តិចអត់ដឹង! នេះជាសំណង់សំខាន់ៗ ដែលនឹងត្រូវសាងសង់នៅក្នុងគម្រោងព្រែកជីកហ្វូណនតេជោ
Bunthoeun KoemAPRIL 26 202410.6 K views

គម្រោងផ្លូវនាវាចរណ៍ (ព្រែកជីកហ្វូណនតេជោ) ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យដំណើរការ ដោយធ្វើការស្ដារ និងជីកផ្លូវទឹកទន្លេបាសាក់តតភ្ជាប់ទៅសមុទ្រខេត្ដកែប មានចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រ ដែលក្នុងនោះតម្រូវឲ្យជីកផ្លូវថ្មី ដើម្បីតភ្ជាប់ពីព្រែកតាកែវ ទន្លេមេគង្គ តភ្ជាប់ទៅព្រែកតាហ៊ីង ទន្លេបាសាក់ ទៅសមុទ្រខេត្ដកែប។

08ffdb2d Efcb 4336 Ae1e 48bcecaa04dc

 យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងនេះត្រូវសាងសង់សន្ទះប្រឡាយនាវាចរណ៍ចំនួន ៣ ដែលស្ថិតនៅលើព្រែកតាកែវ នៃស្រុកកៀនស្វាយ ខេត្ដកណ្ដាល, ក្រុងស្វាយដូនកែវ ខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ គម្រោងនេះក៏មានគម្រោងសាងសង់កំពង់ផែយុទ្ធសាស្ដ្រចំនួន ២​ រួមមាន៖ នៅទីរួមខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប ដែលជាតំបន់មជ្ឈមណ្ឌលភស្ដុភារកម្ម និងតំបន់ផ្លាស់ប្ដូរពហុមធ្យោបាយដឹកជញ្ជូន និងកំពង់ផែរណបចំនួន ៤ គឺៈ កំពង់ត្រាច, អង្គរជ័យ, អង្គរបូរី, និងស្រុកស្អាង ដែលមានតួនាទីជាផែជំនួយ និងជាឃ្លាំងផ្ទុកនិងចែកចាយទំនិញ សម្រាប់តំបន់ដែលនៅជុំវិញកំពង់ផែនេះ។

Df993026 081f 4946 8b3e B1c2a8646328

គម្រោងនេះក៏មានផែនការសាងសង់ផ្លូវមេចំនួន ២ នៅអមសងខាងផ្លូវទឹកនេះផងដែរដែលមានប្រវែងសរុប ២០៨ គីឡូម៉ែត្រ និងសាងសង់ស្ពានតាមបណ្ដោផ្លូវទឹកនេះពីស្រុកកៀនស្វាយ រហូតដល់សមុទ្រខេត្ដកែបចំនួន ១១ កន្លែងថែមទៀតផង។

សម្រាបគម្រោងផ្លូវទឹកប្រវត្ដិសាស្រ្ដនេះដែរ គឺត្រូវបានទទួលសិទ្ធិវិយោគ និងសាងសង់ដោយក្រុងហ៊ុនសាជីវកម្មផ្លូវ និងស្ពាន របស់ប្រទេសចិន CRBC ក្រោមទម្រង់ BOT (សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ)។ តាមការបង្ហើបឲ្យដឹងពីឯកឧត្ដម ប៉េង ពោធិ៍នា កាលពីអំឡុងខែមករា កន្លងទៅបានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ​ គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែកកាលពីពេលថ្មីៗនេះ ឯកឧត្ដម ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា​ គម្រោងខាងអាចនឹងរំពឹងបើកការដ្ឋាននៅអំឡុងខែមិថុនា ឬខែកក្កដា ខាងមុខនេះតែម្ដង៕

5c4b23f7 4624 44ef 86fa 566954899689

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia