នៅក្មេងតែពូកែ! យុវជនវ័យ ២០ឆ្នាំមួយរូប បង្ហើបចំណុចរកស៊ី៣ ជួយឱ្យខ្លួនរកចំណូលបានរាប់ម៉ឺ.នដុល្លារ ពីការលក់ស្បែកជើង
Sambat SokhlangMAY 6 20241.6 K views

ជាទូទៅការរកស៊ីមិនដែលតម្រូវឲ្យយើងមានវ័យចាស់ទើបអាចចេញរកស៊ីបាននោះទេ ពីព្រោះការរកស៊ីនីមួយៗវាទាមទារឲ្យយើងមានគំនិតច្នៃប្រឌិតនិងយុទ្ធ​សាស្រ្ដច្រើននៅក្នុងការរកស៊ីដូច្នេះទោះបីជាយើងមានវ័យក្មេងក៏ដោយ ឲ្យតែយើងមានគំនិតគំនិតនិងយុទ្ធសាស្រ្ដរកស៊ីល្អៗ គឺសុទ្ធតែអាចចេញរកស៊ីបានទាំងអស់ ។​ រឿងទាំងនេះគឺវាប្រៀបដូចយុវជនដែលមានវ័យ២០ឆ្នាំម្នាក់នេះអញ្ចឹង ពីព្រោះយុវជនម្នាក់នេះមានបេះដូងជាសហគ្រិនតាំងពីខ្លួនមានអាយុ១២ឆ្នាំឯណោះ ហើយបច្ចុប្បន្ននេះគាត់គឺជាឈ្មួញម្នាក់ដែលកំពុងតែលក់ស្បែកជើងដែលមានតម្លៃរាប់ម៉ឺនដុល្លារដោយសារតែការប្រើប្រាស់យុទ្ធសាស្ដ្រនិងរបៀបរកស៊ីទាំងនេះ។

1578567715077  Mg 8697

យុវជនដែលមានឈ្មោះថា Joe Franklin គឺជាក្មេងដែលចូលចិត្តការកស៊ីតាំងពីខ្លួននៅក្មេង ដោយគាត់បានចាប់ផ្ដើមចេញរកស៊ីដំបូងតាំងពីអាយុ១២ឆ្នាំដោយប្រើដើមទុនត្រឹមតែ៣០០ដុល្លារតែប៉ុណ្ណោះ ហើយដើទុនរបស់គាត់នោះគឺភាគច្រើនបានមកពីកាដូក្នុងថ្ងៃខួបកំណើតរបស់គាត់​ ដូច្នេះហើយគាត់ក៏បានចាប់ផ្ដើមចេញរកស៊ីតាំងពីពេលនោះមក ដោយគាត់បានដើរទិញស្បែកជើងម៉ាកល្បីៗដើម្បីយកមកលក់វិញនៅក្នុងតម្លៃថ្លៃដើម្បីយកជាផលចំណេញ។ មកដល់ពេលបច្ចុប្បន្ននេះ Joe Farnklin បានក្លាយជាអ្នករចនាស្បែកជើងឲ្យតារាល្បីៗនៅក្នុងប្រទេសចក្រភពអង់គ្លេសដូចជា Dizzee Rascal និង AJ Tracey ផងដែរ ។

ទន្ទឹមនឹងនោះផងដែរលោក Joe Franklin ក៏បានបង្ហើបអំពីយុទ្ធសាស្ដ្ររកស៊ីរបស់គាត់ផងដែរតាមរយៈសារព័ត៌មាន CNBC ។ ហើយយុទ្ធសាស្រ្ដរកស៊ីរបស់គាត់ទាំងនោះមានដូចជា៖

១.កសាងទំនាក់ទំនងជាមួយភ្ញៀវ

មូលហេតុមួយដែលធ្វើឲ្យការលក់របស់គាត់មានការកើនឡើង​នោះគឺដោយសារតែគាត់មានទំនាក់ទំនងច្រើនជាមួយភ្ញៀវរបស់គាត់ ជាពិសេសគឺគាត់តែងតែខលសួរសុខទុកភ្ញៀវរបស់គាត់ដោយយកចិត្តទុកដាក់ជាពិសេសគាត់តែងតែសួរនាំភ្ញៀវរបស់គាត់អំពីគុណភាពនៃផលិតផលរបស់គាត់។ ដូច្នេះហើយភ្ញៀវរបស់គាត់ចេះតែនាំគ្នាប្រាប់តៗអំពីអាជីវកម្មរបស់គាត់។

Imported Image368779 1 Poster

២.ដាក់លក់នៅលើអនឡាញ

ការដាក់លក់នៅលើអនឡាញបាជួយឲ្យបុរសម្នាក់នេះឲ្យជោគជ័យខ្លាំងបំផុត ដោយសារតែការធ្វើទីផ្សារតាមអនឡាញគឺមានប្រសិទ្ធភាពជាងការធ្វើទីផ្សារធម្មតា ពីព្រោះលោក Franklin បាននិយាយថាមនុស្សបច្ចុប្បន្នចូលចិត្តចុចតែទូរស័ព្ទទេ ដូច្នេះហើយបច្ចុប្បន្ននេះការធ្វើទីផ្សារលើសេវាអនឡាញគឺជាការករសាងកេរិ៍ឈ្មោះដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់គាត់

៣.យកលុយបង្កើតលុយ

លោក Franklin បានបញ្ចាក់ប្រាប់ថាថវិការដែលគាត់បានមកពីការចំណេញគឺគាត់តែងតែយកទៅវិនិយោគទៅលើស្បែកជើងម៉ាកល្បីៗដែលគេលក់ជាលក្ខណៈ Limited Edition វិញទាំងអស់ពីព្រោះស្បែកជើងទាំងនោះនឹងឡើងថ្លៃនៅថ្ងៃអនាគត ដូច្នេះហើយវាដូចជាការយកលុយដើម្បីទៅបង្កើតលុយអញ្ចឹងពីព្រោះស្បែកជើងទាំងនោះគឺគ្មានថ្ងៃធ្លាក់ថ្លៃនោះទេ។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia