ក្រុមហ៊ុន BYD ចាប់ផ្ដើមសាងសង់រោងចក្រនៅកម្ពុជា ខណៈរថយន្ដ ២ ប្រភេទនេះនឹងត្រូវដំឡើងពេលបើកដំណើរការ
Bunthoeun KoemAPRIL 28 2025674 views

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន BYD Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី។

 

493838590 122257518710029244 3284757349528381512 N

 

តាមការបញ្ជាក់ពីក្រុមហ៊ុន BYD Cambodia មកកាន់ Business Cambodia បានឲ្យដឹងថា រោងចក្រនេះគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីដំឡើងរថយន្ដ២ប្រភេទគឺ រថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។

 

494523267 122257518794029244 4609060770949517569 N

 

សូមជម្រាបថា រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ដអគ្គិសនី BYD អាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖​​ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេសប៊ុកផេក BYD Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត៕

 

494044500 122257518842029244 1328772887401809680 N

493998441 122257518662029244 3176357109571599809 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia