បុគ្គលសំខាន់បំផុត៤រូប ឈរពីក្រោយ ប៉េង ហួត និងជំនួញគ្រាក់ៗដែលក្រុមហ៊ុននេះកំពុងរកស៊ី
Kan DaraJANUARY 24 2023404 views

ចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៥ ដែលមានត្រឹមតែមួយគម្រោងប៉ុណ្ណោះ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប (Peng Huoth Group) មានសន្ទុះនៃភាពជោគជ័យនិងការពង្រីកខ្លួនយ៉ាងរហ័ស រហូតដល់ជាង៣០គម្រាង និងក្លាយក្រុមហ៊ុន​អភិវឌ្ឍអចលនទ្រព្យដែលឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃនេះយើងនឹងមិនរូតវាំងននមើលបុគ្គលសំខាន់ៗឈរពីក្រោយ និងជំនួញគ្រាក់ៗដែលក្រុមហ៊ុននេះកំពុងរកស៊ី៖

ក្រុមហ៊ុន ប៉េង​ ហួត គ្រុប (Peng Huoth Group) ដែលមានឈ្មោះដើមថា បុរី ប៉េង ហួត នាពេលបច្ចុប្បន្នមានបុគ្គលសំខាន់៤រូបជាថ្នាក់ដឹកនាំកំពូលគឺ ឧកញ៉ា ថៃ ជាហួត (ប្រធានក្រុមប្រឹក្សាភិបាល) ឧកញ៉ា ហៀង ប៊ុនប៉េង (អនុប្រធានក្រុមប្រឹក្សាភិបាល) ឧកញ៉ា ថៃ ម៉េងលី (អគ្គនាយក) និង ឧកញ៉ា ថៃ ម៉េងលីម (អគ្គនាយករង)។

ជាមួយនឹងមហិច្ឆតាក្នុងការរីកចម្រើនបន្ថែម និង​ការប្រឹងប្រែងដោយភាពច្នៃប្រឌិតក្រុមហ៊ុននេះបានពង្រីកអាជីវកម្មទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅឆ្នាំ ២០១៦ ដែលមានអាជីវកម្មធំៗចំនួន៤​​គឺ ក្រុមហ៊ុន ភីអេច ប្រូភើធី (PH Property), ក្រុមហ៊ុន ភីអេច ខនស្ត្រាក់សិន (PH Construction) ក្រុមហ៊ុន ភីអេច រីថេល(PH Retial)  (ផ្សារទំនើប ភីអេចអេកូម៉ល, ភីអេចដាយមិនផ្លេស, សួរកម្សាន្តបែបអឺរ៉ុប(Euro Park) សាលសន្និបាត និង​ ភីអេចបូឡារីស អេហ្វ&ប៊ី) និង​ ក្រុមហ៊ុន គ្រប់គ្រងបុរី (Facility Management)។ នេះបើយោងតាមការដកស្រងចេញពីគេហទំព័រ penghuothgroup។

នៅក្នុងដំណើរដ៏វែងឆ្ងាយនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់ទទួលបានប័ណ្ណកិត្តិយសនិងពានរង្វាន់ចំនួន៥០ ដោយក្នុងនោះរួមមាន ពានរង្វាន់កម្មវិធីអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៦ ចំនួន០៦, ពានរង្វាន់កម្មវិធី IAIR AWARD ទីក្រុងហុងកុង ប្រចាំឆ្នាំ២០១៧ ចំនួន០១, ពានរង្វាន់កម្មវិធីអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៧ ចំនួន០៣, ពានរង្វាន់កម្មវិធីអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៧ ចំនួន០៤, ពានរង្វាន់កម្មវិធីអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ចំនួន១០, ពានរង្វាន់កម្មវិធី LE FONTI AWARD ប្រចាំឆ្នាំ២០១៨ ចំនួន០១, ពានរង្វាន់កម្មវិធីអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៩ ចំនួន៨ និងពានរង្វាន់កម្មវិធីអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ចំនួន៧។

ក្រៅពីពានរង្វាន់ ក្រុមហ៊ុនមានអាយុកាល៧ឆ្នាំនេះ ក៏បានចូលរួមចំណែកលើការងារមនុស្សធម៌ជាច្រើន បើគិតត្រឹមក្នុងកំឡុងឆ្នាំ២០២១ ប៉េង ហួត គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន ៦លានដុល្លារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩, ចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ និងប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមជា រួមទាំងការងារសប្បុរសធម៌ជាច្រើនទៀត។

យ៉ាងណាមិញ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ឧកញ៉ា ថៃ ជាហួត បានលើកឡើងថា៖ «ក្រុមហ៊ុន ប៉េង​ ហួត គ្រុប មានចក្ខុវិស័យជាក្រុមហ៊ុនគំរូប្រកបដោយនិរន្តរភាពដើម្បីធ្វើឲ្យជីវិតកាន់តែមានន័យ និងមានបេសកម្មធំៗ៣គឺ ១/.ច្នៃប្រឌិតនិងបង្កើតថ្មីដើម្បីផ្តល់ជូននូវផលិតផលនិងសេវាកម្មដែលលើសពីការរំពឹងទុករបស់អតិថិជន ២/.ឈានមុខគេនៅក្នុងទីផ្សារនិងប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់អាជីវកម្ម និង៣/.បង្កើតបរិយាកាសការងារល្អដើម្បីទាក់ទាញ រក្សា និង​អភិវឌ្ឍធនធាន»៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia