កោះពេជ្រ គំនិតផ្តួចផ្តើមសម្អាតសហគមន៍ជាលើកដំបូង
Bunthoeun KoemNOVEMBER 28 2023167 views

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជធានី​ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ គំនិត​ផ្ដួចផ្ដើម​សម្អាត​សហគមន៍​ជាលើក​ដំបូង​របស់​ទីក្រុងកោះ​ពេជ្រ មាន​អ្នកចូលរួម​ស្ម័គ្រ​ចិត្តប្រមាណ​ជាង ៤០០ នាក់​បាន​ចូល​រួម​។

 

គំនិតផ្តួចផ្តើមមួយនេះមានឈ្មោះថា "កោះពេជ្រ ផ្ទះយើង"។ កិច្ចខិតខំប្រឹងប្រែងសម្អាតដែលដឹកនាំដោយសហគមន៍កោះពេជ្រ និងគាំទ្រដោយក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា រួមគ្នាជាមួយក្រុមហ៊ុន OCIC និង Mega Asset Management មានគោលដៅជាក់លាក់មួយគឺដើម្បីថែរក្សាសហគមន៍នៅក្នុងតំបន់ឱ្យកាន់តែស្អាតតាមរយៈ សកម្មភាព ការអប់រំ និងការយល់ដឹងពីសង្គម។ គំនិតផ្តួចផ្តើមនេះជាមួយសេចក្តីប្រកាសជូនដំណឹងជាបន្តបន្ទាប់ពីសេវាសាធារណៈដែលជំរុញស្មារតីនៃការងារស្ម័គ្រចិត្ត គឺផ្តោតសំខាន់លើការលើកកម្ពស់ការកាត់បន្ថយកាកសំណល់ ការប្រើប្រាស់សម្ភារៈឡើងវិញ និងការកែច្នៃវត្ថុដែលលែងត្រូវការឡើងវិញ។

 

367

 

ស្របពេលជាមួយទិវាអនាម័យបរិស្ថានជាតិ គំនិតផ្តួចផ្តើម​ជាលើក​ដំបូង​របស់​ទីក្រុងកោះ​ពេជ្រមានគោលបំណងស្រដៀងគ្នានឹងកម្មវិធីភ្នំពេញស្អាត (Phnom Penh Sa-at) និងយុទ្ធនាការ "គ្មានផ្លាស្ទិក" របស់ក្រសួងបរិស្ថាន។ យើងបានប្រមូលផ្តុំមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ប្រជាពលរដ្ឋរស់នៅ និងធ្វើការនៅក្នុងតំបន់កោះពេជ្រ ដែលមកជួបជុំគ្នាជាលើកដំបូង ក្នុងចំណោមយុទ្ធនាការជាច្រើនផ្សេងទៀតដែលយើងនឹងមានគម្រោង។ បន្ថែមពីនេះ គំនិតផ្តួចផ្តើមមានគោលបំណងពង្រឹងសារៈសំខាន់នៃការអប់រំគ្រប់គ្រងសំរាម និងតម្លៃនៃការថែរក្សាអនាម័យបរិស្ថានក្នុងតំបន់ ដែលជាលទ្ធផលនឹងក្លាយជាប្រយោជន៍ដល់សហគមន៍ អ្នករស់នៅ និងជាចុងក្រោយដល់អ្នកដែលមកទស្សនាតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។

 

“កោះពេជ្រជឿជាក់យ៉ាងមុតមាំលើតម្លៃនៃការថែរក្សាសហគមន៍ស្អាត ហើយដូច្នេះហើយ យើងចង់ចាប់ផ្តើមគំនិតផ្តួចផ្តើមដែលផ្តើមចេញពីទីក្រុងកោះពេជ្រ តាមរយៈការរៀបចំសម្អាតទីតាំងដែលយើងធ្វើការនិងរស់នៅមួយនេះ។ គំនិតផ្តួចផ្តើមនាំមុខមួយនេះសម្រេចបាន និងមានភាពរីករាយលើសពីការរំពឹងទុក តាមរយៈការរួមគ្នារវាងអាជីវកម្ម និងអ្នកចូលរួមគ្រប់រូប។

 

ដោយការចាប់ផ្តើមមុនគេពីសំណាក់អ្នករស់នៅ និងបុគ្គលិកធ្វើការ យើងមានសេចក្តីសោមនស្ស​រីករាយដែលបានឃើញសញ្ញាវិជ្ជមាននៃសកម្មភាពនេះ។ នេះ​បើ​យោងតាមប្រសាសន៍របស់​លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC។

 

370

 

“កោះពេជ្រ ផ្ទះយើង(Koh Pich, Our Home) មិនមែនគ្រាន់តែជាការប្តេជ្ញាចិត្តមួយដងនោះទេ ប៉ុន្តែពួកយើងរីករាយនឹងបន្តគំនិតផ្តួចផ្តើមលើប្រធានបទបន្តបន្ទាប់ទៀត ក្នុងគោលបំណងដើម្បីបន្តនិរន្តរភាព និងវឌ្ឍនភាពនៃកិច្ចការល្អៗដែលបានធ្វើកន្លងមក។ ដោយហេតុនេះ ក្រុមការងារយើងបាននឹងកំពុងរៀបចំជំហានបន្តបន្ទាប់ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមនេះទៅជាយុទ្ធនាការរយៈពេលវែង ពីព្រោះយើងចង់រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការបំផុសគំនិតឱ្យគ្រប់គ្នាអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយការទទួលខុសត្រូវ ដែលអាចសម្រេចទៅបានតាមរយៈការយល់ដឹងចេញពីខ្លួនឯង និងការបង្កើតទម្លាប់ល្អ។ ទោះបីការយល់ដឹង និងទម្លាប់ល្អនេះត្រូវការពេលវេលាដើម្បីបន្សាំ និងក្លាយជាកិច្ចការរួម ពួកយើងប្តេជ្ញាបន្តឆ្លងកាត់វាឱ្យដល់ទីបំផុត។ បេសកកម្មរបស់យើងគឺការពារមិនត្រឹមតែតំបន់កោះពេជ្រប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងរបស់យើង ធនធាន ហើយសំខាន់បំផុត គឺប្រជាពលរដ្ឋនៅក្នុងតំបន់"។ ប្រសាសន៍បន្តរបស់លោក ទូច សំណាង

 

ការបង្កើនការយល់ដឹង និងធ្វើឱ្យសហគមន៍របស់យើងកាន់តែមានភាពស្រស់ស្អាត និងបង្កើនសម្រស់ពណ៌បៃតង គឺអាចធ្វើទៅបានតាមរយៈការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងសកម្មភាពចូលរួមរបស់យើងគ្រប់គ្នា។ កោះពេជ្រសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមគំនិតផ្តួចផ្តើមជាបន្តបន្ទាប់នៅក្នុងពេលនេះនិងពេលអនាគត ដើម្បីយើងនឹងចាប់ផ្តើមដំណើរផ្លូវវែងឆ្ងាយរួមគ្នាក្នុងការថែរក្សាតំបន់ស្អាត ដែលជាភាពរីករាយនិងស្នាមញញឹមដល់អ្នកគ្រប់គ្នា។

 

OCIC គឺជាក្រុមហ៊ុនចម្រុះឈានមុខគេមួយនៅកម្ពុជា។ សម្ពន្ធ័ OCIC គឺជាបណ្តុំនៃក្រុមហ៊ុន និងអាជីវកម្មដែលរួមមានការអភិវឌ្ឍន៍អចលនទ្រព្យ ការអប់រំ ការថែទាំសុខភាព អាកាសយានដ្ឋាន សំណង់ និងវិស្វកម្ម ការលក់រាយ បដិសណ្ឋារកិច្ចលើប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។ ការអភិវឌ្ឍន៍សំខាន់ៗរបស់ OCIC រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងនរា ទីក្រុងរណបជ្រោយចង្វារ និងបុរីទេសចរណ៍៕

 

 

368

372

368

369

374

373

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia