មុននេះបន្តិច ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី ដែលបានរកឃើញតាមលទ្ធផល វិភាគលម្អិត (Sequencing) ទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យស្ថានសុខភាពសាធារណៈ នៅថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។
តាមសេចក្តីប្រកាសដដែលនេះបានឱ្យដឹងទៀតថា ចំពោះករណីរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណីនេះ ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ ហើយចំពោះអ្នកជំងឺទាំង ១១ ករណីក៏ពុំមានប្រវត្តិធ្វើដំណើរ ទៅក្រៅប្រទេសនោះទេ។
ស្របពេលដែលមានការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ ក្រសួងសុខាភិបាលបានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការនូវការចម្លងវីរុស កូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ដោយត្រូវអនុវត្តនូវវិធានការបង្ការ ដូចខាងក្រោម៖ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលលាងដៃ៕