ចាប់ពីពេលនេះតទៅ សម្រាប់អ្នកប្រើ iPhone ម៉ូឌែលចាស់ៗដែល Apple បានចាត់ទុកជាវត្ថុបុរាណប្រហែលជាមិនអាចបើក App Facebook និង Youtube បានទៀតនោះទេព្រោះតែទូរស័ព្ទទាំងនេះគឺមិនអាចតម្លើង iOS បានទៀតទេ។ នៅខាងក្រោមនេះជាទូរស័ព្ទ iPhone ៨ម៉ូឌែល ដែលមិនអាចបើកបាន៖
យោងតាមការចុះផ្សាយរបស់វេបសាយ MacRumor បានឲ្យដឹងថាទូរស័ព្ទiPhone ស៊េរីចាស់ៗដែលនឹងមិនអាចបើកដំណើរការ App Youtube សម្រាប់ Version ថ្មីនេះមានដូចជា iPhone 6s, iPhone 6 Plus, iPhone 7, iPhone 7 Plus, iPhone SE ជំនាន់ទីមួយ ហើយiPhone ស៊េរីចាស់ៗក្រោមiPhone 6 រឹតតែមិនអាចដំណើរApp យូធូបបានឡើយ។
គួរបញ្ជក់ផងដែរថាiPhone ចាស់ៗដែលបានរៀបរាប់ខាងទោះជាមិនអាចបើកដំណើរការ App YouTube តទៅទៀតលែងបានពិតមែនប៉ុន្ដែអ្នកប្រើប្រាស់អាចបើក YouTube តាមBrowser ដោយចូលទៅកាន់m.youtube.com។
- iPhone ដែលមិនអាចបើក App Facebook
ជាមួយគ្នានោះដែរ យោងតាមគេហទំព័រ MacRumor បានឲ្យដឹងថាទូរស័ព្ទម៉ូឌែលចាស់ៗចំនួន៣ ដែលមានដូចជា៖ iPhone 5s, iPhone 6, iPhone 6 Plus គឺអាចនឹងលែងមានវាសនាបានបើក App Facebook មើលបានទៀតនោះទេ។ ដោយនៅក្នុងនោះសម្រាប់ iPhone 6 Plus គឺអាចមើលបានតិចតួចប៉ុន្តែដំណើរការគឺយឺតណាស់។
យ៉ាងណាមិញ សម្រាប់ទូរស័ព្ទ iPhone ដែលអាចបើកហ្វេសប៊ុកមើលបានគឺសម្រាប់តែ iOS 15 ឡើងតែប៉ុណ្ណោះចំពោះ iOS ដែលក្រោមនឹងគឺមិនបើក App Facebook ទៀតទេនោះទេ។
សូមរំលឹកផងដែរថា សម្រាប់ស៊េរី iPhone XS Max ចុះក្រោមទៅគឺ ក្រុមហ៊ុន Apple បានចាត់ទុកជាវត្ថុបុរាណហើយ៕