មិនធ្លាប់មាន! ឯកឧត្ដម ម៉ៅ ធនិន គ្រោងបង្កើតផ្សារលើទឹកនៅក្នុងខេត្ដកំពត
Bunthoeun KoemMAY 17 20243.8 K views

ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ដកំពត គ្រោងសាងសង់ផ្សារលើកទឹក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្នែកទេសចរណ៍ជាច្រើនទៀតនៅក្នុងខេត្ដកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ នេះបើយោងតាមការដកស្រង់ពីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

Photo 2024 05 16 12 27 42

ថ្លែងនៅក្នុងកិច្ចប្រជុំ រវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរក្នុងខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនបន្ថែមទៀតទៅថ្ងៃមុខ មានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង១៣ក្នុងខេត្ត ការបង្កើតផ្សារលើទឹក ពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀត ដើម្បីឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្ដមបន្ដថា ផែនការណ៍បង្កើតផ្សារលើទឹកនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពតទើបបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទើបទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ក្រៅពីនោះរដ្ឋបាលខេត្ដកំពតក៏បានសំណូមពរអោយអាជីវករទេសចរណ៍នៅក្នុងខេត្ត ទាំងអស់សូមកុំធ្វើអ្វីឱ្យខុសឆ្គងដូចជា ការយកតម្លៃលើសពីការស្នាក់នៅ ការតម្លើងថ្លៃម្ហូបអាហារ ការលក់ដូរក្លែងបន្លំទំនិញ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរ ដើម្បីរក្សាបរិមាណភ្ញៀវទេសចរ អោយមកកំសាន្ត នៅខេត្តកំពត៕

441900111 850685627102780 142380014249300475 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia