អស្ចារ្យណាស់! ម្រេចខ្មែរល្បីរហូតមានសារព័ត៌មានធំ១ចុះផ្សាយពីគុណភាពថាម្រេចខ្មែរល្អ លក់បានថ្លៃ
ធី ស្រីល័ក្ខMAY 17 2023319 views

កាលពីពេលល្បីៗកន្លងទៅ ម្រេចខ្មែរទើបតែបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនដោយមានក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដោយក្នុងនោះមានទីតាំងដាំម្រេចចំនួន ២៨ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។

Black Pepper Wpepp 1200x

ទន្ទឹមនឹងដំណឹងដ៏រីករាយ ក៏មានដំណឹងរីកមួយបន្ថែមទៀតចំពោះម្រេចខ្មែរផងដែរ ដោយមានសារព័ត៌មានធំមួយរបស់ពិភពលោក Business Insider India បានធ្វើការចុះផ្សាយអំពីគុណភាពរបស់ម្រេចខ្មែរថាជាម្រេចដែលមានគុណភាពខ្ពស់ និងបានសរសេរថា “ម្រេចកំពតដែលដាំដុះក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃណាស់ ព្រោះវាត្រូវបានគេចាត់ទុកថាជាម្រេចដែលមានគុណភាពបំផុតនៅឆ្នាំ 2016 សហភាពអឺរ៉ុបបានផ្តល់រង្វាន់ម្រេចដែលដាំដុះនៅក្នុងតំបន់នេះជាសញ្ញាសម្គាល់ភូមិសាស្ត្រការពារថែមទៀតផង។ ចំណែកឯរសជាតិនៃម្រេចកំពតត្រូវបានពិពណ៌នាថាស្រស់ល្អ និងមានក្លិនឈ្ងុយ។ រីឯតម្លៃរបស់ម្រេច​ខ្មៅ​កំពត​លក់​រាយ​តម្លៃ ១៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម និង​ម្រេច​ស​តម្លៃ ២៨ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ តាមអ៊ីនធឺណិត វាអាចមានតម្លៃជាង 100 ដុល្លារក្នុងមួយគីឡូក្រាម”។ វីដេអូ 

C

ក្រោយពីមានការផ្សព្វផ្សាយនូវវីដេអូអំពីម្រេចខ្មែរនេះ បានធ្វើឱ្យមានប្រជាជនជាច្រើននៅលើពិភពលោកបានស្គាល់អំពីម្រេចកំពតរបស់ខ្មែរ ហើយវាក៏ជាក្តីសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរផងដែរ ដែលអាចធ្វើឱ្យពិភពលោកទទួលស្គាល់ពីផលិតផលកសិកម្មរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រៅពីម្រេចខ្មែរក៏នៅមានផលិតផល កសិផលខ្មែរជាច្រើនផ្សេងទៀតបាននាំចេញទៅក្រៅប្រទេសផងដែរ ក្នុងនោះមានដូចជា ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ជាដើម៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia