បច្ចុប្បន្នមីហឹរបានក្លាយជាអាហារដ៏ពេញនិយមមួយ នៅក្នុងវិស័យម្ហូបអាហារក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈគិតមកដល់ពេលនេះមានអ្នកបង្កើតយីហោមីហឹរនេះមិនតិចនោះទេ។ ត្បិតរបរមួយនេះមានការពេញនិយមក៏ពិតមែន ប៉ុន្ដែអ្នកជំនាញដែលរកស៊ីក្នុងវិស័យនេះបានលើកឡើងថា អ្នកដែលចង់រកស៊ីត្រូវមានភាពវៃឆ្លាត និងច្នៃប្រឌិតខ្លាំងផងដែរ។
ជាក់ស្ដែងលោក កើ សុក្រី ដែលបច្ចុប្បន្នជាស្ថាបនិកយីហោមីហឹរ Bro&Sis មានសាខាជិត ៥០ កន្លែងនៅក្នុងដៃ បានបង្ហើបប្រាប់ដល់អ្នកដែលចង់បង្កើតយីហោមីហឹរត្រូវអនុវត្ដចំណុចសំខាន់ទាំង ១២ នេះ បើចង់ឲ្យអាជីវកម្មរឹងមាំ និងរីកចម្រើនទៅមុខ។ ដោយចំណុចសំខាន់ទាំងនោះរួមមាន៖
១-ស្វែងរកអ្វីដែលថ្មី បង្តើតអ្វីដែលជារបស់ខ្លួនឯងដើម្បីគ្រាំទ្រដល់យីហោ(មើលគេតែមិនចម្លងគេ)
២-បង្កើតនូវភាពស្តង់ដារ នៃការវេចខ្ចប់ និងប្រើប្រាស់នូវអ្វីដែលជារបស់ខ្លួនឯងវាជាចំណែកមួយដែលឲ្យអាជីវកម្មយើងរឹងមាំដូចជា គ្រប់ប្រអប់វិចខ្ចប់ និងសម្ភារផ្សេងៗ ត្រូវបង្តើតជាយីហោខ្លួនឯង)
៣-រសជាតិជាចំណែកមួយដ៏ធំដែលធ្វើមានការគ្រាំទ្រនឹងយូអង្វែង ចឹងត្រូវដឹងពីរស់ជាតិខ្លួនឯងធៀបទៅនឹងយីហោដទៃ។
៤-កុំដើរតាមគេ ដូចបង្ហាញឲ្យឃើញថាយើងដើរក្រោយគេដូច្នេះឯង(ខ្វះការអភិវឌ្ឍ)
៥-ត្រូវតែចុះបញ្ជីនៅក្រសួងដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់ខ្លួន ដើម្បីការពារបញ្ហាថ្ងៃក្រោយ
៦-ស្វែងយល់ពីអាជីវកម្មប្រហាក់ប្រហែលគ្នាដើម្បីស្វែងយល់ពីចំណុចខ្លាំងនិងខ្សោយរបស់ខ្លួននិងដៃគូដើម្បីអភិវឌ្ឍន៍ចំណុចខ្វះខាតនឹងមើលឃើញអ្វីដែលថ្មីសម្រាប់ពេលខាងមុខ។
៧-ដើរទាន់សម័យកាលវាជាចំណែកមួយដែលធ្វើឲ្យអាជីវកម្មររឹងមាំនឹងទៅមុខប្រសើរ
៨-ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មផ្សេងៗដែលពាក់ព័ន្ធ និងស្វែងយល់ពីប្រភពផ្សេងៗដើម្បីអភិវឌ្ឍន៍លើអាជីវកម្មខ្លួន
៩-ភាពស្មោះត្រង់ វាជាឱកាសមួយដ៏ល្អសម្រាប់ដៃគូនិងអតិថិជន
១០-ការផ្សព្វផ្សាយវាបានចូលរួមមួយផ្នែកដ៏សំខាន់សម្រាប់ភាពរីកចម្រើននៃអាជីវកម្ម( social media ផ្សេងៗ ព្រមទាំងការប្រាស្រ័យទាក់ទងផ្សេងៗ)
១១-សេវាកម្មល្អ អនាម័យ សោភ័ណ្ឌភាពនៃហាងនិងបុគ្គលិក ជាចំណែកមួយបង្កើននូវភាពទាក់ទាញបំផុត
១២-ដើមទុន, ការហ៊ានសម្រេចចិត្ត ការចូលរួមពីក្រុមមនុស្សដែលពាក់ព័ន្ធ, ការអភិវឌ្ឍន៍លើផលិតផល សុទ្ធសឹងតែជាចំណែកមួយដ៏ល្អសម្រាប់អាជីវកម្មប្រេនឆាយ។
ចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងអាជីវកម្មមីហឹរ ឬចង់ប្រេនឆាយ Bro&Sis អាចទំនាក់ទំនងលោក កើ សុក្រី បានតាមរយៈពេលទូរស័ព្ទ៖ 023 880101, 068850101, 089850101 ឬTelegram លេខ៖ 010850101 ឬតាមហ្វេសប៊ុកផេក Bro&Sis Noodle Spicy"halal" បាន៕
អត្ថបទ៖ កឹម ប៊ុនធឿន