ព្រះធម្មវន វាសី ចន្ទ មុនី បាននិមន្តប្រោះព្រំនៅភូមិគ្រឹះ អ្នកឧកញ៉ា សុខ គង់ ហើយព្រះអង្គមានសទ្ធាជ្រះថ្លាបានវេរបច្ច័យសរុបចូលរួមកសាង ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ
Sreymom ChaNOVEMBER 26 2023

ភ្នំពេញ៖កាលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះធម្មវន វាសី ចន្ទ មុនី បាននិមន្តប្រោះព្រំនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បន្ទាប់មក និមន្តទតការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ និងព្រះអង្គបានប្រោះព្រំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករដែលបានឡើងមកជួបព្រះអង្គនៅលើភ្នំបូកគោ ក្នុងនោះព្រះអង្គមានសទ្ធាជ្រះថ្លាបានវេរបច្ច័យសរុបចំនួន ១៤,៥០០ ដុល្លារអាមេរិក និង៣លានរៀល ដើម្បីចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ។

Photo 2023 11 26 13 58 34
ប្រជាពលរដ្ឋខ្មែរដឹងហើយថា ព្រះធម្មវន វាសី ចន្ទ មុនីមានភាពល្បីល្បាញខ្លាំង គេកត់សម្គាស់ឃើញថា វត្តមានរបស់ព្រះអង្គបាននិមន្តទៅទីណាតែងតែមានប្រជាពុទ្ធបរិស័ទជាច្រើននាក់រងចាំដើម្បីទទួលស្វាគមន៍ព្រះអង្គ មិនតែប៉ុណ្ណោះព្រះធម្មវន វាសី ចន្ទ មានទឹកផ្ទៃល្អតែងតែចែករម្លែកទានដល់អ្នកខ្វះខាតជារឿយៗ ហើយព្រះអង្គបានចួលរួមចំណែកសម្បរស និងជួយសង្គមផងដែរដូចជា កាកបាទក្រហមកម្ពុជា មន្ទីរគន្ធបុប្ឆា និងមន្ទីរកុមារអង្គរជាដើម។
យោងតាមការចុះផ្សាយកាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងពិភព លោក នឹងអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ទៅកម្សាន្តក្រោយសាងសង់រួច។  

Photo 2023 11 26 13 58 26
ឯកឧត្តម ជា សុផារ៉ា បានមាន ប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់ លើវិស័យជំនឿសាសនា ដែលជាវប្បធម៌ទំនៀម ទម្លាប់ប្រពៃណីដ៏ផូផង់របស់ប្រជា ពលរដ្ឋខ្មែរយូរលង់ណាស់មកហើយ ។ ការផ្តួចផ្តើមសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គ នៅលើខ្នងភ្នំបូកគោនេះ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិក ប្រតិបត្តិធម៌ ឧទ្ទិសសុំសេចក្តីសុខ សន្តិភាព សេចក្តីចម្រើនរុងរឿង។

Photo 2023 11 26 13 58 13
ឯកឧត្តមបានបញ្ជាក់ថា ព្រះពុទ្ធប្បដិមា ដែលសាងសង់នេះ មានកម្ពស់ខ្ពស់ជាងគេក្នុងព្រះរាជាណា ចក្រកម្ពុជា ហើយស្ថិតនៅក្នុង ចំណោម ព្រះពុទ្ធប្បដិមាដ៏ខ្ពស់ៗនៅលើពិភពលោកផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដល់សុខាអូតែល ដែលបានរួម ចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោ និងបានផ្តួចផ្តើមសាងសង់ ព្រះពុទ្ធប្បដិមានេះឡើង ដែលនឹងក្លាយទៅ ជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនា ដ៏ធំមួយនៅព្រះរាជាណា ចក្រកម្ពុជានិងពិភពលោក ។

Photo 2023 11 26 13 57 52

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ហើយ ព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកតដល់កូនចៅជំនាន់ក្រោយ៕

Photo 2023 11 26 13 57 42

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia