ឡូយមែន! ក្រៅពី Google Translate កម្មវិធីកូនខ្មែរ១នេះ អាចបកប្រែអង់គ្លេស-ខ្មែរ បានឥតគិ.តថ្លៃ
Ping Chou EngMAY 6 20242.3 K views

អ្នកប្រើប្រាស់កម្មវិធី Telegram ដឹងអត់ថាកម្មវិធីនេះមានវចនានុក្រមកូនខ្មែរ Bot Telegram «វចនានុក្រម សម្តេចសង្ឃ ជួន ណាត (Khmer ⇆ English) Dictionary»  ដែលមានសមត្ថភាពអាចបកប្រែភាសាអង់គ្លេសទៅជាភាសាខ្មែរបានដូចជា Google Translate ដែរ ដោយបងប្អូនអាចប្រើប្រាស់បានដោយឥតគិតថ្លៃ។

ចំពោះការប្រើប្រាស់បងប្អូនគ្រាន់តែមានកម្មវិធីទូរស័ព្ទដៃ Telegram ហើយចូលទៅកាន់ពាក្យ Search ហើយធ្វើការស្វែងរក Bot Chat វចនានុក្រម សម្តេចសង្ឃជួន ណាត ​Khmer-English Dictionary ។

បន្ទាប់ពីនោះលោកអ្នកអាចធ្វើការវាយបញ្ចូលពាក្យជាអង់គ្លេសដែលអ្នកចង់បកប្រែ រួចចុចផ្ញើពាក្យចូល នោះអ្នកនឹងទទួលបានអត្ថន័យន័យពាក្យត្រឡប់មកវិញយ៉ាងលឿនរហ័ស។  

បន្ថែមពីនេះលោកអ្នកអាចប្រើប្រាស់ជាវចនានុក្រម ត្រួតពិនិត្យពាក្យខ្មែរឬអត្ថន័យពាក្យឱ្យបានត្រឹមត្រូវ យ៉ាងងាយស្រួលដោយគ្រាន់តែ វាយពាក្យណាមួយចូលជាការស្រេច។ ជាពិសេសលោកអ្នកក៏អាចប្រើប្រាស់ កម្មវិធីនេះសម្រាប់ ស្វែងរកប្រតិទិនខ្មែរពីសូរិយាគតិ-ចន្ទគតិបានផងដែរ បង្ហាញប្រតិទិនខ្មែរ ឬថ្ងៃឈប់សម្រាកសម្រាប់ប្រចាំឆ្នាំតាមអនុក្រិតរបស់រាជរដ្ឋាភិបាលផងដែរ។

គួរជម្រាបផងដែរថាក្រៅពីប្រើប្រាស់កម្មវិធីនេះនៅលើ Chat Bot របស់ Telegram លោកអ្នកក៏អាចធ្វើការដោនឡូតកម្មវិធីនេះពី App Store Playstore បានដោយឥតគិតថ្លៃ ដែលគ្រាន់តែវាយពាក្យថា Choun Nath Digital Dictionary ។ ប៉ុន្តែការប្រើ App នៅលើទូរស័ព្ទដៃ នេះគឺស័ក្តិសមនិងល្អ សម្រាប់ការប្រើ ស្វែងរកឆែកពាក្យត្រឹមត្រូវក្នុងភាសាខ្មែរ៕

Screenshot 2024 05 06 164930

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia