ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក ដាក់សម្ភោធជាផ្លូវការម៉ូតូអគ្គិសនី TAILG លំដាប់ថ្នាក់ពិភពលោកនៅកម្ពុជា
Sopheak PichMAY 17 2024

ភ្នំពេញ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤  ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក ដែលបង្កើតឡើងដោយកូន ខ្មែរ១០០% ហើយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយម៉ូតូអគ្គិសនីដ៏ល្បីល្បាញម៉ាក ថេលជី (TAILG) មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីព្រឹត្តិការណ៍សម្ពោធដ៏ធំដែលធ្វើឡើងនៅថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២៤ នៅ The Premium Center Sen Sok រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងវត្តមានឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ និងអាជីវកម្មនានា ដែលជាភ្ញៀវកិត្តិយស សរុបប្រមាណ៤០០នាក់។

416927709 683058737316415 4380703131308882081 Nថេលជី (TAILG) ដែលជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីគុណភាពខ្ពស់ដែលមានរោងចក្រធំៗជាង ១០ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត នៅក្នុងប្រទេសចិន មានវត្តមានទូទាំងពិភពលោកជាមួយនិងហាងលក់រាយជាង ៣៥,០០០កន្លែង ដែលកំពុងប្រតិបត្តិការនិងនាំចេញទៅកាន់ជាង ៩៦ ប្រទេសនៅទូទាំងពិភពលោក។ ជាមួយនឹងមន្ទីរពិសោធន៍ CNAS ផ្ទាល់ខ្លួន ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវអភិវឌ្ឍន៏ផលិតផល ដោយខ្លួនឯង ដែលបានចុះប៉ាតង់ លើងបច្ចេកវិទ្យារបស់ខ្លួនបានជាង ១,០០០ ប៉ាតង់ ក្រុមហ៊ុនយក្សមួយនេះមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់១៥លានគ្រឿង ។ លក្ខណៈពិសេសរបស់ម៉ូតូអគ្គិសនី ថេលជីគឺ៖

១- ថេលជី ជាប្រេនម៉ូតូអគ្គិសនីលំដាប់ពិភពលោក

២​ -ថេលជី ជាម៉ូតូអគ្គិសនីដែលផ្តោតលើគុណភាពជាចំបង

៣ -ថេលជី ផលិតឡើងយ៉ាងម៉ត់ចត់ សមស្របតាមស្តង់ដារអន្តរជាតិ ដែលធ្វើអោយម៉ូតូ ថេលជី ក្លាយជាទីពេញនិយមលើទីផ្សារអន្តរជាតិ ហើយលក់ដាច់យ៉ាងខ្លាំងនៅលើពិភពលោក

៤ -ថេលជី ជាម៉ូតូអគ្គិសនីមានបច្ចេកវិទ្យទំនើបស៊ីវិល័យទាន់សម័យ និងសន្សំសំចៃខ្ពស់

៥ -ថេលជី ជាម៉ូតូអគ្គីសនីដែលរចនាឡើងយ៉ាងល្អប្រណិតស្របតាម

យុគ្គសម័យថ្មី ប្រើប្រាស់ដោយទំនុកចិត្ត

៦- ជិះថេលជី មានអារម្មណ៍ថាស្រួល ស្មូតហើយគ្មានសំលេងរំខាន និងជួយបរិស្ថានបានស្អាត គ្នានជាតិពុល ជិះថេលជី ដើម្បីសុខភាពទាំងអស់គ្នា។

ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយក្នុងទីផ្សារប្រទេសកម្ពុជា ។ ក្រុមហ៊ុនមានក្តីរំពឹងពឹងយ៉ាងមុតមាំថា វត្តមានរបស់ ថេលជី និងបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការដោះស្រាយ សេដ្នកិច្ចគ្រួសារ តាមរយៈការសន្សំសំចៃ ក្នុងមធ្យោបាយធ្វើដំណើរ ព្រមទាំងលើកកំពស់ដល់ការថែរក្សារបរិស្ថានអោយបានស្អាត តាមរយៈការប្រើប្រាស់ថាមពលបៃតង។

439253757 740051291617159 7304505974181089538 N

435680484 734493845506237 3757157702000988610 N

435589841 734493772172911 3728238746146481292 N435888658 734493768839578 4826146404113751082 N435888639 734493848839570 7530377955315021218 N

435982489 734493765506245 2870265249243359345 Nស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកទីផ្សាររបស់យើង ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក កំពុងស្វែងរក នូវដៃគូអាជីវកម្មដែលចាប់អារម្មណ៍ចូលរួមក្នុងការរីកចម្រើនជាមួយគ្នានឹងក្លាយជាតំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា។  ក្លាយជាតំណាងចែកចាយរបស់ ម៉ូតូអគ្គិសនីថេលជី នឹងទទួលបាន ការជួយប្រឹក្សាយោបល បណ្តុះបណ្តាល, លើផ្នែកគ្រប់គ្រងអាជីវកម្ម, ការធ្វើទីផ្សារ, ការលក់, ការរៀបចំ, គ្រប់គ្រងហាង, បច្ចេកទេសថែទាំ ព្រមទាំងជួសជុល គ្រឿងបន្លាស់ ជាពិសេសទទួលបានសិទ្ធិពិសេសក្នុងការប្រឹក្សាផ្តល់នូវប្រាក់កម្ចីសម្រាប់ប្រតិបត្តិការអាជីវកម្មជាមួយ TAILG កម្ពុជាពីធនាគារវីង(Wing Bank)ដោយមិនតម្រូវអោយដាក់ទ្រព្យធានាផងដែរ

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖

ផេកផ្លូវការរបស់ក្រុមហ៊ុន TAILG Cambodia

066 55 85 75 / 099 55 85 75/ 016 55 85 75

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia