ចេះ៦ចំណុចនេះ មើលធ្លុះការឆ.បោក! ក្រសួងប្រាប់ចំណុចសំខាន់ៗដែលអ្នកត្រូវមើល ដើម្បីសុវត្ថិភាពលើអនឡាញ
ធី ស្រីល័ក្ខAPRIL 26 2024326 views

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាបងប្អូនប្រជាជនខ្មែរ ក្រុមជនខិលខូចបានប្រើប្រាស់កម្មវិធីតេឡេក្រាមឬការបោកបញ្ឆោតតាមរូបភាពផ្សេងៗ ដើម្បីប្រមូលទិន្នន័យសំខាន់ៗរបស់យើងផងដែរ។ ដូច្នេះហើយ ដើម្បីកុំឱ្យបងប្អូនធ្លាក់ចូលអន្ទាក់នៃការបោកប្រាស់ទាំងអស់នេះ ក្រសួងប្រាប់ចំណុចសំខាន់៦ចំណុច ដែលសម្គាល់ការបោកប្រាស់៖

១. ការបំភាន់ព័ត៌មានឬបន្លំឱ្យជឿថាពិតប្រាកដ

២. អុីមែល ឬសារដែលប្លែកឬមិនមានប្រភពច្បាស់លាស់

៣. ការប្រើប្រាស់ពាក្យបន្ទាន់ ឬមានលក្ខណៈគំរាមកំហែង

៤. ឯកសារដែលផ្ញើ ឬភ្ជាប់មកគួរឱ្យសង្ស័យ

៥. ការសន្យាដើម្បីផ្តល់រង្វាន់ឬឱកាសពិេសសណាមួយ

៦. ការស្នើសុំព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន

6

ដូច្នេះ សូមប្រជាជនខ្មែរទាំងអស់មេត្តាប្រុងប្រយ័ត្ន និងសូមកុំចុចលើតំណភ្ជាប់ ណាផ្តេសផ្តាស ឬតំណភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia