ដូចប្រិយមិត្ដបានដឹងហើយថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive manufacturing) និង ក្រុមហ៊ុន ចេណឺរល ម៉ូទ័រ (General Motor) បានប្រកាសចាប់ដៃគ្នានៅក្នុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ដដ៏ល្បីរបស់សហរដ្ឋអាមេរិក Chevrolet នៅក្នុងប្រទេសកម្ពុជា។
បើតាមព័ត៌មានដែល Business Cambodia ទទួលបានពីក្រុមហ៊ុន Chevrolet បានឲ្យដឹងថា រោងចក្រថ្មីនេះគឺមានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំង ខណៈបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់។ សម្រាប់រោងចក្រថ្មីនេះដែរត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដីសរុប ១១ ហិកតា ខណៈក្រុមហ៊ុនបានចំណាយទុនចំនួន ១៩ លានដុល្លារឯណោះនៅក្នុងការសាងសង់។
បើតាមការគ្រោងទុក រោងចក្រខាងលើនេះ អាចនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការការដំឡើងរថយន្ដ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខាងមុខ។ អ្វីដែលចាប់អារម្មណ៍នៅពេលបើកដំណើរការរោងចក្រមួយនេះ មានសមត្ថិភាពអាចដំឡើងរថយន្ដបានចំនួន ១០ ០០០ ទៅ ១២ ០០០គ្រឿងក្នុងរយៈ ពេល១ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងរថយន្ដ Chevrolet សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ឬទៅកាន់ការិយាល័យលក់៖ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ៕