Influencer ល្បីល្បាញ 5 រូបចូលរួមក្នុងកម្មវិធីសម្ពោធ OPPO Find N3 Series ជាសកលនៅក្នុងប្រទេសសិង្ហបុរី
Daneth MechOCTOBER 20 2023

តើអ្នកទាំងអស់បានរង់ចាំព្រឹត្តិការណ៍សម្ពោធជាសកល OPPO Find N3 Series យូរប៉ុណ្ណាហើយ? ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គម ក៏ដូចជាវេបសាយបច្ចេកវិទ្យាទូទាំងពិភពលោកកំពុងមានការរង្គោះរង្គើគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO បានដាក់សម្ពោធជាសកលនូវ OPPO Find N3 Series ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ។

9

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុន OPPO ដែលបានដាក់សម្ពោធជាសកល ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាជាច្រើនប្រទេស កំពូលអ្នក Review ល្បីៗ ព្រមទាំងវត្តមានតារាៗជាច្រើនរូបផងដែរ។ ក្នុងនោះផងដែរសម្រាប់ប្រទេសកម្ពុជា ក៏ឃើញលេចវត្តមាន Influencers ចំនួន 3 រូបគឹ MPJ, Jasmine Hang និង Sopea Reach ព្រមទាំង Tech Influencers ចំនួន 2 រូបគឺ Cher Leng និងស្ថាប័នសារព័ត៌មាន Electronic World Magazine ផងដែរ។

1

តោះ!​ ចង់ដឹងថាតើ Jasmine, MPJ និង Sopea Reach បានទម្លាយអារម្មណ៍យ៉ាងដូចម្តេចខ្លះពេលអញ្ជើញចូលរួមព្រឹត្តិការណ៍សម្ពោធ OPPO Find N3 Series?

សម្រាប់ Jasmine បានលើកឡើងថា នេះគឺជាលើកទី1 ដែលបានអញ្ជើញចូលរួមកម្មវិធីសម្ពោធជាសកល និងបានស្គាល់ពីស្មាតហ្វូន Find N3 Series របស់ OPPO គ្រាន់តែឃើញហើយគឺស្រលាញ់ខ្លាំង ជាពិសេសមានអារម្មណ៍ថាវាពិតជាអស្ចារ្យមែនជាមួយកាមេរ៉ា Portrait នៅលើ OPPO Find N3 គឺអាច Zoom Optical បានរហូតដល់ 6X ដែលអាចផ្តិតរូបភាពមកច្បាស់ៗ និងស្អាតខ្លាំងលើសពីការរំពឹងទុក។

3

ចំណែក Sopea Reach វិញបានលើកឡើងថា ពិតជាភ្ញាក់ផ្អើលខ្លាំងជាមួយកម្មវិធីសម្ពោធសកលរបស់ OPPO Find N3 Series និងជាលើកទី1 ផងដែរ។ លោកក៏បានបន្ថែមថា​ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួចមកគឺដកចិត្តមិនរួចជាមួយនឹងស្មាតហ្វូនលំដាប់កំពូលនេះតែម្តង​ ជាមួយនឹងអេក្រង់ដ៏ធំ រីឯគុណភាពកាមេរ៉ាវិញថតច្បាស់គ្រប់ពេល។ លើសពីនេះលោកក៏បានបានបន្ថែមថា ប្រសិនជាមាននិស្ស័យលោកប៉ងចង់បានស្មាតហ្វូននេះសម្រាប់បំពេញកិច្ចការងារប្រចាំថ្ងៃផងដែរជាពិសេសគឺ Content Creator ដូចជារូបលោក។

5

ដោយឡែកសម្រាប់ MPJ ក៏បានលើកឡើងថា នាងពិតជាមានកិត្តិយស និងរំភើបរីករាយដែលបានអញ្ជើញចូលរួមសម្ពោធកំពូលស្មាតហ្វូន Find N3 Series នៅក្នុងប្រទេសសិង្ហបុរីដោយផ្ទាល់​ ហើយរឹតតែរំភើបជាមួយស្មាតហ្វូនអេក្រង់បត់ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងលើមុខងារពិសេសៗជាច្រើន ជាពិសេសគឺកាមេរ៉ា រូបរាងឌីហ្សាញងាយស្រួលកាន់ ជាមួយនឹងជម្រើសពណ៌ច្រើនសម្រាប់ជ្រើសរើសផងដែរ។

4

បន្ទាប់ពី OPPO បានលាតត្រដាងលទ្ធភាពដ៏អស្ចារ្យលើស្មាតហ្វូន OPPO Find N3 Series គឺបានធ្វើឲ្យអ្នកនិយមតាមដានវិស័យបច្ចេកវិទ្យាលាន់មាត់ភ្ញាក់ផ្អើលគ្រប់ៗគ្នាជាមួយនឹងការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លាក់បត់បែនដ៏ល្អឥតខ្ចោះដែលមិនធ្លាប់មាន ប្រៀបដូចជាបទពិសោធដ៏អស្ចារ្យក្នុងយុគសម័យថ្មីនេះ។

11

លើកនេះមិនមែន 1 តែមកម្តង 2 ជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដែលធ្វើឲ្យពិភពលោករបស់អ្នកញាប់ញ័រ!​ ចុះអ្នកវិញ តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ជាងគេលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ OPPO? សូមកុំភ្លេចតាមដានព័ត៌មានបន្ថែមអំពីស្មាតហ្វូនថ្មីនេះនៅលើផេកផ្លូវការរបស់ OPPO ៕

13

10

សូមទស្សនាកម្រងរូបភាពដែលបង្ហាញពីបរិយាកាសក្នុងកម្មវិធីសម្ពោធជាសកល OPPO Find N3 Series ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីទាំងអស់គ្នា ៖

2

6

12

14

Thumbnail2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia