ជិះកាន់ឆ្នាំមិនទៅណា ? មកដឹងតម្លៃឡាន ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤នៅខ្មែរ
នារី AUTOMAY 6 20242.6 K views

ល្បីរថយន្ត​ Tacoma ធន់ជិះរាប់ឆ្នាំមិនទៅណា អាចធ្វើដំណើរបានស្ទើរគ្រប់ស្ថានភាពផ្លូវលំបាកៗ ងាយស្រួលបើកបរមិនថា​ ចុះទឹក ឬឡើងភ្នំ អាចធ្វើដំណើរបានមួយអេម ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ពេលនេះ រថយន្តភីកអាប់ Toyota Tacoma TRD Sport ស៊េរីឆ្នាំ ២០២៤​ លក់នៅខ្មែរហើយ ខណៈតម្លៃក្បែរ៨ម៉ឺនដុល្លារ សម្រាប់ទីផ្សារកម្ពុជា។

06b8382e 40f4 4ca3 Ba2f 3c51d488015f

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្តខ្លាញ់គោស៊េរីឆ្នាំ ២០២៤ Toyota Tacoma មានតម្លៃសរុប​ទាំងអស់ ​៧៩ ៧៥២ ដុល្លារដុល្លារ (តម្លៃនៅខ្មែរ)។ ​ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃក្បែរ៨ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅដូចជា៖

30e8ebf6 5e3e 4dcf B8d7 6c028955939a

  • តម្លៃឡាន ៥២ ៩៩៩ ដុល្លារ
  • តម្លៃពន្ធនាំចូល ១៨ ៥០៤ ដុល្លារ
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ
  • 304068bb 71e8 457f A1bc 534492526fcb

    • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ
    • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ
    • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៥០០ ដុល្លារ
    • តម្លៃសរុបទាំងអស់ ៧៩ ៧៥២ ដុល្លារ

    A6a855e9 888c 48f3 Adf5 0f9fa0cf99e5

    រថយន្តភីកអាប់កម្លាំងយក្សនេះមានម៉ាស៊ីន ២.៤ លីត្រ turbocharged inline-four ដែលអាចផលិតកម្លាំងបាន ២៧៨ សេះ និងកម្លាំងបង្វិល ៣១៧ lb-ft។ បើនិយាយពីផ្នែកខាងក្នុងវិញ Tacoma មានចង្កោមឌីជីថល ១២.៣ អ៊ីញ ប្រព័ន្ធ infotainment អេក្រង់ ៨ អ៊ីញ ដៃចង្កូតដែលតុបតែងដោយស្បែក កៅអីក្រណាត់ជាមួយនឹងការដេរ TRD Sport (កៅអីកំដៅ និងខ្យល់មានជាជម្រើស) និងកៅអីខាងក្រោយដែលអាចបត់បាន 60/40ថែមទៀត។

    72385beb C5a4 42aa A006 A402c68380ff

    គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia  ឬតាមរយៈលេខតេលេក្រាម ០៧៧ ២៨៨ ៦៨៥ ៕​​​

    A7952604 6feb 4b27 A2d0 2a682512607e

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia