មានតែ១នៅកំពត! ក្រុមការងារភូមិចាស់ ប្រែដីស្រែ ៧ហិកតា ក្លាយជាភោជនីយដ្ឋាន ទាញភ្ញៀវពេញៗសឹងរាល់ថ្ងៃ
ធី ស្រីល័ក្ខAPRIL 6 2023955 views

កន្លងមកយើងធ្លាប់តែឃើញគេនិយមបង្កើតភោជនីយដ្ឋាន ហាងកាហ្វេនៅតែតំបន់ប្រជុំជន កណ្តាលក្រុង កន្លែងដែលមានមនុស្សច្រើនជាដើម ប៉ុន្តែសម្រាប់ ក្រុមការងារភូមិចាស់វិញ បែររត់ពីក្រុងទៅស្រែ យកដីស្រែ ៧ ហិកតា ច្នៃចេញទៅជាភោជនីយដ្ឋាន ហាងកាហ្វេបែបទេសភាពស្រុកស្រែ តែអាចទាញភ្ញៀវចូលពេញៗបានសឹងរាល់ថ្ងៃ។

313409660 190979840121866 3116223390312575242 N

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ជា​ ធីណា តំណាងឱ្យក្រុមការងារភោជនីយដ្ឋាន “ភូមិចាស់” បានឱ្យដឹងថា​ ភោជនីយដ្ឋានភូមិចាស់នេះ​បានបង្កើតឡើងនៅអំឡុងដើមខែ វិច្ឆិកា ឆ្នាំ ២០២២  ពោលគឺគិតមកដល់ពេលនេះមានរយៈពេលទើបតែបាន ៥ ខែប៉ុណ្ណោះ។ដោយឡែកចំពោះមូលហេតុដែលយកជ្រើសយកដីវាលស្រែធ្វើជាកន្លែងភោជនីយដ្ឋាននេះដោយសារក្រុមការងារលោក ចង់បង្កើតកន្លែងកម្សាន្តថ្មីប្លែកពីគេមួយបន្ថែមទៀតលើទឹកដីកំពតនិងចង់ចូលរួមការអភិវឌ្ឈលើវិស័យទេសចរណ៏ក្នុងខេត្តបន្ថែមទៀត។

338167723 1899337690423293 6232376429378121927 N

លោក ធីណា បានបន្ថែមទៀតថា គោលបំណងនៃការបង្កើតភូមិចាស់នេះគឺដោយសារតែមានដីស្រាប់ ហើយដីនោះមានដើមឈើធំៗច្រើន មានខ្យល់អាកាសត្រជាក់ ទើបលោកមានបំណងចង់អភិរក្សដើមឈើ និង ដាំដើមឈើបន្ថែមនៅទីនេះឲ្យបានច្រើនដូចជាឧទ្យានមួយ ហើយក៏ចង់ផ្សព្វផ្សាយអំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីរ និង ការរស់នៅបែបជនបទតាមភូមិសមញ្ញៗ  រំលឹកអនុស្សាវរីយ៍ចាស់ៗជំនាន់មុន ។ ជាពិសេសហាងកាហ្វេគឺចាស់ៗដែលជាអតីតផ្ទះបាយជំនាន់ប៉ុលពត។ មួយទៀតលោកចង់ចូលរួមចំណែកដល់សហគមន៍ ដោយផ្តល់ការងារ និង ចំណូលដល់ពួកគាត់ ទាំងប្រយោល និង ដោយផ្ទាល់ ។

C

បញ្ជាក់បន្ថែមពី គោលបំណងសំខាន់ៗនៃការបង្កើត “ភូមិចាស់” សហគ្រិនរូបនេះក៏បានបើកបង្ហាញពីចំណុចពិសេសទាក់ទាញចំនួន ៦ ចំណុចដែលធ្វើឱ្យភោជនីយដ្ឋានមួយនេះអាចទាក់ទាញភ្ញៀវចូលមកកម្សាន្តពេញៗសឹងរាល់ថ្ងៃបើទោះទើបតែបើកដំណើរការបានតែ ៥ខែក្តី។ដែលចំណុចទាក់ទាញទាំងនោះរួមមាន ៖ មានដើមឈើ ព្រៃឈើធម្មជាតិ  ចំណុចដែលទាក់ភ្ញៀវមួយទៀតបានមកទីនេះគឺ បរិស្ថានល្អ ធម្មជាតិខៀវខ្ចី សេវាកម្មល្អ ម្ហូបឆ្ញាញ់ តម្លៃសមរម្យ ដែលទិដ្ឋភាពទាំងអស់នេះហើយដែលធ្វើឱ្យភ្ញៀវដែលបានមកលេងរមែងមានភាពរីករាយមកម្តងហើយចង់មកម្តងទៀត។

339108487 960187761646095 4674255137201506336 N

320220554 1782705395442881 1545995216483830693 N

គួរបញ្ជាក់ផងដែរថា ក្រៅពីបង្កើតជាភោជនីយដ្ឋានដែលមានបម្រើសេវាអាហារបែបខ្មែរ និងភេសជ្ជៈ ទៅពេលអនាគត លោក ជា ធីណា ក៏មានបំណងចង់ប្រែក្លាយ “ភូមិចាស់” ឱ្យក្លាយទៅជាកន្លែងកម្សាន្ត សម្រាកលំហែរកាយក៏ពេញនិយមមួយដែលមាន សួនកម្សាន្ត សួនទឹកកុមារ ស្រះទឹក ទឹកធ្លាក់ សួនបន្លែធម្មជាតិ ហាងកាហ្វេ ភោជនីយដ្ឋានម្ហូបបែបខ្មែរ បន្ទប់ស្នាក់ បោះតង់ខ្នាតធំ ទទួលរៀបចំកម្មវិធីផ្សេងៗផងដែរ។

យ៉ាងណាមិញ សម្រាប់បងប្អូនដែលមានឱកាសបានធ្វើដំណើរទៅលេងនៅខេត្តកំពត កុំភ្លេចចូលសម្រាកលំហែរកាយ ញ៉ាំអាហារ និងភេសជ្ជៈឆ្ងាញ់ៗរបស់ "ភូមិចាស់" ឬ សម្រាប់បងប្អូនដែលចង់បានការរៀបចំកម្មវិធីឬសេវាកម្មផ្សេងទៀតដូចជា បោះតង់ អាំងសាច់ លេងល្បែងកំសាន្ត កម្មវិធីច្រៀងរាំកំសាន្តជុំវិញគុបភ្លើង ក្រុមការងារភូមិចាស់ អាចរៀបចំជូនបងប្អូនបាន ទំនាក់ទំនងលេខ៖ 069 997 444 Telegram: https://t.me/phumchaskampot ទីតាំង៖ https://goo.gl/maps/SQUR265bw5hDy1by5

D

D

A

D

អត្ថបទដោយ៖សម្បតិ្ត សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia