ក្តៅៗ! យីហោលំដាប់ពិភពលោក Nike ត្រៀមកា.ត់បុ.គ្គលិកជាងមួយពា.ន់នាក់ នៅដើមឆ្នាំនេះ
Sambat SokhlangFEBRUARY 16 2024268 views

 

ស្ថានភាពកាន់តែតានតឹងបង្ខំឱ្យយីហោលំដាប់ពិភពលោក Nike ដាក់គម្រោងកាត់បុគ្គលិកចេញពីក្រុមហ៊ុនរបស់ខ្លួនចំនួន ១,៦០០នាក់ ដែលស្មើនឹង ២ភាគរយនៃបុគ្គលិកសរុបចំនួន ៨៣,៧០០ នាក់ គិតត្រឹមថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។

 

Image

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា មូលហេតុដែលនៅពីក្រោយការកាត់បុគ្គលិកជាច្រើននាក់នេះ ដោយសារតែក្រុមហ៊ុនសម្លៀកបំពាក់កីឡាយក្សមួយនេះចង់កាត់ថ្លៃចំណាយ បន្ទាប់ពីរបាយការណ៍នៃការលក់នៅក្នុងឆ្នាំនេះមានការធ្លាក់ចុះ ដោយនៅក្នុងឆ្នាំ ២០២៣ កន្លងទៅ ប្រាក់ចំណូលរបស់ NIKE ទទួលបានត្រឹមតែ ៥១,៥៤២ ពាន់លានដុល្លារ បើធៀបទៅឆ្នាំ ២០២២ មានកើនឡើងតែ ៤.៩៦ភាគរយប៉ុណ្ណោះបើធៀបនឹងឆ្នាំ ២០២២។

 

ដោយសារតែមូលហេតុនេះហើយទើបតម្រូវឱ្យក្រុមហ៊ុនត្រូវដាក់គម្រោងកាត់បុគ្គលិកដើម្បីរក្សាលំនឹងហិរញ្ញវវត្ថុរបស់ក្រុមហ៊ុន។ ក្នុងនោះ Nike បានដាក់ផែនការសន្សំប្រាក់ចំនួន ២ពាន់លានដុល្លារក្នុងរយៈពេល ៣ឆ្នាំខាងមុខ តាមរយៈការរឹតបន្តឹងការផ្គត់ផ្គង់ផលិតផលមួយចំនួន និងការបន្ថយអ្នកធ្វើការផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនបានបង្ហាញឱ្យដឹងផងដែរថា ក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុនបានចំណាយប្រាក់ទៅលើបុគ្គលិកប្រមាណជា ៤០០លានដុល្លារ ទៅ ៤៥០ លានដុល្លារ ដែលចំនួននេះជាចំណាយដ៏ច្រើនដែលក្រុមហ៊ុនត្រូវធ្វើការពិចារណានិងរៀបចំផែនការហិរញ្ញវត្ថុឡើងវិញ។

 

106911358 1626353348654 Gettyimages 167649044 Pch04561

 

គួរបញ្ជាក់ផងដែរថា យីហោលំដាប់ពិភពលោក Nike គឺជាយីហោលក់ស្បែកជើង និងសម្លៀកបំពាក់កីឡារបស់អាមេរិក ដែលមានទីស្នាក់ការនៅជិត Beaverton រដ្ឋ Oregon សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងដោយលោក Phil Knight ថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៦៤ បើគិតមកដល់ពេលបច្ចុប្បន្នយីហោលំដាប់ពិភពលោកមួយនេះមានអាយុកាលប្រមាណជា ៦០ឆ្នាំហើយ។

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia