គណនីធនាគារដែលបងប្អូនកំពុងប្រើប្រាស់រាល់ថ្ងៃជាទូទៅគេហៅថាគណនីសន្សំសំចៃឬគណនីបញ្ញើសំចៃ។ ប្រភេទគណនីនេះបើទោះបីជាអ្នកធ្វើប្រតិបត្តិការដកដាក់លុយប្រចាំថ្ងៃក៏អ្នកទទួលបានការប្រាក់ដែរ។ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៩ដែលផ្ដល់ការសន្សំខ្ពស់បំផុតហើយអ្នកអាចដកដាក់លុយជាប្រចាំបាន។
គណនីសន្សំរបស់ធនាគារវីងផ្ដល់ការប្រាក់៣%ក្នុងមួយឆ្នាំ ហើយបងប្អូន អាចធ្វើប្រតិបត្តិការប្រចាំថ្ងៃកាន់តែងាយស្រួលដូចជា ដក-ដាក់ប្រាក់, ទូទាត់, ផ្ទេរប្រចាំថ្ងៃតាមតម្រូវការរួមទាំងអាចធ្វើប្រតិបត្តិការជាមួយធនាគារ វីង សាខាធនាគារវីងទូទាំងប្រទេស ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីងបានទៀតផង។
២. ធនាគារ Woori Bank
គណនីរបស់ធនាគារ Woori ដែលអាចធ្វើប្រតិបត្តិការជាប្រចាំបានមានឈ្មោះថាគណនីរហ័សដែលផ្ដល់ការប្រាក់៣%ក្នុងមួយឆ្នាំ។
៣. ធនាគារ អេស៊ីលីដា
គណនីបញ្ញសំចៃរបស់ធនាគារ អេស៊ីលីដាផ្ដល់ការប្រាក់ចំនួន២%ក្នុងមួយឆ្នាំ។ មិនតម្រូវប្រាក់តម្កល់ដំបូង មិនតម្រូវសមតុល្យអប្បរមាហើយក៏មិនគិតថ្លៃសេវាបើកឬបិទគណនីឡើយ។
៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC
គណនីបញ្ញើសំចៃរបស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុLOLC អតិថិជនអាចដកដាក់ប្រាក់បានគ្រប់ពេលវេលាដោយមិនកំណត់ចំនួនទឹកលុយហើយផ្ដល់ការប្រាក់ចំនួន៣%ក្នុងមួយឆ្នាំ។
៥. ធនាគារហត្ថា
គណនីសន្សំសំចៃរបស់ធនាគារ ហត្ថាផ្ដល់ជូនអតិថិជននូវភាពបត់បែនក្នុងការសន្សំប្រាក់និងប្រតិបត្តិការប្រចាំថ្ងៃបាន។ គណនីនេះធនាគារ ហេត្ថាផ្ដល់ការប្រាក់រហូតដល់៣.២៥%សម្រាប់គណនីដែលសមតុល្យ៥ពាន់ដុល្លារឡើង។
៦. ធនាគារឈីហ្វ
គណនីបញ្ញើសំចៃរបស់ធនាគារឈីហ្វផ្ដល់ការប្រាក់ចំនួន២%ក្នុងមួយឆ្នាំសម្រាប់ប្រាក់រៀល ហើយជាប្រាក់ដុល្លារផ្ដល់ការប្រាក់១.៧៥%ផងដរ។
៧. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
គណនីងាយស្រួលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK អាចបត់បែនបានក្នុងការដាក់-ដកប្រាក់ បាននៅពេលដែលមានតម្រូវការសាច់ប្រាក់ និងទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ហើយផ្តល់ការប្រាក់៣.២៥%សម្រាប់សមតុល្យក្នុងគណនីចាប់ពី៥ពាន់ដុល្លារឡើង។
៨. ធនាគារ DGB
គណនីសន្សំរបស់ធនាគារ DGB មួយនេះមានឈ្មោះថាគណនីសន្សំប្រាក់សម្រាប់ក្ដីស្រមៃដែលផ្ដល់ការប្រាក់រហូតដល់ទៅ៣%ក្នុងមួយឆ្នាំហើយលោកអ្នកអាចដកដាក់ប្រាក់បានយ៉ាងងាយស្រួល។
៩. ធនាគារ SBI Ly Hour
គណនីសន្សំរបស់ធនាគារ SBI Ly Hour ផ្ដល់ការប្រាក់ចំនួន២.៥០%សម្រាប់ប្រាក់ដុល្លារនិងជាប្រាក់រៀលផ្ដល់ការប្រាក់ចំនួន៣%។
គួរបញ្ជាក់ផងដែរគណនីសន្សំដែលដក-ដាក់ប្រាក់បានជាប្រចាំហើយនៅតែទទួលបានការប្រាក់ខ្ពស់នេះគឺមានលក្ខខណ្ឌខុសៗពីធនាគារមួយទៅធនាគារមួយ។ ជាក់ស្ដែងធនាគារខ្លះតម្រូវឲ្យអ្នកមានសមតុល្យសាច់ប្រាក់ក្នុងគណនីចាប់ពី៥ពាន់ដុល្លារទើបអ្នកអាចទទួលបានការប្រាក់ខ្ពស់៣%ក្នុងមួយឆ្នាំ៕