ធនាគារធំតៃវ៉ាន់ទិញយកភាគហ៊ុនអម្រឹត១០០%តម្លៃប្រមាណ៥០០លា.ន$ តើមេធំរបស់ធនាគារនេះជាអ្នកណា?
Toeuy HongMAY 6 20243.7 K views

 ធនាគារ SinoPac របស់តៃវ៉ាន់ទើបតែប្រកាសពីការទិញយកភាគហ៊ុន១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ប្រមាណជា៥០០លានដុល្លារ។ តើអ្នកណាជាមេធំដែលនៅពីក្រោយធនាគារដ៏ធំរបស់តៃវ៉ាន់មួយនេះ។  ខាងក្រោមនេះយើងនឹងបង្ហាញពីប្រវតិ្តរបស់មេធំនៅពីក្រោយធនាគារ SinoPac។

ធនាគារ SinoPac ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ដោយលោក Samuel Yen-Laing Yin។ លោក Samuel Yen-Laing Yin បានកើតនៅឆ្នាំ១៩៥០ ហើយលោកគឺជាមហាសេដ្ឋីនិងជាអ្នកជំនួញតៃវ៉ាន់ម្នាក់ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយក្នុងការបង្កើតក្រុមហ៊ុន Tang Prizeនិងជាអគ្គនាយកក្រុមហ៊ុនRuetex Financial Groupផងដែរ។

ចំពោះប្រវត្តិសិក្សារបស់លោកវិញគឺលោកបានសិក្សាប្រវត្តិសាស្រ្តនៅសាកលវិទ្យាល័យវប្បធម៌ចិន។ លោកបានបញ្ចប់ការសិក្សានិងទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកBusiness នៅក្នុងឆ្នាំ១៩៨២ ហើយក៏បានបញ្ចប់ការសិក្សានិងទទួលបានសញ្ញបត្រថ្នាក់បណ្ឌិតផ្នែកBusiness ពីសាកលវិទ្យាជាតិ Chengchiនៅក្នុងឆ្នាំ១៩៨៦។

រីឯអាជីពនិងការរកស៊ីនិងធ្វើជំនួញរបស់លោកវិញ លោកគឺជាអគ្គនាយកក្រុមហ៊ុនRuetex Financial Group ដែលវិនិយោគនៅប្រទេសចិននិងតៃវ៉ាន់ ដោយក្រុមហ៊ុននេះត្រូវបានគេស្គាល់ភាគច្រើនថាវិនិយោគក្នុងវិស័យសំណង់ដូចជាខាងគ្រឿងទេស ផ្នែកសង្វាក់ផលិតលក់រាយនិងMart ជាដើម។

ចំណែកនៅក្នុងប្រទេសចិននិងតៃវ៉ាន់លោកគឺត្រូវបានគេទទួលស្គាល់និងកោតសរសើរចំពោះការស្វះស្វែងក្នុងការជួយប្រម៉ូតពីសហគ្រិនភាពនិងជួយជ្រោមជ្រែងដល់អាជីវកម្មបង្កើតថ្មីជាច្រើន។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៤ លោកត្រូវបានគេចាត់ទុកជាអ្នកវិនិយោគដ៏លេចធ្លោម្នាក់នៅក្នុងក្រុមហ៊ុន Gogoro ដែលជាអាជីវកម្មបង្កើតថ្មីក្នុងការបង្កើតម៉ូតូScooter អគ្គិសនីនៅតៃវ៉ាន់។

 គួរបញ្ជាក់ផងដែរថាលោក Samuel Yen-Laing Yin ជាមហាសេដ្ឋីតៃវ៉ាន់ដែលមានទ្រព្យសរុបប្រមាណជាង៤.៣ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៤នេះ។ លោកធ្លាប់លើកឡើងថាលោកមានផែនការបរិច្ឆាគចំនួន៩០%នៃទ្រព្យសរុបទៅកាន់សកម្មភាពមនុស្សធម៌ជាពិសេសនៅក្នុងផ្នែកវិទ្យាសាស្រ្ត សិល្បៈ និងច្បាប់និងនយោបាយជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia