនេះកាន់តែពិសេស ព្រោះយើងបានទទួលវានៅក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំរបស់ធនាគារ ព្រីនស៍ និងបានប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យគឺ ភូមិអាជីវករឆ្លាត ៧១៨ យ៉ាងជោគជ័យផងដែរ។ ភូមិអាជីវករឆ្លាត ៧១៨ បានប្រមូលផ្តុំអាជីវកររាប់រយនាក់ ដែលវាបានបង្ហាញពីស្មារតីសហគ្រិនភាព សារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងឈ្លាសវៃ និងអត្ថប្រយោជន៍នៃដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈ PRINCE KHQR ដែលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ។ ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រដល់អាជីវករគ្រប់រូបតាមរយៈគណនីអាជីវករឆ្លាត ​​​​និងសមត្ថភាពប្រតិបត្តិការដ៏មានប្រសិទ្ធភាពរបស់កម្មវិធី PRINCE Merchant។

ការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសមិទ្ធផលដ៏ល្អឥតខ្ចោះនេះ លោក Looi Kok Soon បានបញ្ជាក់ថា៖ “ការឈ្នះពានរង្វាន់ Euromoney ពីរឆ្នាំជាប់ៗគ្នា គឺជាការទទួលស្គាល់ដ៏ល្អ និងជាការលើកទឹកចិត្តដ៏ខ្លាំង។ វាបង្ហាញពីទំនុកចិត្តរបស់អតិថិជនសហគ្រាសធុនតូច និងមធ្យមមកលើសេវាកម្មរបស់យើង និងលើកទឹកចិត្តឱ្យយើងបន្តថែរក្សាទំនាក់ទំនងដៃគូរយៈពេលវែង ដើម្បីឱ្យអាជីវកម្មនៅកម្ពុជាកាន់តែមានការរីកចម្រើន។ ខណៈពេលដែលយើងកំពុងប្រារព្ធខួបគម្រប់ ១០ ឆ្នាំ យើងនៅតែបន្តខិតខំលះបង់ ដើម្បីជំរុញការវិនិយោគក្នុងភាពច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ។”

កញ្ចប់សេវាកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ធនាគារ ព្រីនស៍ ពិតជាលក្ខណៈទូលំទូលាយ បត់បែនបាន និងប្រកបដោយវិជ្ជាជីវៈ ដែលរួមបញ្ចូលដូចជា ឥណទានអាជីវកម្ម ឥណទានវិបារូបន៍ ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។ សេវាកម្មទាំងនេះ ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់កំណើន និងភាពធន់នៃឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម ដែលកំពុងរីកដុះដាលនៅកម្ពុជា។

ស្របពេលដែលធនាគារ ព្រីនស៍ កំពុងចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ជំពូកបន្ទាប់របស់ខ្លួន យើងនៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់សិទិ្ធអំណាចដល់សហគ្រាសធុនតូច និងមធ្យម និងពង្រឹងឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia