រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមហាផ្ទៃជ្រើសរើសមន្ដ្រីនគរបាលថ្មី ចូលបំពេញការងារនៅអង្គភាព២នេះ
Bunthoeun KoemOCTOBER 17 2024451 views

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិបំពេញជំនួសប្រចាំឆ្នាំ២០២៤ ចំនួន ៥០ កន្លែងសម្រាប់បម្រើការងារនៅនាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួន ២៥​ កន្លែងសម្រាប់បម្រើការងារនៅអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំពោះលក្ខខណ្ឌនៃការជ្រើសរើសរួមមាន៖

 

- បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ

- មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់

- មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស

- មានកាយសម្បទាគ្រប់គ្រាន់និងមានសុខភាពល្អ (ឆ្លងកាត់ការពិនិត្យឈាម កាយសម្បទា និងតេស្ត រកសារធាតុញៀន)

- មិនមានស្លាកស្នាមសាក់

- បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់ ១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់

- មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ និងមានអាយុ យ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រកុំព្យូទ័រ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ និងមានអាយុយ៉ាងច្រើនត្រឹម ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

 

ក្នុងនោះចំពោះកាលបរិច្ឆេទផ្តល់ពាក្យ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង ១៧:០០នាទី។ ខណៈទីកន្លែងផ្តល់និងទទួលពាក្យ នៅនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រាប់ការប្រឡងមន្ដ្រីនគរបាលចូលបម្រើការនៅអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម និងនៅនាយករដ្ឋានអង្គរក្ស សម្រាប់ការប្រឡងមន្ដ្រីនគរបាលចូលបំពេញការងារនៅនាយកដ្ឋានអង្គរក្ស។

 

ជាមួយគ្នានេះបេក្ខជនក៏អាចធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/plaf/request?recruit=gdhr) សម្រាប់ការដាក់ពាក្យប្រឡងក្នុងនាយករដ្ឋអង្គរក្ស និងតំណភ្ជាប់  (https://gdhr.interior.gov.kh/plaf/request?recruit=gdhr) ឬស្គែន QR CODE ដែលមានភ្ជាប់នៅក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖

 

B1

B2

A1

A2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia