ក្រុមហ៊ុន BMW Motorrad បើកដំណើរការ Showroom ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា
Bunthoeun KoemOCTOBER 17 2024

ភ្នំពេញ៖ កាលពីថ្ងៃទី 12 ខែ តុលា ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន BMW Motorrad បានប្រារព្ធពិធីសម្ពោធ ជាផ្លូវការនៅ Showroom HGB បឹងកក់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អ្នកចូលចិត្តម៉ូតូនៅកម្ពុជា។ ហើយព្រឹត្តិការណ៍ដ៏ពិសេសនេះក៏មានការអញ្ជើញជាភ្ញៀវកិត្តិយសពីក្រុមហ៊ុន BMW Motorrad APAC ដែលមានលោក Shivapada Ray ប្រធានក្រុម ហ៊ុន BMW Motorrad Asia Pacific and Importer Markets, លោក Thanawat Mahasuwan ប្រធានផ្នែកអាជីវ កម្មសម្រាប់ទីផ្សារនាំចូល និងលោក Kriengsak Senaworaprasit ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់ផងដែរ។

 

111

 

នៅក្នុងឱកាសនោះ លោកឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB បានផ្តល់កិត្តិយសក្នុងការកាត់ខ្សែបូ ដែលជានិមិត្តរូបនៃការចាប់ផ្តើមទំព័រថ្មីសម្រាប់ BMW Motorrad នៅកម្ពុជា និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HGB ក្នុងការផ្តល់ជូននូវបទពិសោធន៍ម៉ូតូដ៏ប្រណិតដល់អ្នកដែលចូល ចិត្តម៉ូតូនៅក្នុងស្រុកថែមទៀតផង។

 

32

 

ពិធីនេះក៏បានបង្ហាញពីសក្តានុពលទីផ្សារដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ខណៈដែលលោក Jin Yoo បានផ្តល់គន្លឹះ សំខាន់អំពីចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន HGB ។

 

យ៉ាងណាគេសង្កេតឃើញថា ភ្ញៀវដែលបានចូលរួមព្រឹត្ដិការណ៍ខាងលើគឺមានការរំភើបជាខ្លាំងជាមួយនឹង ការបង្ហាញនូវម៉ូដែលថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលមានដូចជា ម៉ូតូ BMW R12 NineT, M1000RR, និង R1250 RT ដែលបង្ហាញដោយលោក វ៉ា ភារុណ ។ លើសពីនេះទៅទៀត លោក គឹម សាន ក៏បានបង្ហាញម៉ូតូ BMW R1300 GS ដោយ បញ្ជាក់លម្អិតទៅលើលក្ខណៈពិសេសៗ ដែលមានបំពាក់នៅលើម៉ូតូប្រភេទ Full Options នេះ ដែលនាំចូលផ្តាច់មុខដោយ Prestige Auto។

 

38

 

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Prestige Auto បានសន្យាថានឹងពង្រឹងបទពិសោធន៍នៃការជិះក្នុងស្រុកតាមរយៈព្រឹត្តិការណ៍ផ្សេងៗ រួមទាំងកម្មវិធីបណ្តុះ បណ្តាលអ្នកជិះ និងបទពិសោធន៍ជិះក្នុងស្រុក។ ដោយមានការចូលរួមសហការជាមួយ Motorrad Asia ពួកគាត់មានគម្រោង ចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដូចជា Motorrad Days នៅ 8speed Khaoyai ដែលជំរុញសមាគមន៍របស់អ្នកជិះម៉ូតូឲ្យ កាន់តែសកម្មភាពរស់រវើក។

 

ដោយឡែក លោក Sherwin Cabading ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែទាំដ៏ត្រឹមត្រូវ ដោយបង្ហាញពីរបៀបដែលជាងជំនាញ បច្ចេកទេស និងឧបករណ៍គ្រឿងបន្លាស់ដែលត្រឹមត្រូវ ដែលអាចផ្លាស់ប្តូរបទពិសោធន៍របស់អ្នកជិះ។ អតិថិជននឹងទទួលបានកញ្ចប់ ការធានា និង សេវាកម្ម សម្រាប់ការជាវម៉ូតូថ្មីទាំងអស់ដែលមាននៅក្រុមហ៊ុន Prestige Auto ។

 

40

 

ដូច្នេះសម្រាប់អ្នកដែលនិយមចូលចិត្តម៉ូតូទាំងអស់ អាចអញ្ជើញទៅកាន់អគារតាំងបង្ហាញថ្មីផ្ទាល់ ដើម្បីទទួលបានការផ្តល់ជូនពិសេស និងយល់ ដឹងពីរបៀបនៃការត្រួតពិនិត្យម៉ូតូជាប្រចាំដែលអាចបង្កើនប្រសិទ្ធភាពបទពិសោធន៍នៃការជិះម៉ូតូអោយបានល្អ។ ហើយក្រុមហ៊ុន BMW Motorrad  បានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏ចំបងសម្រាប់វិស័យជិះម៉ូតូក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវ ម៉ូតូម៉ូដែលទំនើបៗ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់៕

 

112

34

35

36

37

41

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia