បរទេសតែងតែសរសើរ! នេះជារឿងទាំង១០ដែលបរទេស តែងតែសរសើរយុវជនខ្មែរ មិនដាច់ពីមាត់
Toeuy HongAUGUST 4 202513 views

ថ្វីត្បិតតែប្រទេសយើងមិនទាន់ក្លាយជាប្រទេសរីកចម្រើនខ្លាំងពិតមែនប៉ុន្ដែមានរឿងជាច្រើនដែលបរទេសតែងតែសរសើរពីប្រទេសកម្ពុជាយើងជាពិសេសគឺសរសើរប្រជាជនយើងតែម្ដង។ ខាងក្រោមនេះគឺជារឿងទាំង១០ដែលជនជាតិបរទេសតែងតែសរសើរពីយុវជនខ្មែរយើងមិនដាច់ពីមាត់។

. សុទិដ្ឋិនិយម៖ បើទោះបីជាប្រទេសយើងមានប្រវិត្តជូចត់ជាច្រើនដូចជាសង្រ្គាមប៉ុន្ដែយុវជនខ្មែរមិនដែលផ្ដេកផ្ដួលឡើយពោលគឺពួកគេតែងតែមានក្ដីសង្ឃឹមហើយផ្ដោតលើការកសាងអនាគតឲ្យកាន់តែល្អប្រសើរថែមទៀត។

. ចង់ចេះចង់ដឹង៖ បរទេសបានសង្កេតឃើញថាយុវជនខ្មែរមានចំណង់ចង់ឲ្យខ្លួនឯងកាន់តែអភិវឌ្ឍន៍តាមរយៈការអប់រំ ជំនាញភាសានិងរៀនពីចំណេះដឹងឌីជីថលជាដើម។

. បើចិត្តទទួលយកគំនិតថ្មីៗ៖ យុវជនខ្មែរតែងតែបើកចិត្តចង់ចេះចង់ដឹងនូវវប្បធម៌ថ្មី បច្ចេកវិទ្យាក៏ដូចជារបៀបគិតថ្មីៗ។

. ចិត្តល្អនិងស្វាមគមន៍ចេញពីចិត្ត៖ បរទេសតែងតែសរសើរពីចរិករបស់ខ្មែរយើងថាចិត្តល្អ រួសរាយរាក់ទាក់និងមានសុជីវធម៌ល្អ ហើយជាពិសេសតែងតែស្វាគមន៍ភ្ញៀវទេសចរដោយភាពកក់ក្ដីជាមួយស្នាមញញឹមចេញពីចិត្ត។

. ពូកែច្នៃប្រឌិតនិងមានពេទកោសល្យ៖ រាប់ចាប់ពីរបាំប្រពៃណីទៅការផលិតមាតិកាទំនើបតាមបណ្ដាញសង្គម យុវជនខ្មែរយើងកាន់តែច្រើនបានបង្ហាញទេពកោសល្យនិងភាពច្នៃប្រឌិតជាច្រើនទៅកាន់ពិភពលោក។

 

. មោទនភាព៖ បើទោះបីជាសម័យកាលកាន់តែទំនើបពិតមែនប៉ុន្ដែយុវជនខ្មែរជាច្រើននៅតែមានមោទនភាពចំពោះបេតិកភណ្ឌក៏ដូចជាប្រពៃណីដែលធ្វើឲ្យជនជាតិបរទេសគោរព។

. មានសហគ្រិនភាព៖ យុវជនកាន់តែច្រើនបានចាប់ផ្ដើមបើកអាជីវកម្មតូចផ្ទាល់ខ្លួន បើកដំណើរការអាជីវកម្មឌីជីថល ធ្វើការឯករាជ។

. ចូលរួមក្នុងសហគមន៍៖ យុវជនខ្មែរជាច្រើនបានចូលរួមក្នុងការងារស្ម័គ្រចិត្ត ការងារក្រៅរដ្ឋាភិបាល អភិវឌ្ឍនសហគមន៍ដែលបង្ហាញពីទំនួសខុសត្រូវខ្ពស់ចំពោះសង្គមដែលគេរស់នៅ។

 

. ជំនាញភាសា៖ យុវជនខ្មែររៀនភាសាបរទេសឆាប់ចេះ ហើយចេះនិយាយបានច្រើនភាសាដូចជាអង់គ្លេស ចិន បារាំងនិងភាសាផ្សេងៗទៀតហើយនេះក៏ជាកត្តាមួយធ្វើឲ្យជនបរទេសចាប់អារម្មណ៍មកធ្វើការនៅកម្ពុជាផងដែរ។

១០. បត់បែនបានលឿន៖ មិនថាបច្ចេកវិទ្យា ទំនោរសកល របៀបធ្វើការការ យុវជនខ្មែរតែងតែសម្របបានលឿននិងរកដំណោះស្រាយដ៏ឆ្លាតវៃ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia