អ្នករកស៊ីត្រូវដឹង! ចង់ស្វែងរកទីផ្សារផលិតផលអាចរកតាម Platform នេះបានមិនអស់លុយសូម្បី១រយ
ធី ស្រីល័ក្ខSEPTEMBER 8 2023213 views

ចំពោះបងប្អូនជាម្ចាស់អាជីវកម្មដែលមានផលិតផលល្អៗហើយចង់ផ្សព្វផ្សាយពីសេវាកម្មបន្ថែម ដើម្បីបានចំណូលបន្ថែមតែមិនទាន់ដឹងវេបសាយណាដាក់លក់ទៅល្អ ឬខ្លាចថាពេលដាក់លក់លើវេបសាយទៅគេគិតថ្លៃសេវា ពេលនេះឈប់ព្រួយបារម្ភទៀតទៅ ចាប់ក្រហមនឹងបង្ហាញពីវេបសាយមួយឈ្មោះថា​ ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) ដោយបងប្អូនអាចដាក់លក់មួយសេរីមិនអស់លុយសូម្បី១រយ។

សម្រាប់ ”ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) មានមុខងារសំខាន់ៗដូចជា៖ មុខងារបង្ហោះសេវាកម្ម និងបង្ហោះការងារ, មុខងារផ្គូផ្គង, មុខងារ Filter,  មុខងារ Rating System, មុខងារ Chat និង មុខងារ Notification។ ក្រៅពីមុខងារសំខាន់ៗទាំងអស់នេះ “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) បានផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ជាច្រើនដូចជា៖ មិនមានការបង់ប្រាក់ប្រចាំខែ, មិនមានការបង់ប្រាក់សមាជិកភាព, បង្ហោះសេវាកម្ម និងការងារ ដោយគ្មានដែនកំណត់ និងឥតគិតថ្លៃ និងងាយស្រួលប្រើប្រាស់ ទាំងសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ។

លើសពីនេះទៅទៀតនាពេលនេះ ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) ក៏មានផ្សព្វផ្សាយសេវាកម្មរបស់អ្នក និងស្វែងរកទីផ្សារ បានដោយសេរី និងឥតគិតថ្លៃ នៅលើឌីជីថល Platform មួយនេះផងដែរ ។ ដូច្នេះបងប្អូនដែលចង់ដាក់លក់ផលិតផលផ្សេងៗនៅលើមុខងារមួយនេះ អាចឆែកតាម

គេហទំព័រ៖ www.khmertechmarket.com និងអាចទាញយកទាញយកកម្មវិធីទូរស័ព្ទ (Mobile App)៖

iOS (App Store): https://link.khmertechmarket.com/appstore

​សូមបញ្ជាក់ថា ផ្សារបច្ចេកវិទ្យាខ្មែរ (Khmer Tech Market) គឺជាថ្នាលឌីជីថលដែលប្រមូលផ្ដុំគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្ដល់ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ច-សង្គម៕

៦

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia