អ្នកជំនាញ ប្រាប់ពីលក្ខខណ្ឌ ១០ចំណុច សម្រាប់អ្នកចង់រកលុ.យពី youtube ដំបូងៗគួរដឹងក្នុងឆ្នាំថ្មី២០២៥ នេះ
ធី ស្រីល័ក្ខFEBRUARY 3 2025206 views

ការរកលុយតាមរយៈយូធូប នរណាៗក៏មានក្តីបំណងចង់បានដែរព្រោះចំណូលដែលបានមកពីយូធូបគឺជាចំណូលដែលឥតដែនកំណត់ ហើយជាចំណូលដែលស្ងប់ស្ងាត់បំផុតហើយចំណូលពីយូធូបនេះដែរ ប្រសិនជាបងប្អូនធ្វើត្រូវវិញគឺអាចផ្លាស់ប្តូរជីវភាពបងប្អូនបានទាំងស្រុង។

 

ជាមួយគ្នានោះដែរ ចំពោះបងប្អូនដែលចង់រៀនរកលុយពី Youtube កម្រិតដំបូង ពេលនេះលោក ឆុន វាសនា ជាអ្នកជំនាញរកលុយតាមយូធូប ដែលមានបទពិសោធន៍រយៈពេល១០ឆ្នាំលើវិស័យនេះ​បានបង្ហើបប្រាប់ច្បាស់ៗពីចំណុចសំខាន់១០ ដែលបងប្អូនអាចរៀនតាមបាន៖

14

. ត្រូវមាន G-mail នៅប្រទេសណាក៏បាន (Verify 2-Step App Google Authenticator)៖ នៅត្រង់ចំណុចនេះ មានន័យថាបងប្អូនត្រូវតែបង្កើត E-mail របស់ google ដែលផ្តោតទៅលើ g-mail អាចយកទៅបង្កើតជាឆានែលយូធូបបាន។

 

. បង្កើត Channel និងរៀបចំ Channel​៖ នៅពេលដែលបងប្អូនចាប់ផ្តើមបង្កើតឆានែលផ្ទាល់ខ្លួន យើងត្រូវតែរៀបចំឆានែលរបស់យើងឱ្យត្រូវស្តង់ដារនិងត្រឹមត្រូវពោលគឺត្រូវយកលេខទូរស័ព្ទរបស់យើងយកមកបង្កើតជា Gmail មួយដែលជា Gmail ផ្ទាល់ខ្លួនរបស់បងប្អូន ហើយត្រូវរកនឹកឈ្មោះឆានែលខ្លួនឯងឱ្យមានភាពទាក់ទាញផងដែរ។

 

. ជ្រើសរើស Content ដែលមានអ្នកមើលច្រើន៖ ការជ្រើសរើសមាតិកាពិតជាកត្តាសំខាន់ក្នុងការឱ្យឆានែលរបស់យើងទៅមុខឬថយក្រោយ។ ឧទាហរណ៍ថា នៅពេលដែលយើងជ្រើសរើសយកមាតិកាណមួយធ្វើទៅមានអ្នកមើលច្រើន តែជាមាតិកាយើងមិនសូវពេញចិត្តធ្វើនោះនៅថ្ងៃណាមួយយើងនឹងបាក់ទឹកចិត្ត តែបើយើងរើសមាតិកាដែលយើងស្រលាញ់ហើយធ្វើទៅមានអ្នកមើលច្រើននោះយើងនឹងសប្បាយចិត្តក្នុងការធ្វើ ដូច្នេះបងប្អូនត្រូវចេះរើសមាតិកាណាដែលមនុស្សចូលចិត្តមើលចំណែកយើងខ្លួនឯងក៏ពេញចិត្តនឹងធ្វើដែរ។

 

. ថតវីដេអូ កាត់វីដេអូ ផុសវីដេអូ ឱ្យបានទៀងទាត់៖ ប្រសិនជាបងប្អូនចង់ឱ្យឆានែលយើងមានហ្វេនច្រើន ហើយអាចរកចំណូលបាននោះ បងប្អូនត្រូវតែចេញវីដេអូឱ្យបានទៀងទាត់ដូចជា ១ថ្ងៃ ១/១ សប្តាហ៍៣ ឬ១សប្តាហ៍១។

 

. ចំណងជើង និង Thumbnail (Keyword និង Tag)៖ បន្ទាប់មកទៀត បើបងប្អូនចង់ឱ្យឆានែលកាន់តែមានអ្នក Subscribe ច្រើនបងប្អូនត្រូវតែចេះដាក់ Keyword ស្រដៀងគ្នាជាមួយនឹងមាតិកា ព្រោះវាជាពាក្យគន្លឹះមួយដែលអាចទាញអ្នកមើលពេលគាត់ចង់ដឹងអ្វីមួយគ្រាន់តែ research បន្តិចនោះនឹងចេញវីដេអូរបស់យើងហើយ។

 

. ស្នើសុំបើករកលុយ៖ បងប្អូនមានដឹងទេថា គោលការណ៍របស់យូធូបនៅពេលដែលយើងចង់បើករកលុយត្រូវតែមាន ១ពាន់ Subscribe និង៤ពាន់ម៉ោងក្នុងរយៈពេល១២ខែ ចុងក្រោយ ឬ១ពាន់ Subscribe និង ១០លាន view ក្នុងរយៈពេល៩០ថ្ងៃ

 

. បងប្អូនត្រូវស្នើសុំរកលុយ (Apply YPP) បង្កើត Google AdSende

 

. Google AdSense បងប្អូនត្រូវបំពេញពន្ធ (Tax) ចំនួន២ គឺ USA និង Singapore

 

. Google AdSense បងប្អូនត្រូវឱ្យ Verify អត្តសញ្ញាប័ណ្ណ (Scan ដើម្បីបំបេញថាយើងជាម្ចាស់ពិត មានទីលំនៅពិត) Pin Code (៤សប្តាហ៍ ទៅ៨សប្តាហ៍)

 

១០. ភ្ជាប់កុងធនាគារក្នុងប្រទេសយើង (ធនាគារធំៗ Swift Number + Account Number)

13

គួរបញ្ជាក់ផងដែរថាម្ចាស់រង្វាន់ប៊ូតុងប្រាក់ ដែលមាន Channel Subscribe រហូតដល់ទៅ 215K រូបនេះ​ក៏មាន Facebook Page ឈ្មោះថា CHHON Veasna - ឆុន វាសនា ដែលមានអ្នកតាមដានប្រមាណជាង ៩៩K និងតែងតែចែករំលែកចំណេះដឹង​ថ្មីៗក្នុងការធ្វើវីដេអូ​និងយូធូប ដោយឥតគិតថ្លៃផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia