ឮហើយរំភើប! ក្រុមហ៊ុនទូរទស្សន៍១នៅជប៉ុន ដែលមានអ្នកទស្សនាជាង១០លាននាក់ ចង់មកផលិតវីដេអូពីទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ
ធី ស្រីល័ក្ខOCTOBER 16 202415 views

ឮហើយពិតជារំភើបខ្លាំងមែនទែន ខណៈថ្មីៗនេះក្រុមហ៊ុន TBS Holdings Inc. ដែលជាក្រុមហ៊ុនមានបណ្តាញទូរទស្សន៍ជាង២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០លាននាក់នៅប្រទេសជប៉ុន កំពុងតែមានគម្រោងចង់មកផលិតវីដេអូពីទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិផងដែរ។

 

ជាក់ស្តែងកាលពីថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំលើគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក។

១៥

នៅក្នុងជំនួបនេះដែរ ក្រុមហ៊ុន TBS Holdings Inc. ក៏មានគម្រោងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជប៉ុនឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុន ក៏ដូចជាអន្តរជាតិដទៃទៀតមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន រួមទាំងគម្រោងរៀបចំវេទិកាជំនួបធុរកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា និងការបង្កើនជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕

១៦១៧

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia