សំរាមមានតម្លៃ! ក្រុមហ៊ុនមកពីបរទេស២ នឹងជ្រើសយកខេត្ត១ របស់កម្ពុជាដើម្បីបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីក
ធី ស្រីល័ក្ខSEPTEMBER 12 2023289 views

សំរាមខ្មែរកាន់តែមានតម្លៃ ខណៈថ្មីៗនេះមានក្រុមហ៊ុនមកពីបរទេសចំនួន ២ គឺកូរ៉េ និងអ៊ីស្រាអែលបានរើសយកខេត្ត១របស់កម្ពុជា គឺខេត្តព្រះសីហនុនដើម្បីបង្កើតរោងចក្រកែច្នៃសំណង់ប្លាស្ទីកធ្វើជារបស់ប្រើប្រាស់ផងដែរ។

ជាក់ស្តែង យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនថុនធូថុន(Tontoton) ដែលជាគម្រោងឯកជនមួយ ដោយផ្តោតសំខាន់ទៅលើ ការប្រមូលកាកសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ ដើម្បីប្រែក្លាយជាគ្រឿងសង្ហារឹមផ្សេងៗ មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុកាល បានជួយប្រមូលកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទ សរុបប្រមាណ ២០០តោនរៀងរាល់ខែ ហើយកាកសំណល់ដែលត្រូវគេបោះចោលនៅតាមមាត់សមុទ្រ និងក្នុងសមុទ្រ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា កិនរំលាយប្លាស្ទិកទាំងអស់នោះ ដើម្បីផលិតជាក្តារបន្ទះ ហើយអាចយកទៅធ្វើជាគ្រឿងសង្ហារឹមប្រើប្រាស់ប្រចាំថ្ងៃ ក្នុងគេហដ្ឋាន។

១០

លោកប្រធានក្រុមហ៊ុនថុនធូថុន បានបញ្ជាក់ថា ក្រុមហ៊ុន ថុនធូថុន បានជួយប្រមូលកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទ សរុបប្រមាណ ២០០តោនរៀងរាល់ខែ ហើយកាកសំណល់ដែលត្រូវគេបោះចោលនៅតាមមាត់សមុទ្រ និងក្នុងសមុទ្រ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា កិនរំលាយប្លាស្ទិកទាំងអស់នោះ ដើម្បីផលិតជាក្តារបន្ទះ ហើយអាចយកទៅធ្វើជាគ្រឿងសង្ហារឹមប្រើប្រាស់ប្រចាំថ្ងៃ ក្នុងគេហដ្ឋានបានថែមទៀតផង។

១១

ជាមួយគ្នានោះដែរ ថ្មីៗនេះក៏មានក្រុមហ៊ុនដេហាន់ ខូភើរ៉េត របស់ប្រទេសកូរ៉េ បានបង្ហាញពីគោលបំណងក្នុងការមកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុ។

លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បាននិយាយថា ក្រុមហ៊ុន របស់លោកបាន និងកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទីកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការ កែច្នៃសំណល់ប្លាស្ទឹកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទឹកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទីកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។​

នាពេលនេះក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាមញែកយកតែសំណល់ប្លាស្ទីកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

នៅ​ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានស្វាគមន៍ ក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់មកធ្វើរោងចក្រញែកសំរាម កែច្នៃ សំណល់ប្លាស្ទីកនៅ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ ៕

៩

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia