សម្រាប់បងប្អូន ដែលចង់រៀនភាសាអង់គ្លេស តែពុំមានលុយសម្រាប់បង់ថ្លៃសិក្សា ឬសិស្សានុសិស្សមួយចំនួនទៀត ដែលចង់រៀនភាសាជាមួយគ្រូជនជាតិដើមពេលនេះឱកាសល្អបាន ព្រោះមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center កំពុងប្រកាសបើកវគ្គបង្រៀនដោយឥតគិត ផងដែរ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឱ្យដឹងថា នាពេលនេះមជ្ឈមណ្ឌលយើងបានបើកទទួលចុះឈ្មោះហើយដោយបងប្អូនអាចទៅចុះឈ្មោះដោយផ្ទាល់រៀងរាល់ ថ្ងៃអង្គារ ដល់ សុក្រ ចាប់ពីម៉ោង២រសៀលដល់ម៉ោង៦ល្ងាច។
គួរបញ្ជាក់ថា ចំពោះវគ្គសិក្សារៀងរាល់ថ្ងៃ អង្គារ ដល់ សុក្រ រៀងរាល់ម៉ោងចាប់ពីម៉ោង ៣:០០pm - ៧:៣០pm ដូច្នេះប្រសិនជាបងប្អូនចង់ដឹងព័ត៌មានលំអិតបន្ថែមទៀតអាចឆាតទៅកាន់ផេកផ្លូវការរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បាន ៕