កប់ណាស់! ស្ងាត់ៗប៉ុន្មានថ្ងៃទៀត ហាងលក់ទូរស័ព្ទខ្នាតយក្ស Oppo ត្រៀមបើក Store ដំបូងរបស់ខ្លួននៅខ្មែរហើយ
នារី AUTOOCTOBER 30 2023338 views

បន្ទាប់ពីទទួលបានជោគជ័យក្នុងឧស្សាហកម្មស្មាតហ្វូនជាមួយនឹងការសាបព្រួសម៉ាកយីហោដ៏រឹងមាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រហែលជា ៤ ឆ្នាំ OPPO បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើក Store ដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ហើយវាក៏ជាដំណឹងដ៏រីករាយមួយផងដែរសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តនៅទូសព្ទដៃដែលមានគុណភាពល្អ ថតរូបបានច្បាស់ ជាមួយតម្លៃសមរម្យ ជាពិសេសបងប្អូនដែលតែងតែគាំទ្រទូរស័ព្ទដៃ Oppo ផ្ទាល់តែម្តង។

Capture

ថ្លែងនៅក្នុងកម្មវិធី សម្ពោធជាផ្លូវការលើស្មាតហ្វូន Find N3 | Find N3 Flip កាលពីពេលថ្មីៗនេះ លោក ជា វណ្ណារិទ្ធ ដែលត្រូវបានគេស្គាល់ថាជាពិធីករដ៏ល្បីឈ្មោះ​មួយរូបនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះគឺថ្ងៃដែល Oppo នឹងចេញលក់ Oppo Find N3 Series ថ្ងៃដំបូង ហើយក៏ជាថ្ងៃដែល Oppo​ ធ្វើការសម្ពោធជាផ្លូវការនៅហាង Flagship Store របស់ខ្លួនដំបូងគេបង្អស់នៅក្នុងប្រទេ​សកម្ពុជា​ផងដែរ។

397245409 715295330625389 7433566356823314704 N

397271963 715295010625421 3548773086823001022 N

គួរជម្រាបផងដែរថាហាង Flagship Store គឺជាហាងដំបូងគេរបស់ទូរសព្ទដៃខ្នាតយក្ស O​ppo នៅក្នុងប្រទេសកម្ពុជា ខណៈហាងដ៏ទំនើបមួយនេះមានទីតាំងស្ថិតនៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ៕

0686ec1c 41a6 48f2 A3b2 2a577304fbc3

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia