៣ខែលក់អស់២៥លានគ្រឿង! មកដឹងក្បួនលក់ របស់មេធំ Oppo អាចក្តោបទីផ្សារធំលំដាប់ទី៤លើលោក
នារី AUTOFEBRUARY 28 2023579 views

គ្រាន់តែឮឈ្មោះ ​Oppo មហាជនមួយចំនួនធំប្រហែលជានឹកឃើញដល់​ទូរស័ព្ទដ៏ល្បីមួយដែលមានជំនាញក្នុងការថតរូបច្បាស់ ហើយក៏ជាស្មាតហ្វូនលក់ដាច់បំផុតចំណាត់ថ្នាក់ទី៤ នៅលើទីផ្សារពិភពលោក ដោយត្រឹមតែរយៈពេលខ្លី ក្រុមហ៊ុនអាចលក់អស់ជាង ២៥លានគ្រឿង។​ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Statista។

ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ ដែលគិតមកដល់ពេលនេះមានអាយុកាលចូល១៩ឆ្នាំហើយ គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោក Tony Chen ជាស្ថាបនិ​​ក និងជាប្រធាននាយកប្រតិបត្តិ។  ទន្ទឹមនឹងនេះដែរ OPPO គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Guangdong Bubugao Electronic Industry Co. Ltd. ដែលជាក្រុមហ៊ុនផលិត Vivo, One plus និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត។

នៅឆ្នាំ ២០២២​ ត្រីមាសទី ៣ ក្រុមហ៊ុនយក្សមួយនេះ អាចលក់ផលិតផលរបស់ខ្លួនអស់រហូតដល់ទៅ ២៥.៨ លានគ្រឿង ដែលឈរនៅលេខរៀងទី៤ ជាស្មាតហ្វូនលក់ដាច់ជាងគេ នៅលើពិភពលោក បន្ទាប់ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung, Apple, Xiomi។ តើអ្វីដែលធ្វើឱ្យក្រុមហ៊ុនមួយនេះ អាចលក់ដាច់ខ្លាំង ហើយល្បីល្បាញខ្លាំងបែបនេះ​ តើ OPPO មានទិចនិចលក់អ្វីខ្លះ? តោះមកដឹងទាំងអស់គ្នា៖

១​. ការផ្សព្វផ្សាយ​

OPPO បានខិតខំផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដោយមានជំនួយពីគោលនយោបាយទីផ្សារដ៏ខ្លាំងក្លាមួយ។ ក្រុមហ៊ុនបានចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មជាច្រើនដែលបង្ហាញពីលក្ខណៈពិសេសច្នៃប្រឌិតរបស់ខ្លួន តាមរយៈទូរទស្សន៍ កាសែត និងផ្ទាំងប៉ាណូ និងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈ Facebook, Twitter, Blogs, Instagram និង YouTube ជាដើម ពោលគឺធ្វើទីផ្សារតាមរយៈអ៊ីនធើណែតច្រើន។

២. តាមរយៈបុគ្គលមានឥទ្ធិពល

 OPPO បានខ្ចីដៃបុគ្គលដែលមានឥទ្ធិពល ធ្វើជាឯកអគ្គរដ្ឋទូតម៉ាករបស់ខ្លួនដើម្បីជួយផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ជាឧទាហរណ៍ តារាសម្ដែងឥណ្ឌា Sonam Kapoor និង Hrithik Roshan តារាចិន Luhan និង Yang Mi និងតារាល្បីៗជាច្រើនទៀតជុំវិញពិភពលោក។ ដូចគ្នាដែរ ការខ្ចីដៃមនុស្សល្បីឱ្យជួយផ្សាព្វផ្សាយបន្តនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់អាជីវកម្មក៏ដូចជាយីហោមួយនេះ ព្រោះបុគ្គលទាំងនោះ នឹងពាំនាំប្រេន ក៏ដូចជាផលិតផលទាំងនោះទៅកាន់អតិថិជនគោលដៅ ពោលគឺហ្វេនៗរបស់ពួកគេ។

៣. ការកំណត់តម្លៃ

ទូរសព្ទ OPPO អាចរកបានក្នុងតម្លៃសមរម្យ ដែលជាកត្តាមួយទៀតដែលធ្វើឱ្យទូរសព្ទ OPPO ងាយស្រួលទទួលយកដោយអ្នកប្រើប្រាស់នៅលើទីផ្សារ ដែលតម្លៃរបស់វាមិនថ្លៃពេក មិនធូរពេក​ ពោលគឺអ្នកដែលមានជីវភាពមធ្យមអាចប្រើបាន។

៤. ផលិតផលថ្មី និងល្អជាង

OPPO តែងតែរកមធ្យោបាយ​ ក៏ដូចជាមុខងារថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់ខ្លួន ទទួលបានអ្វីដែលប្រសើរលើសគេ។ ជាក់ស្តែងទូរសព្ទ OPPO បានភ្ជាប់មកជាមួយមុខងារដ៏អស្ចារ្យ និងបានដាក់ឱ្យដំណើរការកាមេរ៉ាទូរសព្ទបង្វិលលើកដំបូង ជាមួយនិងមុខងារជាច្រើនទៀតដែលមិនធ្លាប់មានបើធៀបនឹងទូរសព្ទដទៃ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia