សង្រ្គាមពាណិជ្ជកម្មឡើងកម្តៅ ខណៈធនាគារពិភពលោក ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាបែបនេះ ក្នុងឆ្នាំ ២០២៥
Kan DaraAPRIL 28 20259.2 K views

ខណៈសង្គ្រាមពាណិជ្ជកម្មហាក់កំពុងឡើងកម្តៅ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា​នឹង​មានកំណើនអត្រា ៤.០% ក្នុងឆ្នាំ២០២៥ ដែលថយចុះបន្តិចបើធៀបទៅនឹងអត្រាកំណើន ៥,៣% កាលពីឆ្នាំ២០២៤។

 

នៅក្នុងរបាយការណ៍ចុងក្រោយក្រោមចំណងជើងថា 2025 Regional Economic Update ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្លាក់មកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ ពី ៥.០% ក្នុងឆ្នាំ២០២៤។ ដោយឡែក ចំពោះអត្រាភាពក្រីក្រក្នុងតំបន់នឹងបន្តធ្លាក់ចុះ ខណៈតាមការប៉ាន់ស្មាន ប្រជាជនក្នុងតំបន់ចំនួន ២៤លាននាក់ ត្រូវបានរំពឹងថានឹងរួចផុតពីភាពក្រីក្ររវាងឆ្នាំ២០២៤ និង ឆ្នាំ២០២៥។

 

យ៉ាងណាមិញ ចំពោះមូលហេតុនៃកំណើនយឺតយ៉ាវក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គឺដោយសារនៅឆ្នាំ ២០២៥នេះ មានការកើនឡើងនូវភាពមិនប្រាកដប្រជានៃគោលនយោបាយ​ពិភពលោក ការរឹតត្បិតពាណិជ្ជកម្ម និងកំណើនយឺតយ៉ាវក្នុងសេដ្ឋកិច្ចប្រទេសជឿនលឿន។ ស្របពេលជាមួយគ្នានោះ ការថយចុះនៃកំណើនសេដ្ឋកិច្ចសកល​ទំនងជានឹងនាំឲ្យតម្រូវការទីផ្សារក្រៅប្រទេសធ្លាក់ចុះថែមទៀតផងដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia