ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
Daneth MechAPRIL 28 2025

 យោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះថ្ងៃទី២៤ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី បានឯកភាពថា ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈនោះ ត្រូវទុកពេលសមរម្យ ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនរួចរាល់ នេះបើតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបិទមិនឱ្យមានការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុងស្រាបៀរ និងគម្របភេសជ្ជៈ។

ជាមួយគ្នានេះផងដែរយើងសង្កេតឃើញថាក្រុមហ៊ុន វឌ្ឍនៈ ជាក្រុមហ៊ុនដ៏ធំមួយ ដែលហ៊ានចេញមុខប្រកាសគាំទ្រភ្លាមៗតែម្តង លើចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។  

ក្រុមហ៊ុន វឌ្ឍនៈ គឺជាក្រុមហ៊ុនក្នុងស្រុកដែលបង្កើតឡើងដោយកូនខ្មែរជាម្ចាស់ភាគហ៊ុន១០០% សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង ដូចមានចែងក្នុងលិខិតលេខ ៦៩៥ សជណ.ពទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ក្រុមហ៊ុនមានក្តីសោមនស្សរីករាយ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគោរព និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សំដៅជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្រុមហ៊ុន វឌ្ឍនៈ តែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គម រហូតមានការទទួលស្គាល់នូវស្តង់ដារ និងគុណភាពពីស្ថាប័នអន្តរជាតិធំៗកម្រិតពិភពលោកជាបន្តបន្ទាប់ តាមរយៈការទទួលបានមេដាយមាសចំនួន៤៤ និងពានពេជ្រចំនួន៦ ត្រឹមរយៈពេលជាង៣ឆ្នាំនៃប្រតិបត្តិការ។
ក្រុមហ៊ុនសូមប្តេជ្ញាគាំទ្រ ដើម្បីជំរុញការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយស្តង់ដារ និងគុណភាពជាចម្បង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia