អតីតនិស្សិតIT ក្លាយជាសេដ្ឋី លោក Pony Ma ប្រាប់ក្បួនរកស៊ី៧យ៉ាង រុញផលិតផលឱ្យល្បីទូទាំងពិភពលោក
ឡុង វឌ្ឍនៈDECEMBER 20 2022586 views

លោក Pony Ma បច្ចុប្បន្នគឺជាម្ចាស់ក្រុមហ៊ុន Tencent Holdings Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ខ្នាតយក្ស និងធំជាងគេមួយ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ សព្វថ្ងៃរកស៊ីលើវិស័យជាច្រើន ​រាប់ចាប់តាំងពី​ការរកស៊ីលើ​សេវាទូរទាត់ប្រាក់តាមទូរស័ព្ទ​ របរលក់ដុំ និងលក់រាយ រហូតដល់ការរកស៊ីលើបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ​ឬគេនិយមហៅថា AI ជាដើម។

យ៉ាងណាមិញបើនិយាយអំពីប្រវត្តិនៃការសិក្សារបស់លោកគឺលោកមានប្រវត្តិជាអតីតនិស្សិតអាយធី បានចាប់ផ្ដើមការងារដំបូងរបស់ខ្លួនជាអ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍កម្មវិធី នៅក្រុមហ៊ុន China Motion Telecom Development ដែលទទួលបានប្រាក់ខែត្រឹមតែ១៧៦ដុល្លារតែប៉ុណ្ណោះ។

ប៉ុន្តែរឿងដ៏គួរឱ្យកោតសរសើរនោះគឺលោកបានវិវត្តន៍ខ្លួនពីបុគ្គលិកធ្វើការឱ្យគេ មកជាអ្នកជំនួញដែលក្ដោបក្ដាប់ក្រុមហ៊ុនតម្លៃរាប់រយលានដុល្លារបាន រហូតធ្វើឱ្យលោកក្លាយជាសេដ្ឋីដ៏លេចធ្លោមួយរូបរបស់ប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៤៥.៥ពាន់លានដុល្លារ (យោងតាម Wikipedia គិតត្រឹមខែធ្នូ ឆ្នាំ២០២១) ។

ប៉ុន្តែលោកក៏បានចែករំលែកនូវក្បួនរកស៊ីធំៗចំនួន ៧របស់លោក ដែលអាចធ្វើឱ្យក្រុមហ៊ុនរបស់លោកអាចនាំយកផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅជុំវិញពិភពលោកផងដែរ ព្រោះក្រុមហ៊ុនរបស់់លោកជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានសក្ដានុពលខ្លាំងក្នុងការពង្រីកទៅកាន់ពិភពលោកទាំងមូល។

១. ភាពរហ័សរហួន

ការធ្វើអាជីវកម្មមិនខុសពីការធ្វើសង្គ្រាមនោះទេ​ អ្នកដែលមានភាពរហ័សរហួន និងពូកែបត់បែននឹងក្លាយជាអ្នកនាំមុខ។ មួយវិញទៀតវាមិនខុសពីពាក្យដែលគេនិយាយថាត្រីលឿនស៊ីត្រីយឺតនោះទេ បើអ្នកយឺតយ៉ាវមិនមានភាពរហ័សរហួន ដៃគូប្រកួតប្រជែងនឹងនាំមុខ។ ភាពជោគជ័យដ៏សម្បើមរបស់ក្រុមហ៊ុន Tencent គឺវាមានធាតុសំខាន់មួយរួមបញ្ចូលក្នុងនោះគឺ សមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍផលិតផលថ្មីៗ ប្លែកៗបានឆាប់រហ័សបំផុត។ ក៏ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ថា ខ្ញុំមិនមានមហិច្ឆតាធំដើម្បីបង្កើតសហគ្រាសដ៏អស្ចារ្យនោះទេ ពោលគឺខ្ញុំគ្រាន់តែចង់បង្កើតផលិតផលល្អៗឱ្យអតិថិជន ហើយសហស្ថាបនិកបានឃើញផលចំណេញត្រឡប់មកវិញពីការវិនិយោគរបស់ពួកគេ។

២. ភាពបើកចំហ

វប្បធម៌នៅក្នុងក្រុមហ៊ុន Tencent គឺបានផ្ដល់ភាពបើកចំហ ផ្ដល់សេរីភាពក្នុងការធ្វើសកម្មភាព បង្កើតគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីដោះស្រាយ ហើយក៏មានសេរីភាពក្នុងការប្រកួតប្រជែងផងដែរ។ បន្ថែមពីនោះ លោកមានប្រសាសន៍ថា ព្យាយាមដោយក្លាហានដោយមិនស្ទាក់ស្ទើរ គឺជាអ្វីដែលធ្វើឱ្យ WeChat ចាប់កំណើតឡើងមកបាន។

៣. ផ្ដោតឱ្យខ្លាំងអំពីអ្នកប្រើប្រាស់ដំបូង

ក្រុមហ៊ុនរបស់លោកតែងតែផ្ដោតទៅលើការផ្ដល់នូវផលិតផលដ៏អស្ចារ្យដែលធ្វើឱ្យអតិថិជនមានភាពពេញចិត្តរបស់ផលិតផលខ្លួន។ ជាក់ស្ដែងដើម្បីអាចដឹងថាផលិតផលរបស់ខ្លួនអាចផ្ដល់នូវភាពពេញចិត្តដល់អតិថិជនខ្លួនបានកម្រិតណា ក្រុមហ៊ុនលោកក៏តែងតែធ្វើការស្ទង់មតិផងដែរ។ ជាក់ស្ដែងច្បាប់ ១០/ ១០០/ ១០០០ គឺជារបៀបដែលក្រុមហ៊ុនលោកធ្វើការស្ទង់មតិដើម្បីអភិវឌ្ឍន៍ផលិតផលខ្លួនឱ្យកាន់តែប្រសើរឡើង ពោលគឺជារៀងរាល់ខែក្រុមហ៊ុនលោកតែងតែធ្វើការស្ទង់មតិចំនួន ចំពោះអ្នកទើបតែចូលប្រើប្រាស់ដំបូងយ៉ាងតិច ១០នាក់ ហើយអានពី អំពីគំនិតរបស់អ្នកប្រើប្រាស់ ១០០ នាក់ និងចុងក្រោយគឺប្រមូលយកនូវបទពិសោធន៍របស់អ្នកប្រើប្រាស់ដែលបានផ្ដល់មតិមកកាន់ខ្លួនយ៉ាងតិច ១០០០ នាក់។

៤. ល្បឿន

ត្រង់ចំណុចនេះលោកបានសង្កត់ធ្ងន់ថា គ្មានផលិតផលណាផលិតចេញមកដំបូងភ្លាមមានភាពល្អឥតខ្ចោះនោះទេ ពោលគឺវាត្រូវការការការកែលម្អពីចំណុចខ្វះខាតជាច្រើនលើកច្រើនសារ និងធ្វើវាឱ្យបានលឿនបំផុតទើបអាចបង្កើតចេញបាននូវផលិតផលល្អបំផុតមួយ។ មួយវិញទៀត ក្រុមហ៊ុនរបស់លោកតែងតែព្យាយាមចេញផលិតផលឱ្យបានលឿនបំផុតទៅដល់ដៃអតិថិជន។

៥. ភាពធន់

ភាពធននៅក្នុងចំណុចនេះគឺសម្ដៅទៅលើគុណភាពរបស់ផលិតផលរបស់អ្នកត្រូវតែមានភាពធន់ខ្ពស់ មានភាពរឹងមាំ ប្រើបានយូរជាដើម។ មួយវិញទៀតវាក៏សម្ដៅទៅលើភាពធន់ផ្នែកខាងក្នុងរបស់ក្រុមហ៊ុនផងដែរ ពោលគឺប្រសិនបើប្រព័ន្ធគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរបស់អ្នកនៅខ្សោយ គឺគូប្រកួតប្រជែងអាចនឹងវាយប្រហារអ្នកបានគ្រប់ពេលវេលាទាំងអស់។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំនៅលើទីផ្សារ គប្បីត្រូវធ្វើឱ្យខ្លួនឯងមានភាពធនរឹងមាំកាន់តែខ្លាំងគឺកាន់តែល្អ។

៦. ការវិវត្តខ្លួន

ការវិវត្តខ្លួន របស់ក្រុមហ៊ុន  Tencent មានន័យថាសមត្ថភាពក្នុងការពង្រឹងខ្លួនឯង កែតម្រូវខ្លួនខ្លួនឯង និងផ្តោតអារម្មណ៍ឱ្យបានខ្លាំង។ ជាក់ស្ដែងក្រុមហ៊ុន Tencent មិនព្យាយាមផ្ដោតទៅលើផលិតផលផ្សេងៗច្រើនមុខខ្លាំងពេកនោះទេ ពោលគឺក្រុមហ៊ុនលោកផ្តោតតែការផ្គត់ផ្គង់ទៅលើទីផ្សារដែលផ្តល់នូវកម្មវិធីសម្រាប់ទូរស័ព្ទខ្លាំងបំផុត។

៧. ការបង្កើតថ្មី

លោកម៉ា តែងតែជឿជាក់ថាការបង្កើតថ្មី គប្បីត្រូវធ្វើតាមគោលការណ៍ ៦ ខាងលើនេះគឺ ភាពរហ័សរហួន ភាពបើកទូលាយ អ្នកប្រើប្រាស់ ល្បឿន ភាពធន់ និងការវិវត្តខ្លួន។ ការច្នៃប្រឌិតគឺជាលទ្ធផលមិនមែនជាបុព្វហេតុនោះទេប៉ុន្តែវាងាយស្រួលនិយាយជាងការធ្វើនៅធំដូចជា Tencent ។ បន្ទាប់មកម្តងទៀតការច្នៃប្រឌិតមានទម្រង់ជាច្រើន៕

ចង់រៀនគំនិតរកស៊ីល្អៗប្រចាំថ្ងៃ សូមចូលក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃនៅទីនេះ  https://t.me/LongVathanak777    

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia