ធនាគារ ព្រីនស៍ សម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ ”ភូមិអាជីវករឆ្លាត៧១៨” ដើម្បីអបអរសាទរមួយទសវត្សនៃការលះបង់
Toeuy HongJULY 19 202528 views

ភ្នំពេញ៖ ធនាគារ ព្រីនស៍ មានមោទកភាពយ៉ាងខ្លាំងក្នុងការប្រកាសសម្ពោធ​ជាផ្លូវការនូវព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត ៧១៨” នាថ្ងៃនេះ នៅ Connexion កោះពេជ្រ។ ព្រឹត្តិការណ៍រស់រវើករយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី ១០ នៃការបង្កើត និងដំណើរការរបស់ធនាគារ ព្រីនស៍។

P3

ព្រឹត្តិការណ៍នេះរួមមានពិធីសម្ពោធ និងអាហារពេលល្ងាចដ៏ពិសេស ដែលរៀបចំឡើងសម្រាប់ដៃគូ អ្នកឧបត្ថម្ភ និងភាគីពាក់ព័ន្ធក្រោមប្រធានបទ “មួយទសវត្សនៃការលះបង់”។ ជាកម្មវិធីបង្ហាញនៃការសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា សម្រាប់ការជឿជាក់ និងការគាំទ្ររយៈពេល ១០ ឆ្នាំកន្លងមក ចំពោះធនាគារ។

ចាប់តាំងពីការបង្កើត ធនាគារ ព្រីនស៍ បានអភិវឌ្ឍពីគ្រឹះស្ថានហិរញ្ញវត្ថុតូចមួយ ទៅជាធនាគារដែលកំពុងឈានមុខគេនៅកម្ពុជា។ ក្នុងរយៈពេល ១០ ឆ្នាំនេះ ធនាគារបានពង្រីកបណ្តាញសាខា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប ដើម្បីគាំទ្រអាជីវកម្មខ្នាតតូចរាប់ពាន់កន្លែង និងធ្វើឱ្យប្រជាជនទូទាំងប្រទេសអាចចូលដំណើរការបាននូវសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។

P4

ដោយមានយុទ្ធសាស្ត្រដឹកនាំផ្អែកលើជំនឿលើអានុភាពនៃសហគមន៍ និងក្រោមពាក្យស្លោក 'យើងប្រឹងប្រែងដើម្បីអ្នក' ធនាគារ ព្រីនស៍ បានបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជនគ្រប់កម្រិតយ៉ាងមានថេរភាព។

“ភូមិអាជីវករឆ្លាត ៧១៨” ជាការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមលើកស្ទួយសហគមន៍។ ដោយមានការចូលរួមពីអាជីវករក្នុងស្រុកជាង ១០០ កន្លែង ព្រឹត្តិការណ៍នេះបានធ្វើឱ្យ Connexion ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងកម្សាន្តរយៈពេលពីរថ្ងៃ ពីថ្ងៃទី ១៩ ដល់ ២០ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ១០ យប់។

អ្នកចូលរួមអាចរីករាយជាមួយផលិតផលក្នុងស្រុកនានា និងទូទាត់ប្រាក់ដោយរលូនតាមរយៈ PRINCE KHQR។ ការចូលរួមគឺឥតគិតថ្លៃ ហើយភ្ញៀវចូលរួមចំនួន ១,០០០ នាក់ដំបូងនឹងទទួលបានប័ណ្ណទិញអាហារដោយឥតគិតថ្លៃ។ ជាពិសេស អ្នកចូលរួមអាចទទួលបានការបញ្ចុះតម្លៃសេវាកម្មជិះតុកតុក និងតាក់ស៊ីរបស់ TADA រហូតដល់ ៥០% (លក្ខខណ្ឌត្រូវបានអនុវត្ត)។

P2

កម្មវិធីកម្សាន្តមានភាពសម្បូរបែប ដូចជា៖ ការសម្តែងដោយតារាចម្រៀងប្រចាំប្រទេសកម្ពុជា រ៉ាប៊ី និង ទេព ពិសិដ្ឋ ការរាំ K-pop ពិសេសពីក្រុមរាំ Arrow Plas, កន្លែងលេងសម្រាប់កុមារ, ពិសារស្រាបៀរដោយឥតគិតថ្លៃពី Botanico Craft Beer Garden, កាហ្វេ និងការ៉េម ចែកជូនពិសារដោយឥតគិតថ្លៃ រយៈពេល ២ ថ្ងៃពេញ។

ការចាក់បញ្ចាំងរឿងដ៏ពិសេស គឺភាពយន្តខ្នាតខ្លី “រឿងរ៉ាវរបស់យើង” ដែលផលិតដោយធនាគារ ព្រីនស៍ បង្ហាញអំពីសាច់រឿងរបស់អ្នកម្ដាយម្នាក់ដែលត្រឡប់មកស្រុកខ្មែរវិញ ដើម្បីស្វែងរកកូនប្រុសបន្ទាប់ពីការចាកចេញទៅជាយូរឆ្នាំ។ ភាគទី ១ និងភាគទី ២ បានចេញផ្សាយរួចហើយលើបណ្ដាញសង្គម និងទទួលបានការគាំទ្រយ៉ាងច្រើន។

P1

កម្មវិធីក៏រួមមានជំនួបជាមួយតួអង្គសម្តែងដោយផ្ទាល់ និងការសម្តែងផ្ទាល់ពីតារាចម្រៀង Glomyy Vincent ដែលជាអ្នកច្រៀងបទចម្រៀងក្នុងរឿងនេះផងដែរ។ ភ្ញៀវក៏អាចចូលរួមលេងហ្គេមស្វែងរកកំណប់ ដោយមានរង្វាន់ជាង ២០០ រង្វាន់សម្រាប់អ្នកឈ្នះ។

ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនេះ ធនាគារ ព្រីនស៍ មិនត្រឹមតែឆ្លុះបញ្ចាំងលើអតីតកាលនៃការប្រកួតប្រជែងនិងការលះបង់ទេ ប៉ុន្តែវាជានិមិត្តសញ្ញានៃការសន្យាថ្មី ក្នុងការចូលរួមរីកចម្រើនជាមួយសហគមន៍កម្ពុជា ដើម្បីបង្កើតឱកាស និងជួយអភិវឌ្ឍប្រជាជន និងអាជីវកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន។

តស់មកចូលរួមអបអរសាទរជាមួយពួកយើង ជួបគ្នានៅ Connexion កោះពេជ្រ។

P5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia