សុំឡើងតំណែងមេបដិសេធ? នេះជាដំបូន្មាន៣ពី CEO ទុកជាផ្លូវដើរបន្ទាប់ពីការបដិសេធ
Kan DaraNOVEMBER 24 2022301 views

ការបដិសេធអាចជាថ្នាំពិបាកលេបជាពិសេសនៅពេលដែលចេញពីមាត់ដោយផ្ទាល់ពីចៅហ្វាយរបស់អ្នក។ ក្នុងនោះដែរនាយកប្រតិបត្តិនៃសេវាកម្មកក់ភោជនីយដ្ឋាន OpenTable លោកស្រី Debby Soo បានចែករំលែកអំពីបទពិសោធន៏ ដែលនាងធ្លាប់ជួបប្រទះអំពីមេរៀននេះនិងបានបង្ហាញផ្លូវសម្រាប់ដើរបន្ទាប់ពីការបដិសេធឡើងតំណែង។

ថ្លែងប្រាប់ CNBC នាយកប្រតិបត្តិស្រីរូបនេះ បានឱ្យដឹងថា “”អ្នកត្រូវតែមានការតស៊ូនោះពិតនិងប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកចង់បានឱ្យជាប់ជានិច្ច” “អ្នកមិនអាចគ្រាន់តែសុំអ្វីមួយដោយងងឹតងងុលនោះទេ អ្នកត្រូវតែថ្លឹងថ្លែងការតស៊ូជាមួយយុទ្ធសាស្ត្រក្នុងការធ្វើការរបស់អ្នក”។

.ត្រូវប្រាកដថាសំណើរបស់អ្នកសមហេតុផល

សំណើនៃការឡើងតំណែងរបស់អ្នកសមហេតុផលទេ? តើអ្នកមានបុគ្គលលក្ខណៈគ្រប់គ្រាន់សម្រាប់ឡើងតំណែងមួយនោះដែរទេ? បើមានហើយហេតុអ្វីមេនៅតែបដិសេធ? ដូច្នេះអ្នកត្រូវមានហេតុផលមួយឱ្យប្រាកដថា​សំណើរបស់អ្នកមានប្រសិទ្ធិភាពនិងឥទ្ធិពលអ្វីខ្លះដល់ក្រុមហ៊ុន។

.តើយុទ្ធសាស្រ្តធ្វើការរបស់អ្នកមានសកម្មភាពបែបណា?

ក្នុងឆ្នាំ ២០១៣ លោកស្រី Soo គឺជានាយកជាន់ខ្ពស់នៃទីផ្សារនៅក្រុមហ៊ុន នៅពេលនោះក្រុមហ៊ុនកំពុងស្វែងរកអនុប្រធានដើម្បីជួយគ្រប់គ្រង ហើយលោកស្រីខ្លួនឯងក៏បានសុំមេរបស់ខ្លួនឡើងតំណែង ប៉ុន្តែពេលនោះមេបានបដិសេធសំណើនេះហើយនិយាយថាលោកស្រីមិនអាចមានសមត្ថភាពគ្រប់គ្រាន់នោះទេ។​​ ដូច្នេះ​ហើយ​នាង​បាន​ប្រើយុទ្ធសាស្រ្តដោយ ព្យាយាម​បញ្ចេញ​អំណះអំណាង​ ផ្តោត​លើ​ជំនាញ​ពាក់ព័ន្ធ​របស់​នាង​សម្រាប់​មុខតំណែងមួយនោះតាមរយៈសកម្មភាពរបស់នាងរហូតដល់ CEO ហៅនាងឱ្យកាន់តំណែងនោះ។

.តស៊ូដោយប្រើយុទ្ធសាស្រ្ត

មានការតស៊ូល្អហើយប៉ុន្តែចេះប្រើយុទ្ធសាស្រ្ត អ្នកមិនអាចគ្រាន់តែធ្វើការទាំងងងឹតងងុលនោះទេ អ្នកអាចថ្លឹងថ្លែង ការតស៊ូគួបផ្សំនិងយុទ្ធសាស្រ្តដើម្បី ឱ្យការធ្វើការអ្នកកាន់តែរីកចម្រើនទៅមុខ និងដឹងពីចំណុចខ្វះខាតរបស់អ្នក​ដែលជាបញ្ហារាំងស្ទះមិនអាចឱ្យអ្នកឡើងតំណែងបាន។

គួរ​បញ្ជាក់ផងដែរថាលោកស្រី Debby Soo គឺជានាយកប្រតិបត្តិក្រុមហ៊ុន OpenTable ដែលជាសេវាកម្មកក់តុតាមភោជនីយដ្ឋានដែលទើបដំណើរការកាលពីឆ្នាំ២០២០ ក្រោយលោកស្រីបានចំណាយពេលជាច្រើននៅជាបុគ្គលិកសេវាកម្មឱ្យក្រុមហ៊ុនទេសចរណ៍ Kayak៕

អត្ថបទដោយ៖ ពីង ជូអេង 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia