នៅឆ្នាំ២០២៥នេះ ទំនោរហាឆេងមាសគឺស្ថិតនៅក្នុងទំនោរកើនឡើង។ ជាក់ស្ដែងអំឡុងខែមេសាឆ្នាំ២០២៥នេះមាសធ្លាប់ហក់ឡើងខ្ពស់បំផុតដល់៣៥០០ដុល្លារក្នុងមួយអោន( ស្មើនឹង៤២១៦ដុល្លារក្នុងមួយតម្លឹង)ដែលជាតម្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
លោក Frank Holmes នាយកប្រតិបត្តិក្រុមហ៊ុន Global Investor និងជាអគ្គនាយកក្រុមហ៊ុន Hive Digital Technologies បានឲ្យដឹងថាតម្លៃមាសអាចនឹងហក់ឡើងដល់៦០០០ដុល្លារក្នុងមួយអោននៅត្រឹមចុងអាណត្តិរបស់លោក Donald Trump។
លោកបាននិយាយថា” ខ្ញុំគិតថាមាសអាចនឹងឡើងដល់៦០០០ដុល្លារក្នុងមួយអោននៅត្រឹមចុងអាណត្តិរបស់លោកត្រាំងនិងក្នុងអាណត្តិនេះ”។ ត្រង់នេះលោកក៏បានបង្ហើបផងដែរថាប្រសិនបត្រាំដាក់ពន្ធ២៥% នោះប្រាក់ដុល្លារអាមេរិកនឹងធ្លាក់ចុះ២៥%ដែលរុញតម្លៃវាឲ្យហក់ឡើងខ្ពស់។
នាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ផងដែរ កត្តាដែលធ្វើឲ្យមាសហក់ឡើងគឺមាន២ធំៗដោយទីមួយគឺការផ្លាស់ប្ដូរនៃប្រព័ន្ធហិរញ្ញវត្ថុសកលដោយប្រទេសជាច្រើនព្យាយាមគេចចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដែលធ្វើឲ្យប្រាក់ដុល្លារកាន់តែបាត់បង់ឥទ្ធពិលហើយមាសចាប់ផ្ដើមកើនឡើង។ ចំណែកទី២គឺធនាគារកណ្ដាលនៃប្រទេសជាច្រើនចាប់ផ្ដើមប្រមូលទិញមាសគឺជាកត្តាធំមួយធ្វើឲ្យមានបន្តឡើងផងដែរ។