គាំទ្រផលិតផលក្នុងស្រុក! លោក ធឿន ចន្ថា យកតែវត្ថុចាស់ៗ ធ្វើជាគ្រឿងអលង្ការអាចទាញភ្ញៀវទិញឥ.តដាច់
ធី ស្រីល័ក្ខMAY 6 2024297 views

លោក ធឿន ចន្ថា គឺជាកូនខ្មែរ១រូប ដែលបានចាយពេលជិត១០ ឆ្នាំដើម្បីច្នៃគ្រឿងអលង្ការចេញពីវត្ថុចាស់ៗ ដោយលោកបានខំប្រឹងពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្វើឱ្យអាជីវកម្មរបស់លោកមានប្រជាជនកម្ពុជាស្គាល់នឹងទទួលបានការគាំទ្រពីភ្ញៀវបរទេសផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកធឿន ចន្ថា បានបង្ហើបពីសាវតារបស់ខ្លួនថា កាលពីអតីតកាលលោកត្រូវបានអង្គការមួយបានយកទៅបង្រៀនពីការច្នៃម៉ូតគ្រឿងអលង្ការ បន្ទាប់ពីរៀនបានចេះហើយលោកក៏បានចេះយ៉ាងស្ទាត់ជំនាញច្នៃគ្រឿងអលង្ការនេះ ដូចនេះលោកក៏បានមកធ្វើការមួយកន្លែងនៅរាជធានីភ្នំពេញដោយធ្វើការឱ្យគេអស់រយៈពេលជាង ១០ឆ្នាំលោកក៏បានលាឈប់មកបើកហាងខ្លួនឯងផ្ទាល់។

៣៦

លោកចន្ថា បានបន្តទៀតថា នៅអំឡុងពេលចុងឆ្នាំ២០១០ នោះលោកក៏ចាប់ផ្តើមបើកហាងលក់គ្រឿងអលង្ការមួយដែលមានឈ្មោះថា Angkor Bullet Jewellery Cambodia ដែលច្នៃចេញពីវត្ថុចាស់ៗ គ្រាប់កាំភ្លើង ហើយលោកក៏ធ្វើពីប្រាក់ដូចគ្នាតែទាល់តែភ្ញៀវកម្មង់ទើបលោកធ្វើ មែនទែនទៅមិនមែននៅសុខៗលោកនឹកឃើញយកគ្រាប់កាំភ្លើងយកមកច្នៃឡើយ ពោលគ្រប់រឿងរ៉ាងទាំងអស់សុទ្ធតែបង្កប់សាច់រឿងនៅក្នុងនោះ។

នៅត្រង់ចំណុចនេះ លោកចន្ថាបានបញ្ជាក់ថា ជាការពិតណាស់ឪពុករបស់លោកត្រូវបានខ្មែរក្រហមជាអ្នកបាញ់សម្លាប់ដោយគ្រាប់កាំភ្លើង ហើយមូលហេតុដែលលោកយកគ្រាប់កាំភ្លើងមកច្នៃជាគ្រឿងអលង្ការគឺលោកមិនចង់ឱ្យបងប្អូនយកកាំភ្លើងមកកាប់សម្លាប់គ្នាដូចអតីតកាលឡើយ តែលោកចង់ឱ្យបងប្អូនទាំងអស់គ្នានឹកឃើញអតីតកាលហើយតាំងចិត្តកុំឱ្យវាកើតឡើងម្តងទៀត។

៣៧

មួយវិញទៀតយើងអាចយកវាធ្វើជាការដូរអនុស្សាវរីយ៍ដូចជាគ្រឿងអលង្ការជូនដល់គ្នាទៅវិញទៅមក មិនមែនជូនជាសំបកគ្រាប់កាំភ្លើងជូនដល់គ្នានោះទេ។ ម្យ៉ាងវិញទៀត សំបកគ្រាប់កាំភ្លើងនេះគឺជានិមិត្តសញ្ញារំលឹកនៃការបាត់បង់ក្នុងអតីតកាលដែលធ្លាប់កើតឡើងនៅលើពិភពលោកទាំងមូល ដូចនេះទើបលោកច្នៃវាដើម្បីឱ្យប្រជាជនខ្មែរនឹកឃើញអតីតកាល ហើយប្រាប់ខ្លួនឯងថាមិនឱ្យហេតុការអាក្រក់ដែលមានពីមុនកើតឡើងម្តងទៀត។

លោកលោក ធឿន ចន្ថា  ដែលជាស្ថាបនិករបស់ Angkor Bullet Jewellery Cambodia អាចនាំចេញគ្រឿងអលង្ការដែលច្នៃចេញពីគ្រាប់កាំភ្លើងអាចនាំចេញទៅទីផ្សារអន្តរជាតិបានទៀត ដោយលោកអាចនាំចេញទៅប្រទេសហុងកុង ជប៉ុន បារំាង អាមេរិក ឌូបៃ និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក៕ ប្រសិនជាលោកអ្នកចាប់អារម្មណ៍ ឬចង់កម្មង់គ្រឿងអលង្ការអាចធ្វើការទំនាក់ទំនងទៅកាន់លេខ​ 070 757 275 ឬឆាតទៅកាន់ហ្វេសប៊ុកផេក Angkor Bullet Jewellery Cambodia

៣៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia