ពេលបច្ចុប្បន្ន បើនិយាយពីការប្រើប្រាស់ម៉ូតូនៅស្រុកយើងវិញ គឺមានច្រើនម៉ាក និងច្រើនម៉ូឌែលខ្លាំងមែនទែន ដែលយើងមានជម្រើសច្រើនក្នុងជ្រើសរើស ដែលមានទៅតាមប្រភេទខុសៗគ្នា ជាប្រភេទម៉ូតូជិះក្នុងក្រុង និងប្រភេទជិះចេញតាមខេត្ត ។
តែបើចង់រកម៉ូតូថ្មីបកកេសដែលអាចជិះតាមខេត្តក៏បាន ក្នុងក្រុងក៏បាន តម្លៃសមរម្យ និងស៊ីសាំងតិចទៀតនោះ ប្រហែលត្រូវគិតឲ្យបានពីរដងហើយ ព្រោះពេលបច្ចុប្បន្នយីហោម៉ូតូជាច្រើននាំគ្នាប្រកួតប្រជែងតម្លៃគ្នា ផលិតមកដដែល ញាត់តែបច្ចេកវិទ្យាថ្មីចូលបន្ដិច គេលក់យកលុយពីយើងពាន់ដុល្លារ ។
តួយ៉ាងដូចម៉ូតូម៉ាក Peugeot Django ដែលជាយីហោរបស់ប្រទេសបារាំង ទើបលេចវត្តមាននៅទីផ្សារស្រុកយើងជាមួយតម្លៃសមរម្យ ថ្មីបកកេស បំពាក់មុខងារច្រើនខុសពីម៉ូតូផ្សេងៗទៀត ។
Peugeot Django ជាប្រភេទម៉ូតូ Scooter រាងតូចច្រឡឹង តែអាចធ្វើដំណើរផ្លូវឆ្ងាយបានរាប់រយគីឡូ ដែល Django ប្រើប្រាស់កម្លាំង 150cc បំពាក់ប្រព័ន្ធហ្រ្វាំងឌីស ABS ជួយទប់លំនឹងបានល្អ អបដោយភ្លើងមុខ-ក្រោយ ដែលបំភ្លឺជាសញ្ញាឃើញច្បាស់ ដែលផ្សារភ្ជាប់ការរចនាបែបប្រណិត Classic ជាមួយនឹងការប្រើប្រាស់ទំហំយ៉ាន់កង់ ១២អ៊ីញ និងបំពាក់ប្រភេទកុងទ័រឌីជីថល មាន Mode សម្រាប់បញ្ជា និងមានរន្ធ USB ថែមទៀតដែរ ។
Django ពេញនិយមខ្លាំងមែនទែនៅបារាំង ជាពិសេសយីហោ Peugeot នៅទីក្រុងប៉ារីសក្នុងទសវត្សរ៍ឆ្នាំ 1950 ដែលមានអ្នកគាំទ្រច្រើនមែនទែន និងជាយីហោចាស់វស្សាផលិតរថយន្ដថែមទៀត។ ម៉ូតូនេះងាយស្រួលមែនទែនសម្រាប់ការធ្វើដំណើរក្នុងក្រុង ព្រោះវាតូចល្មមងាយស្រួលធ្វើដំណើរ កម្លាំងក៏ខ្លាំងដល់ 150cc មានច្រើនពណ៌ដូចជា Adventure green, deep ocean blue, dragon red, micky white និងពណ៌ racing green មានច្រើនជម្រើសសម្រាប់បងប្អូនដែលចង់ទិញជិះទុកដើរកំសាន្ដ ឬក៏ទុកជិះក្នុងក្រុងជាដើម ។
ចំណែកឯ ការឌីស្សាញផ្នែក Cabin ខាងមុខគឺប្លែកមែនទែន ដែលកន្លែងសាកថ្មទូរស័ព្ទ រន្ធ USB និងកន្លែងចាក់សាំង គឺនៅផ្នែកខាងមុខ ដែលម៉ូតូនេះមានធុងផ្ទុកចំណុះសាំង ៨.៥លីត្រ ហើយការបើកបរ ៤៥.១ គីឡូម៉ែត្រ វាស៊ីសាំងតែ ១លីត្រ បើប្រៀបធៀបតម្លៃទៅនឹងម៉ូតូក្រុមហ៊ុនមួយចំនួនវិញ វាមានតម្លៃធូរថ្លៃជាងគេដល់ជាង ១,០០០ ដុល្លារ សម្រាប់ម៉ូតូមានកម្លាំង 150cc ដល់ 160cc ។
បើយើងក្រឡេកទៅមើល Django និងម៉ូតូ PCX សម្រាប់ Django វាសន្សំសំចែលុយបានដល់ជាង ១,០០០ ដុល្លារ ដែលវាប្រើប្រាស់កម្លាំងប្រហាក់ប្រហែលគ្នា និងល្បឿនស្ទុះ និងរត់ផ្លូវឆ្ងាយ មិនចាញ់គ្នានោះទេ ទោះបីជាប្រភេទម៉ូទូ Scooter តែវិស្វករផលិតមកយកចិត្តទុកដាក់ទៅលើអ្នកជិះផ្លូវឆ្ងាយ មិនត្រឹមតែប្រើប្រាស់ស្រួលក្នុងក្រុងនោះទេ ។
ដូច្នេះសម្រាប់បងប្អូនដែលកំពុងរកទិញម៉ូតូថ្មីបកកេស តម្លៃសមរម្យ អាចអាកមើល Django 150cc បាន ព្រោះពេលនេះវាក៏មាននៅក្នុងស្រុកយើងដែរ ហើយជាម៉ាកយីហោរបស់ប្រទេសបារាំងទៀត ៕
ទំនាក់ទំនងព័ត៌មានបន្ថែម : 095 666 373/095 666 372
Facebook Page: Peugeot Motocycles (https://bit.ly/3jqwW7t)