ក្រោយឈរជើងយ៉ាងរឹងមាំក្នុងវិស័យម្ហូបអាហារនៅភ្នំពេញអស់រយៈពេលប្រមាណជា ៣ ឆ្នាំ កាលពីយប់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៤ សក្កបាន្ត បានប្រារព្ធកម្មវិធីខួប៣ឆ្នាំរបស់ខ្លួន ហើយឆ្លៀតក្នុងឱកាសគម្រប់ខួប៣ឆ្នាំនេះ Sakaban Restaurant Collection ក៏បានបើកបង្ហាញនូវយីហោថ្មីមួយបន្ថែមទៀតឈ្មោះ វីយ៉ារ៍ ដែលជាយីហោហាងមីរសជាតិប្រចាំតំបន់អាស៊ី បង្កើតឡើងផ្តើមចេញពីការសម្រិតសម្រាំងនៃរសជាតិដើម គួបផ្សំជាមួយនឹងការច្នៃប្រឌិតថ្មីស្របជាមួយនឹងគោលគំនិតចំនួន ៣ ៖ រហ័ស ប្រសិទ្ធិភាព និង រសជាតិ Fast | Efficient | Flavor។
ជាមួយនឹងសេវាកម្មបែប Fast Food វីយ៉ារ៍ បានរៀបចំចម្អិនយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការរង់ចាំរបស់អតិថិជន និងធ្វើយ៉ាងណារក្សារសជាតិឱ្យនៅដដែល។
អ្វីដែលកាន់តែពិសេសរបស់ហាង វីយ៉ារ៍ គឺមីមួយចានៗដែលអតិថិជនបានកម្ម៉ង់គឺមានការកំណត់បរិមាណយ៉ាងត្រឹមត្រូវច្បាស់លាស់ ជាមួយនឹងកម្រិតទឹកស៊ុប ៣០០មីលីលីត្រ និងបរិមាណសាច់ ៨០ក្រាម បូករួមជាបន្លែក្នុងបរិមាណ ៨០ក្រាមដូចជាសាច់ផងដែរ។
ដោយការគិតគូនេះគឺដើម្បីប្រាកដថាអតិថិជនអាចបរិភោគមីមួយចានក្នុងបរិមាណឆ្អែតល្មមសមរម្យ ជាមួយនឹងរសជាតិមីជាច្រើនប្រភេទដូចជា ស៊ុបរសជាតិដើមដែលរំងាស់ចេញពីឆ្អឹងគោនិងឆ្អឹងជ្រូក ស៊ុបខៅស៊ួយជាប្រភេទស៊ុបមកពីភាគឦសាននៃប្រទេសថៃ ស៊ុបបន្លែជើងផ្សិតមានដើមកំណើតពីកោះតៃវ៉ាន់ ស៊ុបស៊ីឈាន់ និងស៊ុបទាផាកឡូវជាដើម។
លើសពីនេះទៅទៀតក្រៅពីរសជាតិនៃអាហារទាំងអស់នេះ វីយ៉ារ៍ និងស្វែងរកនូវអ្វីដែលថ្មីប្លែកសម្រាប់បម្រើដល់អតិថិជនបន្ថែមទៀតនៅពេលដ៏ខ្លីខាងមុខ ជាមួយនឹងភាពរហ័ស ប្រសិទ្ធិភាព និង រសជាតិ ដែលជាគោលគំនិតរបស់វីយ៉ារ៍ផ្ទាល់។
ដូច្នេះសម្រាប់បងប្អូនទាំងអស់ដែលចង់សាកនូវរសជាតិមីប្រចាំតំបន់អាស៊ីទាំងមូលអាចទៅសាកបាននៅហាងរបស់ វីយ៉ារ៍ ដែលទីតាំងស្ថិននៅ ផ្ទះលេខ ២១៤ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០៨៧ ៣៩៣ ៨៦៨ ឬ https://bit.ly/VIA_Noodle_Bar
ទីតាំងហាង https://maps.app.goo.gl/dbhpi1VKXk9Xut187?g_st=ic