ថ្ងៃនេះបើកព្រឹត្តិការណ៍ប៉ារ៉ាហ្គេម មកដឹងពីកម្មវិធីសំខាន់ៗ ដែលនឹងធ្វើឡើងនៅយប់នេះ
Kan DaraJUNE 3 2023680 views

នាល្ងាចថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០២៣នេះ កម្មវិធីបើកព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម នឹងប្រារព្ធឡើងយ៉ាងមហោឡារិក  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុនសែន និងលោកជំទាវកត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នាពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលកម្មវីធីនឹងចាប់ផ្តើមឡើងនៅម៉ោង៧យប់នេះ៖

ក្នុងនោះពិធីសំខាន់ៗដែលនឹងធ្វើឡើងរួមមានដូចជា ៖

  • នៅម៉ោង១៩៖០០ កម្មវិធីចាប់ផ្តើម
  • រាប់ថយក្រោយ ចាប់ផ្តើម ពីលេខ១២ ដល់ លេខ១ (អុជកាំជ្រួច)
  • ដង្ហែរទង់ជាតិ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
    + ជនពិការដង្ហែរទង់ជាតិ និងប្រគល់ជូនកងទ័ពដើម្បីរៀបចំបង្ហូត និងគោរពទង់ជាតិ
    + ការសម្តែងភាសាសញ្ញាភាសាគរចំនួន ៤០រូប ពេលគោរពទង់ជាតិ
  • ដង្ហែរក្បួនប្រតិភូកីឡាជនពិការអាស៊ានទាំង ១១ប្រទេស
    + ប្រតិភូកីឡាជនពិការកម្ពុជាចំនួន ១០០នាក់
    + ប្រតិភូកីឡាជនពិការប្រទេសផ្សេងៗ ៥០នាក់ក្នុងមួយប្រទេស
  • ដង្ហែរ និងគោរពទង់សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) – ASEAN PARA SPORT FEDERATION
    + ដង្ហែរទង់សហព័ន្ធ “APSE” ៨នាក់ និងទង់ប៉ារ៉ាហ្គេម ៨នាក់
  • សច្ចាប្រណិធាន តំណាងអត្តពលិកមានពិការភាព និងតំណាងអាជ្ញាកណ្តាល ចៅក្រម
    • វីដេអូខ្លី “ASEAN Para Games” (រយៈពេល ២នាទី)
    • សុន្ទរកថា ឯកឧត្តម ហ៊ុន ម៉ានី តំណាងគណៈកម្មាធិការរៀបចំ ASEAN Para Games លើកទី១២ (៧នាទី)
    • សុន្ទរកថា ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន “APSF” (៧នាទី)
    • សុន្ទរកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ ប្រកួតកីឡា ASEAN Para Games លើកទី១២ (អុជកាំជ្រួច ១៥វិនាទី)
    • ផ្ទាំងទស្សនីយភាព “បេះដូងខ្មែរ” (៣៥នាទី)
      + ប្រគំស្គរជ័យ (២២០នាក់) និង របាំនារីកម្ពុជា១៦៥នាក់) សម្តែងដោយសិល្បករសិល្បការិនីមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

    + ចម្រៀងហ្គីតារ លេងនិងច្រៀងដោយជនពិការពាក់កណ្ដាលខ្លួន ប្រាក់ សុផាណា (មកពីខេត្តសៀមរាប)អមដោយជនពិការ៥នាក់ និងតន្ត្រីករប្រគំឌីបករណ៍ភ្លេង១នាក់
    + សិល្បៈចម្រៀងសម្ដែងដោយបុរសស្លៀកខោខ្មៅអាវស និងពាក់វែនតាខ្មៅតំណាង ជនពិការ២១០នាក់ សម្តែងដោយក្រុមទាហានកងកាំភ្លើងធំ
    + របាំបេះដូងខ្មែរ សម្តែងដោយ សាលានាយទាហានសកម្ម ១៨០នាក់ (នារី៦០នាក់ និងបុរស១២០នាក់)
    + ចម្រៀងជាក្រុម “ASEAN PARA GAMES 2023″ THEME SONG សម្តែងដោយ ក្រុមយុវជនសសយក និងក្រុមអង្គរក្ស (៦៥០នាក់)

    • ការរត់ភ្លើងគប់
      + កីឡាការនីពិការជើង វិត ចាន់ថា ប្រគល់ភ្លើងគប់ជូនឯកឧត្តម ហ៊ុន មានី
      + ឯកឧត្តមហ៊ុន មានី ប្រគល់ជូន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
      + សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកីឡាការនីពិការ ជើង វិត ចាន់ថា ដើម្បីប្រគល់ជូនទៅកីឡាករ កីឡាការនីពិការ ៨នាក់ទៀតរត់បន្ត
    • ការអុជភ្លើងគប់ធំ
      • ការអុជកាំជ្រួចអបអរសាទរ (៤នាទី)
      • ចប់កម្មវិធី ៕

     

    348359445 569883391971316 1836666743400810460 N

     

     

    348360273 1324521824943647 5524639328762758986 N

    អត្ថបទដោយ៖ ពីង​ ជូអេង 

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia