ថៅកែវ័យក្មេង១រូប បង្ហើបថា ចៀមងាយស្រួលចិញ្ចឹម ចំណាយទុនតិចហើយអាចលក់បានថ្លៃជាងសាច់គោ ៣ដង
ធី ស្រីល័ក្ខJANUARY 25 2023671 views

លោក វីរៈបុត្រ បច្ចុប្បន្នគឺជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមដ៏ធំមួយកន្លែងនៅខេត្តកំពង់ឆ្នាំង មិនតែប៉ុណ្ណោះជំហ៊ានដំបូងដែលលោកបានចាប់ផ្តើមចិញ្ចឹមសត្វចៀមនេះគឺលោកផ្តើមចិញ្ចឹមចៀមត្រឹម ១០ក្បាលប៉ុណ្ណោះ តែពេលនេះចៀមរបស់លោកអាចកើតកូនកើតចៅបានរាប់រយក្បាលក្នុងកសិដ្ឋាន ជាងនេះទៅទៀតថៅកែវ័យក្មេងរូបនេះក៏បានបង្ហើបថាសត្វចៀមជាសត្វដែលងាយស្រួលចិញ្ចឹម ហើយបើនិយាយពីការលក់ចេញវិញគឺថ្លៃជាងសាច់គោ ៣ដងឯណោះ។

លោក វីរៈបុត្រ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀម បាននិយាយថា ពេលនេះមានប្រជាកសិករច្រើនណាស់ដែលនៅតាមបណ្តាខេត្តកំពុងតែចាប់អារម្មណ៍នៅរបរចិញ្ចឹមចៀមនេះ ដោយសារតែសត្វចៀមគឺងាយស្រួលចិញ្ចឹមនឹងលក់បានថ្លៃជាងសាច់គោ៣ដង ចំណែកឯកាឱ្យផលវិញក៏ច្រើនដូចគ្នាព្រោះសត្វចៀមក្នុងមួយឆ្នាំអាចកើតកូនបាន២ដងដោយ ក្នុង១ដងមានយ៉ាងតិចក៏កើតកូនបាន២ក្បាល ឬក៏៣ក្បាលដែរ។

ម្ចាស់កសិដ្ឋានរូបនេះក៏បានបន្តឱ្យដឹងទៀតថា មានអតិថិជនមួយចំនួនដែលបានមកលេងកម្សាន្តនៅកន្លែងគាត់ហើយគឺបានទិញចៀមចិញ្ចឹមជាលើកដំបូងក្នុងចំនួន ៤០ក្បាល បន្ទាប់ពីចិញ្ចឹមឃើញថាបានផលល្អមកគាត់ក៏ត្រឡប់មកទិញបន្ថែមទៀតដល់ទៅ ៤០ក្បាលឯណោះ។ ដូច្នេះហើយសម្រាប់អ្នកថ្មីថ្មោងដែលចង់ទិញចៀមយកទៅចិញ្ចឹមក៏អាចចិញ្ចឹមបានដែរ ដោយសារតែលោកវីរៈបុត្រគឺមានបទពិសោធន៍ចិញ្ចឹមបានរយៈពេល ៤ឆ្នាំហើយដូចនេះលោកមានបទពិសោធន៍គួរសមក្នុងការប្រាប់ពីបច្ចេកទេសខ្លះៗដល់អ្នកចង់ចិញ្ចឹម ហើយលោកក៏បង្រៀននៅគម្រោងដល់ការចិញ្ចឹមផ្សេងៗក៏ដូចជាប្រាប់ពីរបៀបធ្វើទ្រុងដល់សត្វចៀមនឹងផ្តល់វ៉ាក់សាំងជូនផងដែរ។

១៦

ថៅកែវ័យក្មេងខាងលើ ក៏បានបន្ថែមទៀតថា ក្រៅពីចិញ្ចឹមសត្វចៀមយើងក៏អាចច្នៃរោងចៀមបង្កើនចំណូលបាន១ផ្លូវទៀតដែរ ប៉ុន្តែក្នុងការដែលយើងចង់ចិញ្ចៀមចៀមយករោមវានេះតម្រូវឱ្យយើងវិនិយោគនៅម៉ាស៊ីនផលិតព្រោះចង់មិនចង់នៅថ្ងៃអនាគតយើងអាចនឹងមានទីផ្សាររោមចៀមផងដែរ ហើយនេះគឺជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនគួរពិចារណាក្នុងការចាប់យកជាពិសេសអ្នកនៅតាមខេត្តដែលសល់ដីទំនេរចោល។

១៣

លោក វីរៈបុត្រ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀម បានបញ្ជាក់ថា នាពេលនេះការចិញ្ចឹមចៀមរបស់លោកគឺកាន់តែកើនឡើង ចំណែកតម្រូវការក៏កាន់តែកើនឡើងព្រោះប្រជាជនយើងពេលនេះចូលចិត្តបរិភោគសត្វចៀមខ្លាំងណាស់​បែបនេះវាជាឱកាសដ៏ល្អមួយដែលអ្នកមានទុននិងមានដីទំនេរគួរពិចារណាព្រោះការចាប់របរចិញ្ចឹមចៀមនេះគឺចំណាយទុនតិចទេហើយទទួលបានផលមកវិញគឺលើសពីសាច់គោ៣ដង។ ដូច្នេះចំពោះលោក លោកស្រីដែលមានចម្ងល់ទាក់ទងជាមួយការចិញ្ចឹមចៀម ឬចង់ដឹងព័ត៌មានលំអិតផ្សេងៗអាចទំនាក់ទំនងទៅកាន់លេខ 093 615 102 ឬហ្វេសប៊ុកផេក Organic Sheep Farm កសិដ្ឋានកូនចៀមធម្មជាតិ

106297617 1994462400688535 1081216272960849762 N

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia