សម្រាប់បងប្អូន ដែលចង់រៀនភាសាអង់គ្លេសឬភាសាចិនបន្ថែម តែពុំមានលុយសម្រាប់បង់ថ្លៃសិក្សា ឬសិស្សានុសិស្សមួយចំនួនទៀត ដែលចង់រៀនភាសាជាមួយគ្រូជនជាតិដើមពេលនេះឱកាសល្អបាន ព្រោះមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center កំពុងប្រកាសបើកវគ្គបង្រៀនដោយឥតគិត ផងដែរ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឱ្យដឹងថា នាពេលនេះមជ្ឈមណ្ឌលយើងបានបើកទទួលចុះឈ្មោះចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៦ល្ងាច។ សម្រាប់វគ្គសិក្សាថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយគ្នានោះដែរ សម្រាប់កម្មវិធីសិក្សាមានដូចជា៖
១.ថ្នាក់ភាសាអង់គ្លេសចាប់ពីកម្រិតដំបូង (Beginner-Intermediate)
២. ថ្នាក់មូលដ្ឋានគ្រឹះភាសាចិន (Chinese for starter)
៣. ថ្នាក់ជំនាញការិយាល័យ (រួមបញ្ចូលជាមួយ Ms. office)
គួរបញ្ជាក់ថា ចំពោះវគ្គសិក្សារៀងរាល់ថ្ងៃ អង្គារ ដល់ សុក្រ រៀងរាល់ម៉ោងចាប់ពីម៉ោង ៣:០០pm - ៧:៣០pm។