សន្និសីទប្រចាំឆ្នាំ PH Conference​ 2023 រៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប
Sopheak PichDECEMBER 5 2023

ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសន្និសីទប្រចាំឆ្នាំ ឬ PH Conference 2023 សម្រាប់អ្នកចូលរួមដោយសេរី ក្រោមប្រធានបទ “ការរួមចំណែកជាវិជ្ជមានរបស់ឪពុកម្តាយចំពោះការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កូន”​ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីផលប៉ះពាល់ផ្លូវចិត្តទាំងឪពុកម្តាយ និងកូន ហើយក៏ជាការរួមចំណែកក្នុងការយកចិត្តទុកដាក់លើកិច្ចការសង្គម និងការគ្រប់គ្រងសុខុមាលភាពឱ្យមានភាពល្អប្រសើរផងដែរ។

Photo 2023 12 05 16 25 59

Photo 2023 12 05 16 26 18សន្និសីទ PH Conference នេះត្រូវបានរៀបចំឡើងនារសៀល ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅទីតាំងអគារសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រេ្គនហល (PH Grand Hall) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ដែលមានវត្តមានចូលរួមពីវាគ្មិនកិត្តិយសដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំលើសុខភាពផ្លូវចិត្តកុមារ និង ជំទង់ ពីមជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) និងអ្នកជំនាញមកពីសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ (Hope Kids)។

Photo 2023 12 05 16 26 07

Photo 2023 12 05 16 26 04សន្និសីទប្រចាំឆ្នាំ PH Conference គឺជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងទៅនឹងប្រធានបទល្អៗ ពីវាគ្មិនដែលមានជំនាញផ្សេងៗចូលរួមក្នុងការចែករំលែកទៅកាន់សាធារណជន ដែលនេះគឺជាវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សង្គម ហើយក៏ជាផ្នែកមួយនៃការរួមចំណែកលើកកម្ពស់វិស័យអប់រំផងដែរ ដោយស្របតាមបង្គោលទាំង៣ នៃការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ ការអប់រំ បរិស្ថាន និង សង្គម

Photo 2023 12 05 16 26 15

Photo 2023 12 05 16 25 50

Photo 2023 12 05 16 26 12

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia