ធ្វើឱ្យភ្ញៀវមិនទាន់! អ្នកស្រី អ៊ុំ សោភ័ណ្ឌ ប្រើក្បួនទាក់ភ្ញៀវ៣នេះ អាចលក់ដាច់គ្រប់កម្មវិធីតូចធំ
នៅ ហៀងNOVEMBER 24 20221.7 K views

នំខ្មែរធ្លាប់តែជានំលក់បានក្នុងតម្លៃធូរថ្លៃ ដែលភាគច្រើនមានដាក់លក់នៅតាមផ្សារ តាមភូមិ ហើយជាទូទៅត្រូវបានធ្វើឡើងដោយចាស់ៗតាមភូមិជនបទ ដែលមិនអាចទៅប្រកបការងារខាងក្រៅបាន។ ប៉ុន្តែដោយឡែកបើក្រឡេកមកមើល អ្នកស្រី អ៊ុំ សោភ័ណ្ឌ វិញគឺអាចធ្វើឲ្យ យីហោនំខ្មែរ មានវត្តមានស្ទើរគ្រប់ទីកន្លែង មិនថាកម្មវិធីតូច ឬធំនោះទេ។ តើ​គន្លឹះ​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ម៉ាក​យីហោ​កូនខ្មែរមួយ​នេះ​អាច​ចូល​ទីផ្សារ​ស្ទើរ​គ្រប់​កម្មវិធី?

Z

អ្នកស្រី អ៊ុំ សោភ័ណ្ឌ ដែលត្រូវបានគេស្គាល់ថា ម្ចាស់ហាងនំខ្មែរដ៏ល្បីឈ្មោះមួយកន្លែងដែលមានឈ្មោះថា អេង លាងនំខ្មែរ ដែលគិតមកដល់ពេលបច្ចុប្បន្នបានកកើតឡើងជាង៤ឆ្នាំមកហើយ(តែបើគិតពីធ្វើមិនទាន់ដាក់យីឈ្មោះនេះឡើងចូល៣ជំនាន់មកហើយ ខ្ទង់២០ឆ្នាំមកហើយ តាំងពីដូនតារបស់អ្នកស្រីមកម្ល៉េះ) ហើយក៏មិនសូវដែលបាត់មុខក្នុងកម្មវិធីធំៗដែរ។ ថ្លែងប្រាប់ក្រុមការងារកូនចាបក្រហម អ្នកស្រីបានឱ្យដឹងថា មានថ្ងៃខ្លះអ្នកស្រីលក់ស្ទើរគ្មានពេលសម្រាក់ទាល់តែសោះ ដោយសារលក់ដាច់ខ្លាំង ជាពិសេសថ្ងៃបុណ្យជាតិធំៗ។

អ្នកស្រីបានបន្តទៀតថា មួយខែអ្នកស្រីអាចចំណេញបាន២ពាន់ដុល្លារយ៉ាងតិច ដោយគិតគូរលើការចំណាយរួចរាល់។ ហើយខាងក្រោមជាមូលហេតុ ក៏ដូចជាគន្លឹះខ្លះៗដែលធ្វើឱ្យអ្នកស្រីលក់ស្ទើរតែគ្មានសម្រាក ដឹកស្ទើរតែមិនចង់ទាន់៖

Ds

១. គុណភាពនំ៖

វិស័យចំណីរអាហារ រសជាតិត្រូវតែលេខមួយ បើរសជាតិយើងអន់ហើយ អតិថិជនទិញយើងតែម្តងៗទេ ហើយគេផ្តាំសាច់ញាតិបងប្អូនគេមិនឱ្យទិញយើងថែមទៀត ដូច្នេះអ្នកស្រីបានលើកឡើងថា ធ្វើយ៉ាងរសជាតិត្រូវតែយកលេខមួយតែម្តង។ ត្រង់ចំណុចនេះហើយទើបអ្នកស្រី ដាក់កំហិតលើខ្លួនឯងថា នំដែលផ្តល់ជូនអតិថិជនត្រូវតែជានំថ្មីៗជានិច្ច មិនមានការធ្វើទុក​ និងមិនសំចៃគ្រឿងឡើយ​ ដោយមិនធ្វើឱ្យអតិថិជនរបស់លោកស្រី មានការខកបំណងឡើយ

Lk

២. បិទស្ទីកឃើ៖

អ្នកស្រីបានបន្តឱ្យដឹងទៀតថា ការបិទស្ទីកឃើ គឺជាផ្នែកសំខាន់មួយ ក្នុងការផ្សាព្វផ្សាយ ព្រោះតាមបទពិសោធរបស់អ្នកស្រីផ្ទាល់ក្រោយពេលដាក់នំក្នុងវិធីធំៗណាមួយហើយតែងតែមានភ្ញៀវឆាតសួរ និងខលសួរជាហូរហែរ ហើយភ្ញៀវភាគច្រើន សុទ្ធតែស្គាល់គាត់តាមរយៈ​​​​ស្ទីកឃើលេខទូរស័ព្ទរបស់គាត់។

Vd

៣. ពីមាត់មួយទៅមាត់មួយ៖

ឱ្យតែច្បាស់ថារសជាតិរបស់យើងឆ្ងាញ់ហើយ មានគុណភាពល្អទៀតនោះ មិនខ្វះទេអ្នកចាំជួយផ្សាព្វផ្សាយបន្ត ជាក់ស្តែងឱ្យតែអ្នកស្រីបានដាក់ តាមវិធីការ ឬវិធីបុណ្យតែងតែមានអ្នកតាមទិញតៗគ្នាពីក្រោយជាបន្តបន្ទាប់ ដោយណែនាំគ្នាពីមាត់មួយទៅមាត់មួយទៀត ដូច្នេះហើយឱ្យតែមានកម្មវិធីក្នុងភ្នំពេញគេកម្ររំលងហាងនំខ្មែររបស់អ្នកស្រីណាស់។

លើសពីនេះភ្ញៀវរបស់អ្នកស្រី ភាគច្រើនសុទ្ធតែបានចូលរួមកម្មវិធី ក្រសួងធំៗ ធានាគា ក្រុមហ៊ុន ពិធីបុណ្យ ពិធីការ និងកម្មពិធីជាច្រើនទៀត សូម្បីតែខួបកំណើតក៏អ្នកស្រីមានរៀបចំជូនដែរ។

L

គួរជម្រាបផងដែរថា សម្រាប់ប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើការជាវ អាចធ្វើការទំនាក់ទំនងជាមួយអ្នកស្រីបាន ដែលអ្នកស្រី មានលក់រាយ និងបោះដំុនំខ្មែរគ្រប់ប្រភេទ ដោយបងប្អូនអាចធ្វើការទំនាក់ទំនងតាមរយ​ៈលេខទូរស័ព្ទ ០១៥ ៣០០ ០២២ ឬមួយខ្សែទៀត ០៧៧​ ៥២៨ ៨២២ និងតាមអាចឆាតទៅកាន់ផេកផ្លូវការ អេងលាងនំខ្មែរ - Eng Leang

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia